ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបត្យកម្ម​ចម្លែក​ៗ​ចំនួន​10​ក្នុង​លោក​មើល​ហើយ​អស់សំណើច

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ស្ថាបត្យកម្ម ចម្លែក​ៗ ក្នុង​លោក​ចំនួន​១០ មើល​ហើយ​គួរ​ឱ្យ​អស់សំណើច​យោង​តាម​គេហទំព័រ​បរទេស The Richest ៖

១-​ក្រុមហ៊ុន Longaberger Company
Longaberger Company គឺជា​ក្រុមហ៊ុន​ផលិត​កន្ត្រក

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ស្ថាបត្យកម្ម ចម្លែក​ៗ ក្នុង​លោក​ចំនួន​១០ មើល​ហើយ​គួរ​ឱ្យ​អស់សំណើច​យោង​តាម​គេហទំព័រ​បរទេស The Richest ៖

១-​ក្រុមហ៊ុន Longaberger Company
Longaberger Company គឺជា​ក្រុមហ៊ុន​ផលិត​កន្ត្រក និង​សិប្បកម្ម​ធ្វើ​ដោយ​ដៃ ដូច្នេះ​អគារ​របស់​វា​ត្រូវ​បាន​រចនា​ឡើង​មាន​រាង​ដូច​កន្ត្រក ។ អតិថិជន​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​នេះ​តែងតែ​គិត​ថា​សំណង់​អគារ​ហាក់បីដូចជា​កាដូ​ពី​ឋានសួគ៌ ខណៈ​រូង​រាង​របស់​វា​ធំ ។ ក្រុមហ៊ុន Longaberger Company ស្ថិត​នៅ​រដ្ឋ​អូ​ហា​យ៉ូ​សហរដ្ឋអាមេរិក។

២-​មជ្ឈមណ្ឌល MIT’s Strata Center
លោក Frank Gehry ស្ថាបត្យករ​ដើម​កំណើត​កា​ណា​ដា និង​ជា​ជនជាតិ​អា​មេ​រិ​ក មាន​ទស្សនវិស័យ​ខុស​ប្លែក​ពី​ស្ថាបត្យករ​ផ្សេង​ទៀត ពោល​គឺ​បង្កើត​សំណង់​អគារ​ប្លែក​ពី​សំណង់​អគារ​ធម្មតា ។ ជាក់ស្តែង​ដូច​ជា​អគារ​មជ្ឈមណ្ឌល MIT’s Strata Center មាន​លក្ខណៈ​បែកខ្ញែក​គ្នា​យ៉ាង​រញ៉េរញ៉ៃ ។ មជ្ឈមណ្ឌល​នេះ​អាច​ត្រូវ​បាន​គេ​ហៅ​ថា អគារ​៣២​ដែល​មាន​៦៧.០០០​ម៉ែត្រការ៉េ ។

គោលបំណង​នៃ​ការ​សាងសង់​អគារ​នេះ គឺ​សម្រាប់​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Massachusetts Institute of Technology ហៅ​កាត់​ថា MIT ស្ថិត​ក្នុង​រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក ។

៣-​សណង់​សណ្ឋាគារ The Tianzi Hotel
សណ្ឋាគារ Tianzi ស្ថិត​នៅ​ខេត្ត Hebei ប្រទេស​ចិន ។ វា​មិនមែន​ជា​សំណង់​សណ្ឋាគារ​ធម្មតា​ទេ ពោល​គឺ​សង់​ឡើងជា​រូប​ទេវតា​ទាំង​បីដូច​ជាតា​រា​អាយុ​វែង លាភ​សំណាង និង​តារា​បុណ្យ​សក្តិ ។ លើស​ពី​នេះ​ទៅ​ទៀត​សណ្ឋាគារ Tianzi ត្រូវ​បាន​ចុះបញ្ជី​កំណត់​ត្រា​ពិភពលោក​ក្នុង​នាម​ជា​សណ្ឋាគារ​រាង​ចម្លែក​ក្នុង​លោក ។

៤-​ព្រះ​វិហារ Jaiyi County Church
ព្រះ​វិហារ​រាង​ស្បែកជើងកែងចោទ​នៅ​តៃវ៉ាន់ ។ ការ​រចនា​របស់​វា​ហាក់បីដូចជា​ឱ្យ​តម្លៃ​ទៅ​ភាគី​នារី​ដែល​និយម​ស្បែកជើង​កែង​ខ្ពស់ និង​រចនា​ដោយ​មាន​កញ្ចក់​ជា​ជ​ញ្ចាំ​ង​របស់​ព្រះ​វិហារ ។

៥-​អគារ The  Fang Yuan
អគារ The  Fang Yuan មាន​រាង​ជា​ប្រាក់​យ័ន​ស្ថិត​នៅ​ក្រុង Shen Yang ប្រទេស​ចិន ។ អ្នកទេសចរ​ក្នុងស្រុក និង​បរទេស​តែង​ចាត់​ទុក​អគារ​នេះ​ថា​ជា​អគារ​ប្រាក់​កាក់​យ័ន​យក្ស​រួម​មាន​២៥​ជាន់ ។

៦-​អគារ Tours Aillaud
Tours Aillaud គឺជា​អគារ​លំនៅ​ឋាន​ក្រៅ​ក្រុងប៉ារីស​ប្រទេស​បារាំង ។ សំណង់​អគារ​នេះ​គ្មាន​លក្ខណៈ​ទំនើប​កម្ម​នោះ​ទេ​ពោល​គឺ​ហាក់បីដូចជា​សំណង់​ប៉ម​បុរាណ ហើយ​វា​មាន​រាង​កោង ។

៧-​សណ្ឋាគារ The De Vere Grand Harbor
សណ្ឋាគារ The De Vere Grand Harbor ស្ថិត​នៅ​ក្រុង​សៅ​ហេម​តុ​ន​ប្រទេស​អង់គ្លេស ។ បើ​ក្រលេក​មើល​មួយ​ភ្លែត​អ្នក​ប្រាកដជា​គិត​ថា​ប្រាសាទ​ពីរ៉ាមីត​របស់​ប្រទេស​អេ​ហ្ស៊ី​ប​ហើយ  ប៉ុន្តែ​មិនមែន​ជា​គ្រាន់តែ​រចនា​មាន​រាង​ដូច​តែ​ប៉ុណ្ណោះ ។

សំណង់​សណ្ឋាគារ The De Vere Grand Harbor មានការ​រចនា​យ៉ាង​ស្មុគស្មាញ ពោល​គឺ​មាន​លំនាំ​ច្រើន​ផ្សេង​គ្នា​ក្នុង​ការ​សាងសង់​ដូច​បង្ហាញ​ក្នុង​រូប ។

៨-​ផ្ទះ​បណ្តែត​ទឹក Freedom Cove
ប្តី​ប្រពន្ធ​កា​ណា​ដា​មួយគូ​សម្រេចចិត្ត​បង្កើត​ផ្ទះ​បណ្តែត​ទឹក​សម្រាប់​ពួក​គេ ពោល​គឺជា​អគា​រស់នៅ​លើ​ទឹក​ដែល​មាន​លក្ខណៈ​ជា​ចង្កោម ។ វា​ស្ថិត​នៅ​ខេត្ត British Columbia ប្រទេស​កា​ណា​ដា ។

៩-​សណ្ឋាគារ Ryugyong
សណ្ឋាគារ Ryugyong ស្ថិត​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ។ សំណង់​នេះ​មាន​កម្ពស់​១០៥​ជាន់​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩៨៧ រហូត​ដល់​ឆ្នាំ​២០១១ ទើប​បញ្ចប់​។ សណ្ឋាគារ Ryugyong មាន​រាង​ជា​កំពូល​ស្រួច ។

១០-​សណ្ឋាគារ First World
First World គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៣​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សណ្ឋាគារ​នេះ​រួម​មាន​បន្ទប់​ចំនួន​៧.៣៥១​បន្ទប់ ។ First World ត្រូវ​បាន​ចុះបញ្ជី​ក្នុង​កំណត់​ត្រា​ពិភពលោក​ក្នុង​នាម​ជា​សណ្ឋាគារ​ធំ​ជាងគេ​ផ្អែក​លើ​ចំនួន​បន្ទប់ ។ រូបរាង​ខាងក្រៅ និង​ការ​លាប​ពណ៌​ហាក់បីដូចជា​សណ្ឋាគារ​សម្រាប់​កូន​ក្មេង ៕