ចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៣រូបបញ្ជូនឡើងតុលាការពាក់ព័ន្ធក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មានបុរស៣នាក់ដែគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យការ
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មានបុរស៣នាក់ដែគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យការ
រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មានបុរស៣នាក់ដែគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យការ ពារកម្មករ នៃក្រុមហ៊ុនហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ ខ្លួនបញ្ជូនឡើងតុលាការ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ពាក់ពន្ធករណី.ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង(ក្លែងស្នាមមេដៃលើលិខិតសុំអន្តរាគន៍ និងក្លែងហត្ថលេខាលើសេចក្តីថ្លែងការស្តីពីគោលបំណង) ដោយមានវិវាទជាមួយក្រសួងការងារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកម្ភៈ ឆ្នាំ២០២១ ។
បុរសទាំង៣នាក់នោះរួមមាន ៖ ១-ឈ្មោះ ពេជ្រ បូរិន អាយុ៥៤ឆ្នាំ មុខរបរជាប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរិធី ស៊ីស្ទីម ស្នាក់នៅផ្ទះលេខ២T ផ្លូវលំ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ សៅ មុន្នី អាយុ៥២ឆ្នាំ មុខរបរជាអនុប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទេម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ និង៣-ឈ្មោះ ប៉ុន អេងសូ អាយុ៤០ឆ្នាំ មុខរបរ ជាលេខាធិការសហជីពឯករាជ្យការពារកម្មករ មានអាស័យដ្ឋានស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនមួយនោះបញ្ជូនទៅតុលាការ សមត្ថកិច្ចធ្វើឡើងតាមការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់បុគ្គលម្នាក់ មានមុខរបរ ជាសន្តិសុខក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរិធី ស៊ីស្ទីម ដូចគ្នា ។ ដើមចមនៃការចាប់ខ្លួនបុរសទាំង៣នាក់ខាងលើនេះ ផ្តើមចេញកាលពីអំឡុងខែកម្ភៈ ឆ្នាំ២០២១ ពួកគេបានរៀបចំដាក់បញ្ជូលឈ្មោះសន្តិសុខម្នាក់នោះ រួមទាំងក្លែងស្នាមមេដៃ នឹងហត្ថលេខា ដែលសាម៉ីខ្លួនមិនបានដឹង យកទៅប្រើប្រាស់បង្កើតរចនាសម្ព័នសហជីពមួយឈ្មោះថា (សហជីពឯករាជ្យការពារកម្មករ) ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ។
ក្រោយមកសហជីនោះតែងតែមានរឿងរកាំរកុះការងារជាមួយក្រុមហ៊ុន ហើយពួកគេបានរៀបចំនូវលិខិតស្នាម ស្នើសុំជួយអន្តរាគមន៍ដាក់ជូននាយកដ្ឋានដោះស្រាយវិវាទការងារ ក្នុងគោលបំណងប្តឹងតតាំងជាមួយក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ប៉ុន្តែអ្វីដែលសំខាន់នោះរាល់លិខិតស្នាមរបស់ (សហជីពឯករាជ្យការពារកម្មករ) គឺមានក្លែងស្នាមមេដៃ នឹងហត្ថលេខា ដើមបណ្តឹងនៅក្នុងនោះដែរ ទើបកើតជាការប្តឹងផ្តល់រហូតចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៣រូប បញ្ជូនឡើងតុលាការនោះ ។
ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្នុងការស៊ើបសួររបស់ស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយពេលវេលាល្ងាចផុតម៉ោងរដ្ឋបាលពួកគាត់ត្រូវបានផ្ញើទៅសមត្ថកិច្ចវិញ តម្រូវឲ្យនាំខ្លួនទៅសាកសួរនៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះបន្តទៀត ៕
ចែករំលែកព័តមាននេះ