ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016 បាន​មក​ដល់​ខេត្តកំពង់ចាម​ហើយ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016 នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ

ខេត្តកំពង់ចាម ៖ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ប្រកួត​បាល់ទាត់ Tiger Street Football  Festival 2016 នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ  ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ចាម​នៅ​ខាង​មុខ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី ២០-២១ ខែកុម្ភៈ ដោយ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន​៤៦​ក្រុម កីឡាករ​សរុប​ចំនួន​៣២២​នាក់ ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នៅ​រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គេ​បាន​រក​ឃើញ​ក្រុម​ជើងឯក​ចំនួន​៥​ក្រុម​នៅ​ខេត្តកំពង់ចាម ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៣ ខែមីនា នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ ខាង​មុខ​សាល​មហោស្រព​ដើម្បី​ឈាន​ទៅ​ដណ្តើម​ជើងឯក Tiger Street Football Festival 2016 រួម​ជាមួយ​ទឹកប្រាក់ ១០.០០០​ដុល្លារ​។ ក្រុម​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ចាម រួម​មាន​ក្រុម Inter KPC ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​១ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.៥០០​ដុល្លារ ក្រុម Red Dewil ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​២ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.០០០​ដុល្លារ ក្រុម M.S Sport ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៣ បាន​ទទួល​រង្វាន់​ជា​ប្រាក់ ៥០០​ដុល្លារ ក្រុម​កសិកម្ម​ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៤ បាន​ទទួល​រង្វាន់​ជា​ប្រាក់​២០០​ដុល្លារ និង​ក្រុម​ជ័យ​លា​ភី​លេខ​៥ គឺ​ក្រុម Hour Sing Sport ។

សម្រាប់​ការ​ប្រកួត​បាល់ទាត់ Tiger Street Football  Festival 2016 នៅ​ខេត្តកំពង់ចាម​នេះ យើង​ទទួល​បាន​អ្នកគាំទ្រ​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រកួត និង​មាន​អ្នកចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ច្រើន​ពាន់​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ពេញ​កន្លង​ទៅ​នេះ ។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2016 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត គឺ​នៅ​ខេត្តសៀមរាប ខាង​មុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ នៅ​ថ្ងៃ​ទី ២៧-២៨ ខែកុម្ភៈ ខាង​មុខ​នេះ ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​គាំទ្រ និង​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ ជា​ពិសេស​ចូលរួម​រីករាយ​សប្បាយ​ទាំងអស់​គ្នា​នូវ​ការ​ប្រគំ​តន្ត្រី​ចូលរួម​ដោយ​តារា​ល្បី​ៗ ដូច​ជា​លោក ខេមរៈ សេរី​មន្ត កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ខេ​ម កញ្ញា ពេជ្រ សោភា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ លោក​ប៊ុត សីហា ជាដើម ចាប់ពី​ម៉ោង​៧​យប់​តទៅ ។
ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ​ដណ្តើម​យកក្តីសុបិន​អ្នក​ជាមួយ Tiger Street Football  Festival 2016 ៕