ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ថៃ​ម្នាក់​បាត់​ខ្លួន​លើ​ទឹកដី​កម្ពុជា

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖​ប្រភព​ពី​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​បុរស​ជា​អ្នកជំនួញ​ម្នាក់​បាន​បាត់​ខ្លួន​ក្រោយ​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាន​ផាក់​កាត​ខេត្ត​ចាន់​បូ​រី​និង​ព្រំប្រទល់​

ខេត្តបន្ទាយមានជ័យ​៖​ប្រភព​ពី​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​បុរស​ជា​អ្នកជំនួញ​ម្នាក់​បាន​បាត់​ខ្លួន​ក្រោយ​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាន​ផាក់​កាត​ខេត្ត​ចាន់​បូ​រី​និង​ព្រំប្រទល់​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​13 ខែកុម្ភៈ ឆ្នាំ​2016 មិនដឹង​ថា​បន្តដំណើរ​ទៅ​ទីណា​។ បុរស​ថៃ​បាត់​ខ្លួន​ខាងលើ​ប្រភព​ប្រាប់​ថា​ឈ្មោះ​សំនឹក​ចា​រូ​ន​ច​ន​សាក់​ធៀន អាយុ​51​ឆ្នាំ ធ្វើការ​ក្រុមហ៊ុន​មួយ​ឈ្មោះ​(​ផ្លា​មិ​ង​កូ )​។

តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​វ៉​រ៉ា​ក់​ផា​ន់​ណួ​ចំរើន​គុណ ប្រាប់​សមត្ថកិច្ច​ថៃ​ថា​ប្តី​របស់​គាត់​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាន​ផាក់​កាត កាលពី​ថ្ងៃ​ទី​13 ខែកុម្ភៈ​ឆ្នាំ​2016 ដើម្បី​ធ្វើការ​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ខាងលើ​នៅ​កាស៊ីណូ​មួយ​។ ប្រភព​បន្ត​ថា​បុរស​ខាងលើ​ក្រោយ​ចេញពី​កាស៊ីណូ​បាន​ឆ្លង​ទៅ​ដី​ថៃ​វិញ​ដើម្បី​រក​ទទួលទាន​អាហារ​នៅ​ហាង​មួយ​ឈ្មោះ​ចេក​វ៉ា​ន់​ប៉ុន្តែ​មិន​ទាន់​បាន​ទទួលទាន​អាហារ​ផង​ស្រាប់តែ​មាន​ស្ត្រី​2​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មក​ហៅ​ឡើង​រថយន្ត​កាម​រី​1​គ្រឿង​ដឹក​ចេញ​ទៅ​កម្ពុជា​វិញ​។

ប្រភព​បន្ត​ថា​នៅ​ថ្ងៃ​ទី​14​ស្ត្រី​ជា​ប្រពន្ធ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បែ​ជា​មាន​ស្ត្រី​ម្នាក់​លើក​ជំនួស​ដោយ​និយាយ​ថា​លោក​សំនឹក​មិន​មាន​ពេលទំនេរ​ទទួល​ទេ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​មាន​បុរស​ម្នាក់​ប្រាប់​ឲ្យ​បិទ​ទូរស័ព្ទ​ទៀត​ផង​។

ប្រភព​បន្ត​ថា​ក្រោយ​ពី​ទូរស័ព្ទ​បាត់​ការ​ទំនាក់ទំនង​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ជួប​ក្រុមការងារ​បច្ចេកទេស​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ក្រុមហ៊ុន​AIS​ឃើញ​ថា​បុរស​ខាងលើ​មុន​បាត់​ការ​ទាក់ទង​ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំណុច​កេ​ត​វេ​ផាក​ឃី​ង​Gateway parking​។ ពេល​នេះ​សាច់ញាតិ​បុរស​ខាងលើ​ក៏​ដូច​ជា​ស្ត្រី​ជា​ប្រពន្ធ​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​មេ​ត្ត​ជួយ​ស្រាវជ្រៀវ​រក​ផង​៕