ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃកោងកាងរាប់រយហិចតា កំពុងត្រូវបានបំផ្លាញក្រោមរូបភាពស្តារអូរធម្មជាតិ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ឈ្មួញ​លោភលន់​នៅ​តែ​ព្យាយាម​ចាក់​ដី​លុប​ដើម​កោង​កាង និង​ដើមកា​ញឹ​ម ដែល​ជា​ជំរក​បន្ត​ពូជ​ជិ​វៈ​ចម្រុះ ជា​ច្រើន​ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ ៖ ឈ្មួញ​លោភលន់​នៅ​តែ​ព្យាយាម​ចាក់​ដី​លុប​ដើម​កោង​កាង និង​ដើមកា​ញឹ​ម ដែល​ជា​ជំរក​បន្ត​ពូជ​ជិ​វៈ​ចម្រុះ ជា​ច្រើន​ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​បង្ករ​ឲ្យ​ព្រៃ លិច​ទឹក​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការ​វិនាស​ហិនហោច ខណៈ​ពេល​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង​ដឹក​ដី​យក​ទៅ​ចាក់​លុប​យ៉ាង​សកម្ម​។ ដោយ​ការ​ចាក់​ដី​លុប​ព្រែក​លិច​ទឹក​បែប​នេះ ត្រូវ​បាន​គេ​អះអាង​ថា នេះ​ជា​ការ​អនុវត្តន៍​តាម​គោល​ការ​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ស្តារ​អូរ​ធម្មជាតិ ដែល​កំពុង​គោក​រាក់​ដើម្បី​រំដោះ​ទឹកភ្លៀង​ជន​លិច​ក្នុង​រដូវវស្សា​។

​លោក ញ៉ា​ញ ស៊ី​ថន ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​ដី​និង​គ្រឿងចក្រ​(​អា​ប៊ុល​) បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាក់​ដី​លុប​ព្រែ​លិច​ទឹក​បែប​នេះ​វា​ជា​និ​តី​វិធី​ក្នុង​ស្តារ​អូរ​ខាងលើ​តែ ប៉ុណ្ណោះ ពីព្រោះ​ដើម្បី​នាំ​យក​គ្រឿងចក្រ​ចូល​ទៅ​ការ​ដី​អូរ​បាន មាន​តែ​ធ្វើ​បែប​នេះ​ទេ​គឺ​ត្រូវ​ចាក់​លុប​ដី​ព្រៃ លិច​ទឹក​អស់ រូ​ច​ហើយ​ចាំ​ធ្វើការ​ជីក​ស្តារ​ដី​អូរ​តាម​ក្រោយ​និង​តាម​ទំហំ​ដី​អូរ​ដែល​បាន​កំណត់​។ លោក ញ៉ា​ញ ស៊ី​ថន បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ចាក់​ដី​លុប​ព្រែ​បែប​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​សាលាខេត្ត​។

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សកម្មភាព ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​និង​ឈូស​ឆាយ បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​ក្រុមការងារ​របស់​លោក ចុះ​ទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ​មិន​អនុញ្ញាត​ឲ្យ​ចាក់​លុប​ព្រៃ​លិច​ទឹក​បន្ត​ទៀត​ទេ​។​ដោយ​ការ​ហាម ឃាត់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មើលឃើញ​ថា​ក្រុម​អ្នក​ទ​ទូល​បន្ទុក​ស្តារ​ដី​អូរ​ខាងលើ អនុវត្តន៍​ផ្ទុយ​ពីរ​ខ្លឹមសារ ណែនាំ​របស់​សាលាខេត្ត​ព្រះ​សីហ​នុ ពីព្រោះ​សាលាខេត្ត​តម្រូវ​ឲ្យ​ធ្វើការ​ស្តារ​អូរ​មិនមែន​អនុញ្ញាត​ឲ្យ​ចាក់ ដី​លុប​និង​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ​ទេ​។

​ការ​ចុះ​ធ្វើការ​ហាមឃាត់​សកម្ម​ភា​ប​ចាក់​ដី​លុប​អូរ​ខាងលើ​នេះ​មន្ត្រី​ជលផល បាន​ធ្វើការ ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ចំនូ​ន​២​គ្រឿង​និង​អា​ប៊ុល​ឈូស​ឆាយដី​ចំនូ​ន​២​គ្រឿង ផង ដែរ​ទុក​ជាវ​ត្តុ​តាង ដើម្បី​បំពេញ​និ​តី​វិធី ។ លោក នេន ចំរើន បាន​បន្ត​ទៀត​ថា​ជុំវិញ​បញ្ហា​នេះ លោក នឹង​ធ្វើ​របាយការណ៍​លម្អិត​ដាក់​ជូន​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​បាន​ជ្រាប ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ហើយ​ចំពោះ ដី​ដែល​ប្លង់​កម្មសិទ្ធិ​ស្ថិត​នៅ​ចំណុច​នោះ​ទាំងអស់​បើ​ពិនិត្យ​ឃើញ​ថា​ធ្វើ​រំលោភ​លើ​ដី​ព្រៃ លិច​ទឹក  លោក នឹង​រៀបចំ​ឯកសារ​ពាក់​ព​ន្ធ័​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​សុំ​លុប​ប​ណ្ណ័​កម្មសិទ្ធិ ទាំងនោះ​ចោល​ឲ្យ​អស់ ក្នុង​គោលដៅ​ប្រមូល​យក​ព្រៃ​លិច​ទឹក​ទាំងនោះ​មក​ថែរក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ឲ្យ​ខាន​តែ​បាន​។​

ដោយឡែក​សម្រាប់​លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ បញ្ជាក់​ថា ការ​ស្តារ​អូរ​បែប​បំផ្លាញ​ព្រៃ​លិច​ទឹក​ដូចនេះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេពី​ព្រោះ​បច្ចេកទេស ក្នុង​ការ​ស្តារ​អូរ គេ​អាច​ជ្រើសរើស​នៅ​វិធី​ផ្សេង​ៗ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ព្រៃ​លិច​ទឹក និង ជីវៈចម្រុះ​ដែល​កំពុង កកើត​មាននៅ​ក្នុង​ព្រៃ​លិច​ទឹក ដូច​ជា​ប្រើប្រាស់​សា​ឡង់​ឬ ម៉ាស៊ីន​បូម ដីល្បាប់ ភក់​ជាដើម  ដូចនេះ​សូម​ឲ្យ​អ្នក​ដែល​ពាក់​ព​ន្ធ័​ក្នុង​ស្តារ​អូរ​នេះ​ពិនិត្យ​ឡើង​វិញ​ធ្វើ​យ៉ាងណា​ជៀស​ឲ្យ​ផុត ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​តទៅ​ទៀត​។​ជាមួយ​គ្នា​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​រស់នៅ​តំបន់​នោះ បាន​ធ្វើការ​រិះគន់​ថា​ដី​ព្រៃ​លិច​ទឹក​តំបន់​នេះ​តាំងពី​ដើម​មក​មិន​ដែល​ផ្តល់​ការ​ស្ទះ នៅ​ចរន្តទឹក​ហូរ​នោះ​ទេ​ជា​ពិសេស​គឺ​រដូវរ​ស្សារ​ដែល​មាន​ភ្លៀង​ធ្លាក់​ពីព្រោះ​វិសាលភាព​ព្រៃ​លិច​ទឹក​នេះ​មាន​ទំហំ ធំ​ទូលាយ​អាច​ទ​ទូល​នៅ​លំហូ​ទឹក ពី​គ្រប់​ទិស​ទី​នាំ​យក​ទៅ​ចាក់​ចូល​សមុទ្រ ដូចនេះ​អាជ្ញាធរ ខេត្ត​គួរ​ពិនិត្យ​មើល​ឡើង​វិញ​និង​បញ្ឈប់ ការ​ស្តារ​អូរ និង​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​តំបន់​នេះ​តទៅ​ទៀត ដោយ​ទុក​ឲ្យ​អូរ​នេះ​នៅ​បែប​ធម្មជាតិ​ដូច​ដើម​វិញ ប្រយោជន៍​ដើម្បី​ការពារ​ធនធានធម្មជាតិ​ព្រៃ​លិច​ទឹក ដែល​មាន​ស្រាប់ រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ  ។

​តែបើ​បន្ត​ឲ្យ​មានការ​ស្តារ​អូរ​តទៅ​ទៀត ច្បាស់​ជា​វិនាស ហើយ ពីព្រោះ​នេះ​ជា​វិធីសាស្ត្រ​របស់​ជនខិលខូច​ក្នុង​ការ​រំលោភ​យក ដី​ព្រៃ​លិច​ទឹក និង​ដូរ​ចំណី​អូរ​តែ ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ចាក់​ដី​បំផ្លាញ​ធនធានធម្មជាតិ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ផ្អាក​សកម្មភាព​ជា​លើក​ទី​២ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ព្យាយាម លប​លួច​ចាក់​ដី​លប់​ព្រៃ​លិច​ទឹក ក្រោម​ឡេះ​ស្តារ​ព្រែក​ធម្មជាតិ​៕