ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ស្រុក ធ្វើ​ហ្គា​រ៉ា​ស​សាំង​រំលោ.ភ​លើ​ចំណី​ផ្លូវ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ រង​ការ​រិះគន់​ធ្វើ​ហ្គា​រាស​សាំង​រំលោ.ភ​លើ​ចំណី​ផ្លូវ​ដែល​ត្រូវ​កសាង​ចាក់​កៅស៊ូ​មិន​ព្រម​រើ​ចេញ​ដោយ​អាង​អំណាច​។ ប្រជាពលរដ្ឋ​រិះគន់​លោក

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ រង​ការ​រិះគន់​ធ្វើ​ហ្គា​រាស​សាំង​រំលោភ​លើ​ចំណី​ផ្លូវ​ដែល​ត្រូវ​កសាង​ចាក់​កៅស៊ូ​មិន​ព្រម​រើ​ចេញ​ដោយ​អាង​អំណាច​។ ប្រជាពលរដ្ឋ​រិះគន់​លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ដែល​អាង​អំណាច​ធ្វើកា​រ៉ា​ស​សាំង​រំលោភ​ចំណី​ផ្លូវ​លេខ​១៥៦D​មិន​ព្រម​រុះរើ​ចេញ​ដែល​អាង​អំណាច​។​បើ​ប្រជាពលរដ្ឋ​ធ្វើ​រំលោភ​វិញ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ចាត់ការ​បើ​ប៉ះ​ខ្លួនឯង​បែប​ហ្នឹង​បែរជា​ធ្វើ​ដូច​មិនដឹង​ខ្លួន​។ ប្រជាពលរដ្ឋ​សុំ​អោយ​អភិបាលខេត្ត​ចាត់វិធានការ​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ព្រោះ​ផ្លូវ​កំពុង​កសាង​ឲ្យ​បាន​រួចរាល់​សម្រាប់ប្រជាពល រដ្ឋ​ប្រើប្រាស់​។

លោក វ៉ា​ត វី​រៈ អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា​៖​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ចាក់​កៅស៊ូ​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​យាយជី​ច្រូតស្រូវ​ស្រុក​ម​ង្គ​បូ​រី ហើយ​ត​ភ្ជាប់​មក​ស្រុក​ព្រះនេត្រព្រះ​ដែល​ជា​ប្រភេទ​ផ្លូវជាតិ​លេខ​១៥៦D​ដែល​កំពុង​កសាង​ជា​បណ្តើរ​ៗ​ហើយ​។ លោក​បាន​បញ្ជាក់​ថា​៖​នៅ​ស្រុក​ព្រះនេត្រព្រះ​នៅ​ពេល​កសាង​ផ្លូវ​ប៉ះពាល់​ហ្គា​រ៉ា​ស​សាំង​១​កន្លែង​ដែល​ធ្វើ​រំលោភ​ចំណី​ផ្លូវ​ដែល​មាន​ទទឹង​ផ្លូវ​ប្រវែង​ជាង​១០​ម៉ែត្រ​ព្រោះ អ​ក្ស័​ផ្លូវ​ប្រវែង​១៥​ម៉ែត្រ​និង​បណ្តោយ​ផ្លូវ​ប្រវែង​ជាង​១៥​ម៉ែត្រ​ហើយ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មានការ​រុះរើ​ចេញ​នៅឡើយ​ទេ ។

​មិនតែប៉ុណ្ណោះ​ហ្គា​រ៉ា​ស​សាំង​នេះ​បាន​ដាក់​ស៊ីទែន​សាំង​រំលោភ​លើ​ប្រឡាយ​ទឹក​ស្អុយ​ដែល​អាជ្ញាធរ​គ្រោង​ស្ដារ​ប្រឡាយ​សុំ​ឲ្យ​ម្ចាស់​ហ្គា​រ៉ា​ស​សាំង​រុះរើ​ចេញពី​ចំណី​ផ្លូវ​ដែល​ត្រូវ​កសាង​។ ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​រិះគន់​លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ដែល​ធ្វើ​ហ្គា​រ៉ា​ស​សាំង​រំលោភ​ចំណី​ផ្លូវ​មិន​ព្រម​រុះរើ​ចេញ​ព្រោះ​អាង​អំណាច​តែ​មិន​អាច​នឹង​ធ្វើការ​ទំនាក់ទំនង​បំភ្លឺ​បាន​ឡើយ​៕