ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២​នាក់ ហើយ​បាន​ចេញ​សេចក្តីជូនដំណឹង និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ…

ខេត្តស្វាយរៀង ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​២​នាក់ ហើយ​បាន​ចេញ​សេចក្តីជូនដំណឹង និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ធ្លាប់​ពាក់ព័ន្ធ ជាមួយ​បុរស​ឈ្មោះ វ៉ា ប៊ុ​ន​ឈឿ​ន អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រី​ឥណទាន រស់នៅ​ភូមិ​ចុង​អូរ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។ -​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ សាខា​ស្រុក​រំដួល គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ -​ស្ត្រី​ឈ្មោះ ប្រុ​ញ សោ​ភ​ណ្ឌ័ អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ឥណទាន​រស់នៅ​ភូមិ​ចុង​អូរ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​សាខា​រមាស​ហែក គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១​។ ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត តាម​រយៈ​លេខ​ទូរស័ព្ទ 088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។ សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា​សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ