ឈប់រ៉ឺម៉កលើចិញ្ចើមផ្លូវ ម្ចាស់ចុះទៅរើសអេតចាយ ត្រូវឡានបុ.កខ្ទាតច្រើនម៉ែត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយមួយគ្រឿងទៅឈប់ចតជិតគំនរសំរាមនៅលើចិញ្ចើមផ្លូវដោយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយមួយគ្រឿងទៅឈប់ចតជិតគំនរសំរាមនៅលើចិញ្ចើមផ្លូវដោយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយមួយគ្រឿងទៅឈប់ចតជិតគំនរសំរាមនៅលើចិញ្ចើមផ្លូវដោយក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ ដើម្បីចុះរើសអេតចាយ ក៏ត្រូវរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរធនាគារជាតិ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7227 បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះពេលដល់ចំណុចកើតហេតុខាងលើ រថយន្តនោះក៏ស្រាប់តែរេចង្កូតទៅខាងស្ដាំ រួចក៏ជ្រុលទៅបុកចំពីមុខម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយមួយគ្រឿងរបស់បុរសម្នាក់ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បញ្ច្រាសទិសដៅចរាចរណ៍ ខណៈពេលដែលបុរសជាម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កកំពុងរើសអេតចាយនៅគំនរសំរាមជិតនោះ បណ្ដាលឲ្យម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយខ្ទាតជិត២០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯរថយន្តបានរងការខូចខាតបែកកាងផ្នែកខាងមុខចំហៀងខាងស្ដាំ ប៉ុន្តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ក៏មានតំណាងខាងរថយន្តបានចូលមកធ្វើការចរចាដោះស្រាយគ្នាជាមួយខាងម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយ តែមិនចង់មានរឿងវែងឆ្ងាយភាគីខាងរថយន្តក៏ព្រមចេញសំណងឲ្យទៅខាងម៉ូតូសណ្តោងរ៉ឺម៉កដឹកសំបកអេតចាយចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ចែករំលែកព័តមាននេះ