ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយគួរណែនាំកូនពីគន្លឹះពិសេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចូរឧហ្សាហ៍ឱបថើបកូនរបស់អ្នក ហើយនិយាយថា «ចូរធ្វើជាក្មេងស្រីល្អ» ។ ក្មេងៗអាចស្តាប់ឮការណែនាំនោះជាប្រចាំពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ ។ ហើយសូម្បីតែពេលឥឡូវនេះ ចូរប្រាប់កូនរបស់អ្នកថា…

រាជធានីភ្នំពេញ ៖ ចូរឧហ្សាហ៍ឱបថើបកូនរបស់អ្នក ហើយនិយាយថា «ចូរធ្វើជាក្មេងស្រីល្អ» ។ ក្មេងៗអាចស្តាប់ឮការណែនាំនោះជាប្រចាំពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ ។ ហើយសូម្បីតែពេលឥឡូវនេះ ចូរប្រាប់កូនរបស់អ្នកថា «ចូរធ្វើជាក្មេងល្អ» ហើយត្រូវមានគម្រោងបន្តនិយាយទៀត មិនថា ពួកគេជួបស្ថានភាពបែបណាក៏ដោយ ។

ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដែលអ្នកគួរណែនាំកូន ហើយអនុវត្តចាប់តាំងពីថ្នាក់មត្តេយ្យដល់មហាវិទ្យាល័យ ។

ចែករំលែក ៖ ការបង្រៀនកូនៗរបស់យើងឱ្យចេះចែករំលែក គឺជាការបង្រៀនពួកគេនូវបញ្ញត្តិសំខាន់បំផុតមួយ គឺត្រូវស្រឡាញ់អ្នកជិតខាងឱ្យដូចខ្លួនឯងដែរ ។

សម្រាកខ្លះ ៖ ការគេងថ្ងៃ គឺជាអាទិភាពចម្បងសម្រាប់កូនតូចរបស់អ្នក ហើយពាក្យថា «សម្រាក» គឺសំខាន់សម្រាប់ក្មេងធំ ។ ខួរក្បាលរបស់កូនអ្នកមិនឈប់អភិវឌ្ឍទេរហូតដល់អាយុ ២០ ឆ្នាំ ដូច្នេះមិនថា កូនរបស់អ្នកកំពុងឈានដល់ពេញវ័យ ឬក្មេងទេ ការសម្រាកឱ្យបានគ្រប់គ្រាន់ គឺជាការចាំបាច់ ។

ចេះអង្កេត និងគិតមុន ៖ រំឭកកូនៗរបស់យើងឱ្យចេះអង្កេត និងគិតទុកមុនពេលធ្វើចលនា និងធ្វើអ្វីមួយ ដោយប្រយ័ត្នប្រយែងនៅពេលពួកគេទៅសាលារៀន ទៅជប់លៀង ឬទទួលយកការអញ្ជើញសម្រាប់ការណាត់ជួបណាមួយ ។

សុំជំនួយពីឪពុកម្តាយ ៖ ក្មេងខ្លះតែងតែចង់និយាយជាមួយឪពុកម្តាយពេលគេមានបញ្ហា ដូច្នេះ សូមបើកចំហរ និងទទួលស្វាគមន៍កូនរបស់អ្នកគ្រប់ពេលវេលា ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។