ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ ៖ ស្លា.ប់ថ្មីកើនដល់២៥នាក់ ឆ្លងថ្មី៨៣០នាក់ ខណៈជាសះស្បើយ ៤៧៣នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថាប្រកាសឱ្យដឹងថា អត្រានៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃកាលពីថ្ងៃម្សិលមិញ មានការកើនឡើងនូវចំនួនអ្នកស្លាប់ ចំនូនករណឆ្លងថ្មីក៏ច្រើនជាងថ្ងៃម្សិលម្ង៉ៃ ខណៈចំនួនអ្នកទទួលបានការព្យាបាលជាសះស្បើយថយមកនៅត្រឹមជាង…

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថាប្រកាសឱ្យដឹងថា អត្រានៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃកាលពីថ្ងៃម្សិលមិញ មានការកើនឡើងនូវចំនួនអ្នកស្លាប់ ចំនូនករណឆ្លងថ្មីក៏ច្រើនជាងថ្ងៃម្សិលម្ង៉ៃ ខណៈចំនួនអ្នកទទួលបានការព្យាបាលជាសះស្បើយថយមកនៅត្រឹមជាង ៤៧០នាក់ ។


ក្រសួងសុខាភិបាលបានបន្តថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៣០ នាក់ (កើនឡើង ១៤នាក់) ស្លា.ប់ថ្មី ២៥នាក់ (កើន ៤នាក់) ជាសះស្បើយចំនួន ៤៧៣នាក់ (ថយ ៨១នាក់) ។

សម្រាប់ការរកឃើញឆ្លងថ្មីចំនួន ៨៣០ នាក់កាលពីម្សិលមិញនោះ គឺមានករណីឆ្លងសហគមន៍ចំនួន ៧៣២ នាក់ និងអ្នកដំណើរពីបរទេស ៩៨ នាក់ ។


សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩​ ដំបូងបង្អស់កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ ។ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១០៩ ០៨៧ នាក់ អ្នកព្យាបាលជាសះស្បើយចំនួន១០០ ៦៥៥ នាក់ និងអ្នកស្លា.ប់ដោយកូវីដ-១៩ កើនដល់ចំនួន ២២៤៣ នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ