ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​អង់គ្លេស​ខូចចិត្ត​រឿង​ស្នេហា​រៀប​ការ​ជាមួយ​ឆ្មា

8 ឆ្នាំ មុន

សារព័ត៌មាន​«The Mirror» របស់​អង់គ្លេស​ផ្សាយ​ថា នាង​Barbarella Buchner ជនជាតិ​អង់គ្លេស​អាយុ​ុ​៤៨​ឆ្នាំ មាន​អាជីព​ជា​អ្នក​កែ​លម្អ​ប្រព័ន្ធ​វែ​ប​សាយ បាន​ជួប​រឿង​អកុសល​ចំពោះ​ជីវិត​ស្នេហា​ដោយ​រួមរស់​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ

សារព័ត៌មាន​«The Mirror» របស់​អង់គ្លេស​ផ្សាយ​ថា នាង​Barbarella Buchner ជនជាតិ​អង់គ្លេស​អាយុ​ុ​៤៨​ឆ្នាំ មាន​អាជីព​ជា​អ្នក​កែ​លម្អ​ប្រព័ន្ធ​វែ​ប​សាយ បាន​ជួប​រឿង​អកុសល​ចំពោះ​ជីវិត​ស្នេហា​ដោយ​រួមរស់​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ ក៏​ដល់​ផ្លូវបំបែក ។

ខណៈ​មានទុក្ខ​ព្រួយ​ពី​រឿង​ព្រាត់ប្រាស​គ្នា​នោះ នាង​Barbarella Buchner មាន​ឆ្មា​ឈ្មោះ «Spider និង Lugosi» នៅ​ក្បែរ​ជា​កម្លាំងចិត្ត រហូត​ធ្វើ​ឱ្យ​នាង​អាច​ពុះពារ​គ្រប់​ឧបសគ្គ​បាន ។

នៅ​ឆ្នាំ​២០០៤ នាង​Barbarella Buch បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ឆ្មា​ទាំង​២​នោះ ហើយ​នាង​និយាយ​ថា «​ខ្ញុំ​មិនតូច​ចិត្ត​ដែល​រៀប​ការ​ជាមួយ​ឆ្មា​និង​មិន​បាន​ចាប់អារម្មណ៍​ជាមួយ​អ្នក​ផ្សេង​ទេ ទោះ​មាន​អ្នកខ្លះ​រិះគន់​ថា នាង​ខ្ញុំ​ជា​មនុស្ស​ចិត្ត​ងាយ រៀប​ការ​ជាមួយ​ឆ្មា​ឈ្មោល​ពីរ​ក្បាល​នោះ​ក្ដី​» ។

ក្រុម​គ្រួសារ​របស់​នាង​Barbarella និង​មក​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា ។ នៅ​ពេល​នាង​អាយុ​៨​ឆ្នាំ គ្រួសារ​នាង​យក​ឆ្មា​មួយគូ គឺ​Spider និង​Lugsi អាយុ​៨​ខែ ពី​ប​ជ្ឈ​មណ្ឌល​ចិញ្ចឹមសត្វ​នៅ​ភាគ​ខាងកើត​ក្រុង​ឡុ​ង​ដ៍ ធ្វើ​ឱ្យ​នាង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ បច្ចុប្បន្ន​នាង​Buchner នៅ​តែ​សេពគប់​ជាមួយ​បុរស ប៉ុន្ដែ​មិន​ចង់​រៀប​ការ​ទេ​ព្រោះ​នាង​ស្រលាញ់​ឆ្មា​របស់​ខ្លួន​បំផុត ពួក​វា​បាន​ធ្វើ​ឱ្យ​នាង​បាត់​ភាព​សោកសៅ​ក្រោយ​ពី​មានការ​ប្រះ​ឆា​ក្នុង​ជីវិត​ស្នេហា ។

នៅ​ពេល​បុរស​ណា​ត្រូវការ​រស់នៅ​ក្បែរ​ខ្លួន នាង​Buchner បាន​ប្រាប់​គេ​ថា «​សុំ​ទោស​ខ្ញុំ​រៀប​ការ​ជាមួយ​ឆ្មា​ហើយ​» ។ ទោះបីជា​រៀប​ការ​ជាមួយ​ឆ្មា​ទាំង​២​ក៏​ដោយ ប៉ុន្ដែ​នាង​មិន​ធ្លាប់​រួមរ័ក​ជាមួយ​ពួក​វា​ទេ ។ ក្នុង​មួ​យស​ប្ដា​ហ៍​នាង​ចំណាយ​អស់​១៧​ផោន និង​ព្យាយាម​ថែទាំ​គ្រប់​វិធីសាស្ដ្រ​ក្នុង​ពេល​ប្ដី​ទាំង​២​នាក់​ឈឺ ៕