ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រោមអនាម័យ​បុរាណ «​អាយុ​200​ឆ្នាំ​» លក់​បាន​672​ដុល្លារ

8 ឆ្នាំ មុន

សារព័ត៌មាន «Mirror» របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥ ផ្សាយ​ថា វេ​ប​សាយ «Catawiki» បាន​លក់ «​ស្រោមអនាម័យ​បុរាណ​» អាយុ​ជាង​២០០​ឆ្នាំ ច្នៃ​ពី​ពោះវៀន​ចៀម ក្នុង​តម្លៃ​៦៧២​ដុល្លារ ។ ស្រោមអនាម័យ​នោះ

សារព័ត៌មាន «Mirror» របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥ ផ្សាយ​ថា វេ​ប​សាយ «Catawiki» បាន​លក់ «​ស្រោមអនាម័យ​បុរាណ​» អាយុ​ជាង​២០០​ឆ្នាំ ច្នៃ​ពី​ពោះវៀន​ចៀម ក្នុង​តម្លៃ​៦៧២​ដុល្លារ ។ ស្រោមអនាម័យ​នោះ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​សតវត្ស​ទី​១៨​ឬ​១៩ ។ បច្ចុប្បន្ន​មាន​សេសសល់​តិចតួច​ក្នុង​ពេល​បច្ចុប្បន្ន​ដោយ​ភាគច្រើន​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ ។

ស្រោមអនាម័យ​នៅ​ក្នុង​យុគសម័យ​បុរាណ​នោះ ច្នៃ​ពី​ពោះវៀន​សត្វ​នានា​ដូច​ជា ចៀម គោ ឬ​ពពែ ហើយ​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​អ្នក​ប្រើ​ភាគច្រើន​ជា​អ្នកមាន ។ ចូល​ដល់​សតវត្ស​ទី​១៩ ស្រោមអនាម័យ​ច្នៃ​ពី​កៅស៊ូ មាន​តម្លៃ​ថោក​តម្រូវ​ឱ្យ​ស្រោម​ធ្វើ​ពី​ពោះវៀន​សត្វ​ឈប់​ផលិត​បន្ត ។

ស្រោមអនាម័យ​បុរាណ​នោះ លក់​បាន​ថ្លៃ​លើស​ពី​ការ​រំពឹង​ទុក​របស់ «Catawiki» ដល់​ទៅ​២​ដង ធ្វើ​ឱ្យ​វា​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក ។ ស្រោមអនាម័យ​នោះ​ប្រទះ​ឃើញ​នៅ​ប្រទេស​បារាំង មាន​ប្រវែង​១៩​សង្ទីម៉ែត្រ វែង​ជាង​ស្រោមអនាម័យ​ប្រភេទ​ដូច​គ្នា មាន​ប្រវែង​១៥​សង្ទីម៉ែត្រ ។ នៅ​ពេល​ដេញថ្លៃ​ស្រោមអនាម័យ​នោះ​មានការ​ចាប់អារម្មណ៍​ពី​សារមន្ទីរ​ជា​ច្រើន ប៉ុន្តែ​ទីបំផុត​អ្នក​ដែល​ដេញ​បានជា​អ្នក​ពី​ក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់ ។

Catawiki មិន​ទាន់​ដឹង​ថា តើ​អ្នក​ឈ្នះ​លើ​ការ​ដេញថ្លៃ នឹង​យក​ស្រោមអនាម័យ​ប្រភេទ​នោះ​ទៅ​ប្រើ​ក្នុង​គោលបំណង​អ្វី​នៅឡើយ​ទេ ៕