ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ឡើង​ទម្ងន់​ខ្លាំង​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​តើ​ប្រឈម​ទៅ​នឹង​បញ្ហា​អ្វីខ្លះ?

8 ឆ្នាំ មុន

ពិត​ណាស់ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ភាគច្រើន​សុទ្ធតែ​ឡើង​ទម្ងន់​ខ្លួន ហើយ​ការ​ឡើង​ទម្ងន់​នេះ​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ផង​ដែរ ព្រោះហេតុនោះ​ហើយ​បានជា​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ស្ត្រី​ចេះ​គ្រប់គ្រង​

ពិត​ណាស់ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ភាគច្រើន​សុទ្ធតែ​ឡើង​ទម្ងន់​ខ្លួន ហើយ​ការ​ឡើង​ទម្ងន់​នេះ​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ផង​ដែរ ព្រោះហេតុនោះ​ហើយ​បានជា​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ស្ត្រី​ចេះ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​ទទួលទាន​អាហារ​ទៅ​តាម​ការ​ណែនាំ​របស់​ជំនាញ ។

មាន​ហានិភ័យ​មួយ​ចំនួន​ចំពោះ​ស្ត្រី​ពពោះ​ដែល​ឡើង​ទម្ងន់​ខ្លាំង​ដូច​ជា ៖
-​អាច​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់
-​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ
-​កើត​មាន​ជំងឺ​ទឹកនោមប្រៃ និង​បញ្ហា​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផ្ទៃពោះ ។

ដូច្នេះ​ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឲ្យ​សារធាតុ​អាហារ​ផ្សេង​ៗ​ដែល​ទៅ​ចិញ្ចឹម​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​មា​តុល្យភាព និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​ទារករ​ថែម​ទៀត​ផង ។ ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គ្រប់​ផ្នែក​នៃ​រាង​កាយ​តែងតែ​ប្រែប្រួល​ទៅ​តាម​សរីរាង្គ​ដែល​បាន​ផ្លាស់​ប្តូរ ។

ការ​ទទួលទាន​អាហារ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ក្នុង​ផ្ទៃ ក៏​មិន​ត្រូវ​ទទួលទាន​ច្រើន​ពេក​ដែរ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ស្រប ដោយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​គួរតែ​ឡើង​ទម្ងន់​ក្នុង​ចន្លោះ​ពី​១២​ទៅ​១៥​គីឡូក្រាម​បាន​ហើយ បើ​លើស​ឬ​តិច​ជាង​នេះ ក៏​មិនមែន​ជា​រឿង​ល្អ​ដែរ ព្រោះ​អាច​បណ្តាល​ឲ្យ​ស្ត្រី​ជួប​នូវ​ហានិភ័យ​ដូចដែល​បាន​រៀបរាប់​ខាងលើ ។

អ្វី​ដែល​ល្អ​ជាង​នេះ ត្រូវ​ឧស្សាហ៍​ថ្លឹង​ទម្ងន់​ខ្លួនប្រាណ​ឱ្យ​បាន​ញឹកញាប់ ដើម្បី​តាមដាន​រាល់​ទម្ងន់​ដែល​កើនឡើង ។ យ៉ាងណាមិញ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឱ្យ​បាន​ល្អ ស្ត្រី​គ្រប់​រូប​មិន​គួរ​ទំពា​នំ ឬ​ចំណីអាហារ​ដែល​មិន​ចាំបាច់ ឬ​អត់​មាន​ផលប្រយោជន៍​ដល់​សុខភាព​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ទម្ងន់​ខ្លួន​កើនឡើង​ខុស​ពី​ធម្មតា​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ ។

ស្ត្រី​គ្រប់​រូប​ដែល​មាន​ផ្ទៃពោះ ក៏​ត្រូវ​ចង​ចាំ​ផង​ដែរ​ថា ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ក៏​មិន​គួរ​បង្អត់អាហារ​ដើម្បី​គ្រប់គ្រង​ទម្ងន់​ខ្លួន​នោះ​ដែរ គឺ​ត្រូវ​ទទួលទាន​អាហារ​ណា​ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព និង​ទារក​នៅ​ក្នុង​ផ្ទៃ ព្រោះ​ប្រសិនបើ​ទម្ងន់​ខ្លួន​ឡើង​តិច​ពេក ទារក​នៅ​ក្នុង​ផ្ទៃ​អាច​នឹង​មានការ​លូតលាស់​យឺត ឬ​ទារក​កើតមក​មិន​គ្រប់លក្ខណៈ ៕