ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016 បើក​ការ​ប្រកួត​លើក​ដំបូង​នៅ​ឆ្នេរ​អូរ​ឈើទាល

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2016 បាន​វិល​ត្រឡប់​មក​កម្ពុជា​ហើយ ក្នុង​រដូវ​កាល​ទី​បួន​នេះ​។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ឆ្នេរ​អូរ​ឈើទាល ​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍ Tiger Street Football  Festival 2016 បាន​វិល​ត្រឡប់​មក​កម្ពុជា​ហើយ ក្នុង​រដូវ​កាល​ទី​បួន​នេះ​។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៣ ដល់​១៤ កុម្ភៈ​នេះ ដោយ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន​៤៦​ក្រុម សរុប​កីឡាករ​៣២២​នាក់ ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នៅ​រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា  គេ​បាន​រក​ឃើញ​ក្រុម​ជើងឯក ចំនួន​5​ក្រុម​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៣ មីនា នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព ដើម្បី​ឈាន​ទៅ​ដណ្តើម​ជើងឯក​រួម​ជាមួយ​ទឹកប្រាក់​10.000​ដុល្លារ ។ ក្រុម​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ជម្រុះ​នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ក្រុម​យុវជន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ A ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​១ បាន​ទទួល​រង្វាន់​ជា​ប្រាក់​1.500​ដុល្លារ​, ក្រុម Villa Vedici ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​២ បាន​ទទួល​រង្វាន់​ជា​ប្រាក់​1.000​ដុល្លារ​, ក្រុម HURRICANE ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៣ បាន​ទទួល​រង្វាន់​ជា​ប្រាក់​500​ដុល្លារ និង​ក្រុម​កំពង់​ផែ​ស្វយ័ត A ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៤ បាន​ទទួល​រង្វាន់​ជា​ប្រាក់​200​ដុល្លារ​។ និង​ក្រុម​ជ័យ​លា​ភី​លេខ ៥ គឺ Vatanak Vichea School A ។

ក្រៅពី​នេះ មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​លើ​ទីលាន និង​ក្រៅ​ទីលាន​ដូច​ជា​ការ​សម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត កន្លែង​លេង​ហ្គេ​ម​កម្សាន្ត ការ​ដាក់​តាំង​លក់​សម្ភារ​ទាក់ទង​នឹង​កីឡា មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ Tiger មានការ​ប្រគំ​តន្ត្រី​ចូលរួម​សម្តែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា​, ខេ​ម​,  ពេជ្រ​សោភា​, ណុ​ប បញ្ញា​រិ​ទ្ធ​, អ៊ី​វ៉ា​, ទេព បូ​ព្រឹក្ស​, នី រតនា និង​វង្ស ដា​រ៉ា​រតនា ហើយនឹង​មានកម្ម​វិធី​ពិសេស​ជា​ច្រើន​ទៀត ដែល​ញុំ​ា​ង​ឱ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នក​ទស្សនា​។

សម្រាប់​ការ​បើក​ប្រកួត​បាល់ទាត់ Tiger Street Football  Festival 2016 នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ នេះ យើង​ទទួល​បាន​អ្នកគាំទ្រ​ចួ​ល​រួម​យ៉ាងច្រើន​កុះករ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រកួត និង​មាន​អ្នកចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ច្រើន​ពាន់​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ពេញ​កន្លង​ទៅ​នេះ​។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត គឺ​នៅ​ខេត្តកំពង់ចាម  ថ្ងៃ​ទី​២០-២១ មីនា ខាង​មុខ​សាលា​គរុកោសល្យ​ខេត្ត​។
ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ​។

ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ ដណ្តើម​យកក្តី​សុ​បិ​ន្ត​អ្នក​ជាមួយ Tiger Street Football Festival 2016 ៕