ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ខ្នាត​ធំ​លើក​ដំបូង​នៅ​កម្ពុជា​ចាប់ផ្ដើម​នៅ​ចុងខែ​មីនា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ខ្នាត​ធំ​លើ​វាលរាប​ដែល​មានឈ្មោះ​ថា Kara Cup 2016​ជា​លើក​ដំបូង​នៅ​កម្ពុជា​។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៦-២៧

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​ខ្នាត​ធំ​លើ​វាលរាប​ដែល​មានឈ្មោះ​ថា Kara Cup 2016​ជា​លើក​ដំបូង​នៅ​កម្ពុជា​។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៦-២៧ មីនា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​គ្នា​រវាង​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា និង​ភ្នាក់ងារ​រៀបចំ​ការ​ប្រកួត​កីឡា​យានយន្ត​កម្ពុជា ដែល​មានឈ្មោះ​ថា Kampuchea Auto Sport Racing Agency ។

លោក សូ សុ​ជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា បានឱ្យ​ដឹង​ថា Kara Cup​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤​មក​ម្ល៉េះ ។ លោក​ឱ្យ​ដឹង​ទៀត​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​យានយន្ត​នៅ​កម្ពុជា​ផង ចូលរួម​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឱ្យ​ចេះ​ប្រើប្រាស់​យានយន្ត ពិសេស​ការ​ប្រើប្រាស់​ម៉ូតូ​ប្រកបដោយ​បច្ចេកទេស និង​ការ​បើកបរ​ប្រកបដោយ​សុ​វ​តិ្ថ​ភាព​ផង ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ប្រមែប្រមូល​អ្នក​ស្នេហា​កីឡា​ប្រណាំង​ម៉ូតូ​ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យមក​លេង​បាន​ច្រើន ។

អ្នកជំនាញ​របស់​Kara​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​៥​វិញ្ញាសា ទី​១-​គឺ​ប្រភេទ​ម៉ូតូ​កែ​ច្នៃ​ដែល​មាន​ស៊ីឡាំង​ក្រោម​១៣៥CC​។ ទី​២​ប្រភេទ​ម៉ូតូ​អំ​ប្រី​យ៉ា ដែល​មាន​ស៊ីឡាំង​ម៉ូតូ​១២៥​ដល់​១៣៥CC ។ ទី​៣-​ប្រភេទ​ម៉ូតូ​ចង្កឹះ​លេខ​ដែល​មាន​កម្លាំង​ពី​១១០CC​ទៅ​១២៥CC​។ ទី​៤-​ប្រភេទ​ម៉ូតូ​លេខ​អូ​តូ​ដែល​មាន​កម្លាំង​១២៥CC និង​ទី​៥-​ប្រភេទ​ម៉ូតូ​លេខ​អូ​តូ​មាន​កម្លាំង​១១០​ដល់​១១៥CC​។ អ្នក​ដែល​ចង់​ចូលរួម​ប្រកួត​ត្រូវ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង ទៅ ឯ​ស្រី​ក៏​អាច​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​របាយការណ៍​ច្បាស់លាស់​ថា មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប៉ុន្មាន​នាក់​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ដំណឹង​ថា ខាង​ប្រទេស​វៀតណាម​និង​ថៃ​ក៏​ចង់​មក​ចូលរួម​ប្រកួត​ដែរ ៕