ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅតែភ្លាត់ស្នៀត! ជាងពិដានម្នាក់ លើក​អន្ទា​សង្កត់​លើខ្សែភ្លើង ឆក់ នៅស្រុកស្វាយទាប

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ជាង​ធ្វើ​ពិ​ដាន​ផ្ទះ​ម្នាក់ បាន​បាត់​បង់ជីវិត ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។  មូលហេតុ ដោយសារតែ​ជនរងគ្រោះ លើក​អ​ន្ទា សង្កត់​លើ​ខ្សែភ្លើង បណ្តាល​ឲ្យ​ដាច់​ឆក់​។ ​សមត្ថកិច្ច…

ខេត្តស្វាយរៀង​៖ ជាង​ធ្វើ​ពិ​ដាន​ផ្ទះ​ម្នាក់ បាន​បាត់​បង់ជីវិត ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។  មូលហេតុ ដោយសារតែ​ជនរងគ្រោះ លើក​អ​ន្ទា សង្កត់​លើ​ខ្សែភ្លើង បណ្តាល​ឲ្យ​ដាច់​ឆក់​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ៤ និង ៣០​នាទី​រសៀល មាន​ប្រជាពលរដ្ឋ ឈ្មោះ ពៅ បូ​ផា រស់នៅ​ភូមិ​ពោធិ​វង្ស បាន​រាយការណ៍ មកកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ឃុំ​ប្រសូត្រ ថា នៅក្នុង​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ករណី​ឆក់​ខ្សែភ្លើង​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ពិនិត្យឃើញថា មាន​ករណី​ខ្សែភ្លើង​ឆក់ ឈ្មោះ ឡាយ មករា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជាជាង​ធ្វើ​ពិ​ដាន រស់នៅ​ភូមិ​វាយ​ល្ងើ​ត ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រៀង​។ ករណីនេះ បានកើត​ឡើង នៅផ្ទះ​ឈ្មោះ កែវ លីដា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​លើក​អ​ន្ទា ដើម្បី​ដាក់​ឡើង​ធ្វើ​ពិ​ដាន​ផ្ទះ ឲ្យ​ម្ចាស់ផ្ទះ​ខាងលើ ហើយ​ពេល​លើក​អ​ន្ទា​នោះ ក៏​ដាក់​ចំ​លើ​ខ្សែភ្លើង បណ្តាល​ឲ្យ​ដាច់​ឆក់​ដែក​អ​ន្ទា ឆក់​ទាំង​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។  ខណៈនោះ ក្រុម​ជាង​បាន​យក​ជនរងគ្រោះ ទៅ​កប់ ក្នុង​ពំនូក​ខ្សាច់ ដើម្បី​សង្គ្រោះ​បឋម ហើយ​បន្ទាប់មក បាន​ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ ប​ញ្ជួ​ន​ដល់​មន្ទីរពេទ្យ​សា​វ័​ន្ត ក៏ប៉ុន្តែ​ហួសពេល​ទៅហើយ​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ