ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Heineken® នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​សណ្តាប់​តន្ត្រី​របស់​លោក​អ្នក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​18 កុម្ភៈ 2016 ស្រា​បៀរ Heineken® នឹង​រៀបចំ​កម្មវិធី​តន្ត្រី​ក្នុង​បន្ទប់​បៃតង​ស្រា​បៀរ Heineken® ( Heineken Green Room) ដែល​ជា​កម្មវិធី​ថ្មី​សន្លាង​របស់​ស្រា​បៀរ Heineken® ។

រាជធានី​ភ្នំពេញ ៖  នៅ​ថ្ងៃ​ទី​18 កុម្ភៈ 2016 ស្រា​បៀរ Heineken® នឹង​រៀបចំ​កម្មវិធី​តន្ត្រី​ក្នុង​បន្ទប់​បៃតង​ស្រា​បៀរ Heineken® ( Heineken Green Room) ដែល​ជា​កម្មវិធី​ថ្មី​សន្លាង​របស់​ស្រា​បៀរ Heineken® ។ បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room នឹង​ប្រារព្ធ​ធ្វើ​ឡើងជា​លើក​ដំបូង​បង្អស់ ដែល​ជា​វេទិកា​តន្ត្រី​ថ្នាក់​តំបន់​នៅ​ទូ​ទាំង​8​ប្រទេស  ឬ​18​ទីក្រុង នៅ​ឆ្នាំ 2015 និង 2016  រួម​បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ 24 កុម្ភៈ ខាង​មុខ​នេះ នៅ​ក្លិប Epic ។

កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room នឹង​នាំ​មក​នូវ​សិល្បករ​ជា​ច្រើន​រូប ដើម្បី​ផ្តល់​ជូន​បទ​ពិសោធន៍​ថ្មី​ប្លែក​នៃ​សណ្តាប់​តន្ត្រី  ហើយ​ជា​រៀង​រាល់​ឆ្នាំ​កម្មវិធី​នេះ នឹង​បង្ហាញ​ពី​វិធី​ដែល​យើង​មាន​ទំនាក់ទំនង​ជាមួយនឹង​តន្ត្រី  គឺ​លើស​ពី​ការ​ស្តាប់​តន្ត្រី​ធម្មតា​។

លោក Gianluca de Tondo នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Global Heineken Brand  មាន​ប្រសាសន៍​ថា «​មនុស្ស​ក្នុង​លោក​ស្រឡាញ់​តន្ត្រី​។ គេ​រីករាយ​ស្ដាប់​ត​ន្រី្ត ពីព្រោះ​តន្ត្រី​អាច​ទាក់ទាញ​អារម្មណ៍​ធ្វើ​ឲ្យ​នឹកឃើញ​អនុស្សាវរីយ៍ និង​ជម្រុញ​ឱ្យ​មាន​សកម្មភាព​។ បន្ទប់​បៃតង Heineken Green Room គឺជា​ឱកាស​មួយ​សម្រាប់​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ស្តាប់​តន្ត្រី​ដើម​យ៉ាង​ជក់ចិត្ត​ដោយ​ប្រើ​វិញ្ញាណ​ផ្សេង​ៗ​គ្នា​»​។

ក្នុង​ឆ្នាំ​2016 កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​សំឡេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room ចាប់​ចេញពី «​បទ​ពិសោធន៍​ចក្ខុ ៖ លោក​អ្នក​អាច​មើលឃើញ​តន្ត្រី​ដែរ​ឬទេ?​» ដែល​ជា​កម្មវិធី​ស្រា​បៀរ Heineken® ស្វែងរក​ចំណី​ចក្ខុ​ប្រភេទ​ណាខ្លះ​ដែល​បង្កើន​ភាព​រីករាយ​ជាមួយនឹង​តន្ត្រី​រាំ​បែប​អេ​ឡិច​ត្រូ​និក (EDM)​។ កម្មវិធី​ពិសេស​នេះ លើស​ពី​កម្មវិធី​រាំ​ធម្មតា  កម្មវិធី​បន្ទប់​បៃតង Heineken Green Room នឹង​ញ៉ាំង​ឲ្យ​អ្នកចូលរួម​កម្មវិធី​ទទួល​បាន​ពិសោធន៍​តន្ត្រី​តាម​រយៈ​វិញ្ញាណ​ដោយ​ប្រើ​បច្ចេកវិទ្យា​។

»​បទ​ពិសោធន៍​ចក្ខុ​» នីមួយ​ៗ គឺជា​ចំណុច​ស្នូល​នៃ​កម្មវិធី​តន្ត្រី​រាំ​បែប​អេ​ឡិច​ត្រូ​និក EDM  ដែល​បង្ហាញ​នៅ​លើ​ផ្ទាំង​អេ​ក្រង់​យក្ស​រាង​ស្វ៊ែរ ដែល​មានឈ្មោះ​ថា The Orb ដែល​បង្ហាញ​ទស្សនីយភាព​គួរ​ឱ្យ​ទាក់ទាញ​ចិត្ត​ដែល​បាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​កម្មវិធី​នានា ដោយ​សិល្បករ​ឈ្មោះ Brandon Tay (SYNDICATE) ។  អ្នកចូលរួម​កម្មវិធី​ក៏​អាច​ផ្តិត​ចាប់​យក​រូបភាព និង​ផ្ញើ​រូបថត​សែ​ល​ហ្វី​ទៅ​កាន់​ផ្ទាំង​អេ​ក្រង់រ​យក្ស The Orb ជា​ពិសេស​ពួក​គេ​អាច​ចូល​មើល​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន Heineken Green Room mobile app ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បំភ្លេច​បាន​នា​រាត្រី​នោះ​។ កម្មវិធី app នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដាន​សកម្មភាព  និង​ការ​ឆ្លើយ​តប​របស់​ពួក​គេ ចំពោះ​ទស្សនីយភាព​ផ្សេង​ៗ​ពេញ​មួយ​រាត្រី និង​រាយការណ៍​មក​វិញ នៅ​ពេល​ព្រឹក​បន្ទាប់​ពី​បទ​ពិសោធន៍​ខ្លួន​ផ្ទាល់​របស់​ពួក​គេ​ជាមួយនឹង​លទ្ធផល​នៃ «​ទិន្នន័យ​រូបថត​សែ​ល​ហ្វី​» ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង  និង​អាច​ចែករំលែក​បាន ។

កម្មវិធី​ពិសេស​នេះ ចាប់ផ្តើម​ជាមួយនឹង​វី​ដេ​អូ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម «Heineken Green Room | Original Sound Experiment»  ដែល​បង្ហាញ​ពី​ទស្សនីយភាព​ផ្សេង​ៗ​គ្នា​នៅ​ពេល​ដែល​គេ​ស្ដាប់​បទ​ភ្លេង EDM ។

សូម​អញ្ជើញ​មក​ចូលរួម​កម្មវិធី​នេះ ដើម្បី​ទទួល​បាន​ពិសោធន៍ និង​កម្មវិធី​រាំរែក​នៅ​ថ្ងៃ​ទី 24 កុម្ភៈ 2016 នៅ​ក្លិប Epic (​ទល់មុខ​ស្ថានទូត​រុ​ស្ស៊ី​) ។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ Heineken (www.facebook.com/Heineken) ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេង​ៗ​អំពី​កម្មវិធី​នេះ​។ ចូលរួម​កម្មវិធី​បទ​ពិសោធន៍​ថ្មី​សណ្តាប់​តន្ត្រី​ទាំងអស់​គ្នា !

លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ស្មា​ត​ហ្វូ​ន​ដែល​មានឈ្មោះ​ថា Heineken Green Room ពី​កម្មវិធី iTunesGoogle Play!

ព័ត៌មាន​បន្ថែម​៖ ទីផ្សារ​ដែល​ចូលរួម​រួម​មាន ៖ ចិន​, កម្ពុជា​, ហុងកុង​, ឥណ្ឌូ​នេ​ស៊ី​, ជប៉ុន​, ឡាវ​, ម៉ុង​ហ្គោ​លី និង​មី​យ៉ា​ន់​ម៉ា​។ កម្មវិធី​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ចាប់ពី​ខែសីហា ឆ្នាំ​2015 មក​ម្ល៉េះ​។