ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ច្បោះ​រាប់​ម៉ឺន​ដើម​កំពុង​គម្រាម​កា.ប់​បំផ្លាញ​ដោយ​អ​ជ្ញា​ធរ​ឃុំ​អន្លុង​ភេ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖ ដើម​ច្បោះ​ជ័រទឹក ជា​ប្រភព​ផ្តល់​ធនធានសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ តែ​បច្ចុប្បន្ន​ដើម​ច្បោះ​នោះ​បាន​និង​កំពុង​រង​ការ​កា.ប់​បំផ្លាញ​យ៉ាង​

ខេត្តស្ទឹងត្រែង​៖ ដើម​ច្បោះ​ជ័រទឹក ជា​ប្រភព​ផ្តល់​ធនធានសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ តែ​បច្ចុប្បន្ន​ដើម​ច្បោះ​នោះ​បាន​និង​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គៀល​ដើម្បី​រាន​យក​ផ្ទៃដី​។ ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​គួ​យ​រស់នៅ​ភូមិ​អន្លុង​ភេ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត មេត្តា​ជួយ ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​ទាំងនោះ​ខណៈ​មានការ​អះអាង​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​ថា​ផ្ទៃដី​គ្រប ដណ្តប់​ដោយ​ដើម​ច្បោះ​ត្រូវ​បាន​អាជ្ញាធរ​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងភូមិ​ឃុំ​ប៉ុស្តិ៍ រួមអ្នកសម គំនិត ​មាន​លុយ​នៅពីក្រោយ​ខ្នង​រៀបចំ​គ្រោង​ចែក​ដី​គ្នា​ដោយ​ម្នាក់​ៗ​ត្រូវ​យក​ក្បាល​ផ្ទៃដី​ចំនួន​២០០​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​។

ប្រជាពលរដ្ឋ​ជា​ជនជាតិ​និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​នោះ​បាន​បន្ត​ថា​ដើម​ច្បោះ​ទាំង​អស់នោះ​ប្រសិនបើ​លក់​ពួក​គេ​ឲ្យ​លុយ​មួយ​ដើម​តម្លៃ​៥​ម៉ឺន​រៀល​ហើយ​ប្រសិនជា​មិន​លក់ក៍​ពួក​គេ​ត្រូវ​តែ​កាប់​ចោល​ដែរ​។ ប្រភព​ពី ប្រជាពលរដ្ឋ​ដ៏​ដែល​បន្ត​ទៀត​ថា​ប្រសិនណាបើ​ពុំ​មានការ​ទប់ស្កាត់​ជា​មុន​រង់ចាំ​ការ​កើតឡើង​ទើប​បង្ការ​ជា ក្រោយ​នោះ   វា​ជា​រឿង​យឺត​ពេល​ទៅ​ហើយ​។ ពាក់ព័ន្ធ​ការ​មាន​គម្រោងកា​ប់រាន​ដី​ព្រៃ​រាលដាល​ដល់​ការ បាត់បង់ ដើម​ច្បោះ​រាប់​ម៉ឺន​ដើម​នោះ​ត្រូវ​គេ​សង្កេត​ឃើញ​ស្រប​ពេល​ដែល​ផ្លូវ​តូច​មួយ​ខ្សែ​ក្រវិច​ក្រវៀន ឆ្លង កាត់​ព្រៃ​ភ្នំ​ជ្រលង​ដងអូរ ត្រូវ​បាន​រដ្ឋាភិបាល​អភិវឌ្ឍន៍​ឲ្យ​ទៅ​ជា​ផ្លូវ​ធំ​មួយ​ឆ្លងកាត់​ពី​ខេត្តស្ទឹងត្រែង​ទៅ​កាន់​កំពង់ធំ​ជាប់​និង​ខេត្តព្រះវិហា​នោះ​ដែរ​។

​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​គួ​យ​បាន​លើក​ឡើង​ដែរ​ថា​ដើម​ច្បោះ​បាន​បង្កើន​កម្រៃ​ជីវភាព​របស់​ពួក​គាត់​រហូត​ទៅ​ដល់​៤​លាន​រៀល​ក្នុង​មួយ​ខែ និង​សេសសល់​ថវិការ​មួយ​ចំនួន​ក្រៅពី​ចំណាយ​ប្រចាំ​កាល​គ្រា​មុន​តែ​ត្រូវ​អន់​ថយ​វិញ​ខណៈ​ជ័រទឹក​ចុះ​តម្លៃ​ទាប និង​ដើម​ច្បោះ​ជា​ច្រើន​ត្រូវ​បំផ្លាញ​ដោយ​ក្រុម​ទុ​ច្ច​រិ​ក​។​ពួក​គេ​បន្ត​ថា​ក្នុង​ជីវភាព​រស់នៅ​តាម​បែប ប្រពៃណី​ទំនៀមទម្លាប់​ក្រៅពី​ដង​ជ័រទឹក​ដែល​ទទួល​បាន​ពី​ដើម​ច្បោះ​បរបាញ់​សត្វព្រៃ​បែប​លក្ខណៈ​គ្រួសារ បោច​វ័​ល្លិ៍ និង រក​ឃ្មុំ ពួក​គេ​អាស្រ័យ​លើ​ដំណាំ​ស្រែ​ចំការ​វិល​ជុំ​ប៉ុណ្ណោះ​។​ពាក់ព័ន្ធ​ទៅ​នឹង​ជីវភាព គ្រួសារ​ជនជាតិ​ដើម​ភាគតិច រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ក៍បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ជនជាតិ​គួ​យ ដែល​រស់នៅ​អាស្រ័យ​ទៅ​លើ​ការ​ដង​ជ័រទឹក​ពី​ដើមច្បោះ រក​ឃ្មុំ ធ្វើស្រែ​ចំការ​វិល​ជុំ បែប​ពនេចរ តាម​ទំនៀមទម្លាប់​ប្រពៃណី ដែល​សកម្មភាព​ទាំង​អស់នោះ ត្រូវ​បាន​លាតត្រដាង​អំពី​សុជីវធម៌ និង​ភាព​ថ្លៃថ្នូ​របស់​ពួក​គេ​ផង​ដែរ​៕