ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ស៊ើបអង្កេត​លើ​អនុ​ប្រធានាធិបតី​ម្នាក់ ក្រោយ​ចូល​លេង​ប្រកួត​បាល់ទាត់​អាជីព​លើក​ដំបូង

2 ឆ្នាំ មុន

សូ​រី​ណា​ម ៖ លោក Ronnie Brunswijk ដែល​ជា​អនុ​ប្រធានាធិបតី​ប្រទេស​ស៊ូ​រី​ណា​ម (Suriname) និង​ជា​ប្រធាន​ក្លិប​បាល់ទាត់ Inter

សូ​រី​ណា​ម ៖ លោក Ronnie Brunswijk ដែល​ជា​អនុ​ប្រធានាធិបតី​ប្រទេស​ស៊ូ​រី​ណា​ម (Suriname) និង​ជា​ប្រធាន​ក្លិប​បាល់ទាត់ Inter Moengotapoe កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​បំផុត​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត បន្ទាប់​ពី​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់​កម្រិត​ទី​២​ប្រចាំ​តំបន់ CONCACAF (CONCACAF League ឆ្នាំ​២០២១) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា (​ម៉ោង​នៅ​កម្ពុជា​)​។

លោក Ronnie Brunswijk មាន​វ័យ​៦០​ឆ្នាំ ពាក់អាវ​លេខ​៦១ ត្រូវ​បាន​គ្រូបង្វឹក Josef Joekoe ដាក់​ឱ្យ​ចូល​លេង​ជា​ជម្រើស​ដំបូង​ក្នុង​នាម​ជា​ប្រធាន​ក្រុម និង​លេង​បាន​៥៤​នាទី​ផង​ដែរ​។ មុន​ពេល​ប្តូរ​ចេញ​ដាក់​កូនប្រុស​របស់​លោក​ឈ្មោះ Damian Brunswijk ចូល​លេង​ជំនួស​វិញ​។ ខណៈ​លទ្ធផល​នៅ​កីឡដ្ឋាន Franklin Essed ក្រុម Inter Moengotapoe ចាញ់​ក្រុម​ភ្ញៀវ Olimpia របស់​ហុង​ឌុ​យ​រ៉ា​ស់ ក្នុង​លទ្ធផល ៦-០​។

វី​ដេ​អូ​ដាច់​ដោយឡែក​មួយទៀត បាន​បង្ហាញ​សកម្មភាព​លោក Brunswijk ក្រោយ​បញ្ចប់​ការ​ប្រកួត កំពុង​ឈរ​ចែក​លុយ​ក្រដាស​១០០​ដុល្លារ​ដល់​កីឡាករ នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្រុម​ភ្ញៀវ Olimpia​។ ដែល​នាំ​ឱ្យ​សហព័ន្ធ​បាល់ទាត់​តំបន់ CONCACAF (​អា​មេ​រិ​ក​ខាងជើង​, អា​មេ​រិ​ក​កណ្តាល និង​កា​រ៉ា​ប៊ី​ន​) បើក​ការ​ស៊ើបអង្កេត​ភា្ល​ម​ៗ​ជុំវិញ​រឿង​នេះ​។

សូម​ជម្រាប​ជូន​ថា លោក Brunswijk ត្រូវ​បាន​ទីភ្នាក់ងារ​ប៉ូលិស​អន្តរជាតិ Interpol ចាត់ទុកជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ធំ​មួយ​រូប ហើយ​លោក​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជា​មេចោរ​ប្ល.ន់​ធនាគារ និង​មេដឹកនាំ​ទ័ពព្រៃ​ផង​ដែរ​។ ដោយសារ​តែ​រឿង​នេះ​ហើយ ទើប​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហុង​ឌុ​យ​រ៉ា​ស់ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​បាន​៕ ដកស្រង់​ចេញពី SPORTbible / Give Me Sport)

https://www.youtube.com/watch?v=smh58hm425s
រូបភាព​ចែក​លុយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្រុម​ភ្ញៀវ Olimpia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ