ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រត់ប្រណាំង ប៉ែន សុ​គង់ បន្ត​ហ្វឹកហាត់​នៅ​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ជប៉ុន កីឡាករ​កម្ពុជា​មួយរូប​ដែល​ជា​អ្នកជំនាញ​រត់ប្រណាំង​ឆ្នើម គឺ​

​រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ជប៉ុន កីឡាករ​កម្ពុជា​មួយរូប​ដែល​ជា​អ្នកជំនាញ​រត់ប្រណាំង​ឆ្នើម គឺ​លោក ប៉ែន សុ​គង់ នៅ​បន្ត​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ដី​កោះ​នេះ​នៅឡើយ​ទេ ដោយ​លោក​អះអាង​ថា​ កំពុង​នឹក​ស្រុក តែ​មិន​អាច​បោះបង់​បេសកកម្ម​នេះ​បាន​ឡើយ​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ទទួល​បាន​លទ្ធផល​ក្នុង​ការ​ហ្វឹកហាត់​នេះ ស្រប​ពេល​ដែល​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ក៏​ពន្យារ​​ពេល​គ្រប់គ្រាន់​អាច​អោយ​លោក​ពង្រឹងសមត្ថភាព​។

ថ្លែងប្រាប់​សារព័ត៌មាន​មួយ​នា​ពេល​ថ្មី​ៗ កីឡាករ ប៉ែន សុ​គង់ និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២១ លោក​ទើបតែ​ធ្វើការ ហ្វឹកហាត់​បាន​រយៈ​ពេល​ជិត​៥០​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​ការ​ហ្វឹកហាត់​នេះ​គឺ​អាច​និយាយ​បាន​ថា ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង ដែល​ត្រូវ​បន្សាំ​ខ្លួន ជាមួយ​ការ​ហ្វឹកហាត់ ដើម្បី​សម្រប​ទៅ​នឹង​អាកាសធាតុ និង​ម្ហូបអាហារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​នៅ​កម្ពុជា​។ លោក​​មាន​គម្រោង​ធ្វើការ​ហ្វឹក​រហូត​ដល់​៨​ខែ ហើយ​នៅ​ពេល​បញ្ចប់​គឺ​អាច​បន្ត​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​របស់​វៀតណាម​តែ​ម្ដង ដើម្បី​កុំអោយ​ឡើង​ចុះ​ស្រុក​កំណើត​ច្រើន​ដង​។ ប៉ុន្តែ​ស្ថានការណ៍​ក៏​អាច​ប្រែប្រួល​ផង​ដែរ ដោយសារ​តែ​ពេលវេលា គឺ​នៅ​យូរ​ទៀត​។ លោក​ថា សកម្មភាព​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម ហើយ​ក៏​មិន​ខុស​ពី​ការ​ព​ង្រឹ​ក​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ ប៉ែន សុ​គង់ ទើបតែ​ត្រូវ​បាន​គណៈកម្មការ​អូ​ឡាំ​ពិ​ក​ពិភព​ផ្ដល់​លិខិត​ថ្លែងអំណរគុណ ដែល​មាន​ន័យ​ថា​លោក​គឺជា​អត្ត​ព​លិ​ក​កម្ពុ​ជាមួយ​រូប​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​បញ្ជាក់​នូវ​លិខិត​នេះ ក៏​មាន​ន័យ​ថា លោក​ត្រូវ​បាន​គណៈកម្មការ​អូ​ឡាំ​ពិ​ក​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ជា​កីឡាករ​កម្ពុជា ដែល​បាន​ចូលរួម​នៅ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក ដែល​នេះ​ក៏​ជា​មុខមាត់​មួយ​របស់​កម្ពុជា​។ ថ្វី​ដ្បិត​លោក​មិន​ទទួល​បាន​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ដែល​ទើប​បញ្ចប់ តែ​សមត្ថភាព និង​អ្វី​ដែល​លោក​ធ្វើ​បាន ក៏​ធ្វើ​អោយ​គណៈកម្មការ​អូ​ឡាំ​ពិ​ក​ទទួលស្គាល់​ផង​ដែរ ទើប​គណៈកម្មការ​នេះ ចេញ​លិខិតបញ្ជាក់​ជូន​។

លោក​ថា លទ្ធផល​នៅ​អូ​ឡាំ​ពិ​ក​គឺជា​រឿង​ខកចិត្ត ប៉ុន្តែ​លោក​ក៏​នឹង​ប្រឹង​ធ្វើ​អោយ​បាន​ល្អ​ផង​ដែរ សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​ៗ​។

លោក​ថា លោក​នឹង​ខំប្រឹង ដើម្បី​ខ្លួនឯង និង​ប្រទេស​ជាតិ​ខ្លួន ដោយ​ប្រឹង​ហ្វឹកហាត់ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នានា ជា​ពិសេស​សម្រាប់​អូ​ឡាំ​ពិ​ក​លើក ក្រោយ​បើ​មានឱកាស​។ ពាក់ព័ន្ធ​នឹង​ឱកាស​ដែល​គណៈកម្មាធិការអូ​ឡាំ​ពិ​កអន្តរជាតិ (IOC) ដែល​ជា ស្ថាប័ន​កីឡា មាន​សមាជិក​ចំនួន​១០៥​ប្រទេស ទទួល​ស្គាល់​កីឡាករអត្តព​លិ​កកម្ពុជា​នោះ កីឡាករ ប៉ែន សុ​គង់ និយាយ​ថា បើ​ទោះ​បី លទ្ធផល​ប្រកួត​នៅកម្រិតអូ​ឡាំ​ពិ​ក លោក​បានលទ្ធផលមិន​ទាន់​ល្អ ប៉ុន្តែ​កម្រិត​ឆ្លងកាត់ និង​បទ​ពិសោធន៍​​មួយ​នេះ ក៏​អាច​ជំរុញ​​គណៈកម្មការ​រៀបចំ​ទទួលស្គាល់​ផង​ដែរ ដែល​លោក​ចាត់​ទុក​ថា នោះ​គឺជា​មោទនភាព​មួយ​ធំ​មួយ​។

លោក​ថា ក្រោយ​ពេល​ទទួល​បាន​វិញ្ញាបនប័ត្រ​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ គឺ​លោក​មានអារម្មណ៍​ត្រេកអរ​រំភើប​រីករាយ យ៉ាង​ខ្លាំង ព្រោះ​លិខិត​មួយ​នេះ បាន​ចំពោះតែ​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​។ លោក​មិន​នឹក​ស្មាន​ដល់​ថា ខ្លួន​អាច​មានថ្ងៃនេះ​ទាល់តែ​សោះ ទើប​លោក​សប្បាយចិត្ត​ណាស់ និង​បាន​សរសើរ​ពី​សំណាង​ដែល​បាន​ចូល​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​។ លោក​សង្ឃឹមថា អាច នឹងបានចូលរួមអូ​ឡាំ​ពិ​ក​អន្តរជាតិ ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង​ជា​ថ្មី​ម្ដងទៀត ដោយ​លោក​នឹង​ប្រឹងប្រែង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ