ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​1​ពានរង្វាន់​បាល់ទះ​លី​អូ​ឆ្នាំ​2016 ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ស្រា​បៀរ​លី​អូ​ឆ្នាំ​២០១៦ បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ស្រា​បៀរ​លី​អូ​ឆ្នាំ​២០១៦ បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ការ​ប្រកួត​នេះ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ ដែល​មាន​ទាំងអស់​៨​ក្រុម និង​ចែក​ចេញ​ជា​ពីរ​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ។ ពូ​ល​A​មាន​ក្រុម​យុវជន​សាមគ្គី ក្រុម​យុវជន​បុរី​កីឡា ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​ក្រុម​សមាគមនិស្សិត ។ ចំណែក​ពូ​ល​B​វិញ​មាន​ក្រុម​យុវជន​ទំពាំង​ស្នង​ឬ​ស្សី ក្រុម​យុវជន​ភ្នំពេញ​ថ្មី ក្រុម​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​និង​ក្រុម​យុវជន​សង្កាត់​ព្រែក​ឯង​។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ដ​ជម្រុះ​តាម​ពូ​ល​ដែល​ត្រូវ​ចម្រាញ់​រក​ក្រុម​ខ្លាំង​ចំនួន​២​ក្រុម​ប៉ុណ្ណោះ​ក្នុង​មួយ​ពូ​ល​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ វគ្គ​បន្ដ ។ ចំពោះ​ការ​ប្រកួត​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ​នេះ មាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ។ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​មកនេះ មាន​ចំនួន​៣​ប្រកួត ។ ជា​លទ្ធផល​ក្រុម​សមាគមនិស្សិត បាន​យកឈ្នះ​លើ​ក្រុម​យុវជន​សាមគ្គី​៣​សិត​ទល់​នឹង​០, ក្រុម​យុវជន​បុរី​កីឡា បាន​យកឈ្នះ​លើ​ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​៣​សិត​ទល់​១​សិត និង​ក្រុម​យុវជន​សង្កាត់​ព្រែក​ឯង បាន​យកឈ្នះ​លើ​ក្រុម​យុវជន​ទំពាំង​ស្នង​ឬ​ស្សី​៣​សិត​ទល់​១​សិត ។

ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​បន្ទាប់ ២៤ កុម្ភៈ មាន​៣​ប្រកួត គឺ​ក្រុម​យុវជន​ភ្នំពេញ​ថ្មី ប្រកួត​ជាមួយ​ក្រុម​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​។ មួយ​ប្រកួត​ទៀត​ក្រុម​យុវជន​សាមគ្គី ប្រកួត​ជាមួយ​ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​ក្រុម​សមាគមនិស្សិត ប្រកួត​ជាមួយ​ក្រុម​យុវជន​បុរី​កីឡា ។

គួរ​រំលឹក​ថា ព្រឹត្ដិការណ៍​ប្រកួត​កីឡាបាល់ទះ​ថ្នាក់​ជាតិ LEO Cup National Volleyball នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​បំផុស​ដល់​យុវជន​ឱ្យ​នាំ​គ្នា​ចូល​លេង​កីឡា​ឱ្យ​បាន​ច្រើន ធ្វើ​យ៉ាងណា​ជំរុញ​វិស័យ​កីឡាបាល់ទះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ពាន់រង្វាន់​លី​អូ​ខាប់​នេះ គឺជា​ការ​រួមចំណែក​យ៉ង​សំខាន់​ក្នុង​ការ​ស្វែងរក​កីឡាករ​ខ្លាំង​ៗ​និង​ល្អ​ៗ​សម្រាប់​ទុក​ត្រៀម​ប្រកួត​កីឡា​សី​ុ​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕