ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ឬ យ៉​ត​ឃុន​ផុ​ន អេក​ប៉ា​ង​សៃ ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ ខានស្អែក​នេះ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

កីឡាករ​ថៃ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ ខាន​ស្អែក​នេះ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

កីឡាករ​ថៃ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​យ៉​ត​ឃុន​ផុ​ន អេក​ប៉ា​ង​សៃ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ចំណែក​កីឡាករ​កម្ពុជា អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ។

ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ធ្លាប់​ចាញ់​ពិន្ទុ​យ៉​ត យុន​ផុ​ន អេក​ប៉ា​ង​សៃ ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ក្នុងពូ​ល​ម្ដង​ហើយ ប៉ុន្តែ​លើក​នេះ​គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ថា ដូច​មុន​ឬ​អត់​នោះ​ទេ ។ បើ​ប្រៀបធៀប​ទៅ​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​រវាង​កីឡាករ​ទាំង​២​ឃើញ​ថា យ៉​ត​ឃុន​ផុ​ន អេក​ប៉ា​ង​សៃ មាន​ជំហរ​រឹង​មាំ​ជាង រីឯ​ចលនា​វាយ​ចេញ​ក៏​រហ័សរហួន​ជាង​ដែរ​។ ទាំង​ផ្លែ​កែង និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ចំណែក​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន មិនជា​អន់​ប៉ុន្មាន​ដែរ​ទេ គ្រាន់តែ​ចិត្ត​របស់​គេ​រាង​តូច​បន្តិច រីឯ​ផ្លែ​កែង​និង​ជង្គង់ ពេល​វាយ​ចេញ​ម្ដង​ៗ​មិន​ឥតប្រយោជន៍​ឡើយ បើ​គូប្រកួត​គេច​មិន​ទាន់​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាង ។ ទោះបី​យ៉ាងណា សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ​យ៉​ត​ឃុន​ផុ​ន អេក​ប៉ា​ង​សៃ ថា កីឡាករ​រូប​នេះ​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​មិន​ខាន ។

ចំណែក អ៊ុំ ចំរើន និង​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ ដែល​ត្រូវ​ជួប​គ្នា​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​នោះ មិន​ទាន់​ដឹង​ថា ជ័យជម្នះ​បាន​ទៅ​ខាង​ណា​នោះ​ទេ ។ ការ​ប្រកួត​កន្លង​មក អ៊ុំ ចំរើន ធ្លាប់​ឈ្នះ​ពិន្ទុ​អូ​រ៉ូ​ណូ ចំប៉ា​សក្ដិ​ម្ដង​ដែរ តែ​លើក​នេះ​ពិបាក​ប៉ាន់ស្មាន​ខ្លាំង​ណាស់ ។ ទោះបី​យ៉ាងណា អ៊ុំ ចំរើន ដែល​មាន​ប្រៀប​ទាំង​កម្ពស់ និង​ធ្លាប់​ឈ្នះ​គូប្រកួត​ម្ដង​ផង​នោះ ច្បាស់​ជា​មិន​បណ្ដោយ​ឱ្យ​ជ័យជម្នះ​រួច​ផុត​ពី​កណ្ដាប់ដៃ​របស់​គេ​ឡើយ  ។ ចាំ​មើល អ៊ុំ ចំរើន ពិតជា​អាច​យកឈ្នះ​អូ​រ៉ូ​ណូ​ចំប៉ា​សក្ដិ ជា​លើក​ទី​២​បាន​ឬ​យ៉ាងណា ?
 
ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ​ទៀត​ដែរ ។ កីឡាករ​កម្ពុជា យ៉េន ឌី​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​ណ​យ ពៀក​ខា​ឃែ​រ និង​កីឡាករ​កម្ពុជា​ឈូក សេ​វ័​រ មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះរ៉ុ​ត​ឆៃ គៀត​សេរី  ៕