យល់ដឹង ៖ ការសិក្សាថ្មីមួយចុងក្រោយបានបង្ហាញឲ្យឃើញថាខុសចំពោះការអះអាងដែលថាផឹកទឹកតែក្នុងចំនួនច្រើន (ពី៤ទៅ៦កែវក្នុង១ថ្ងៃ) ធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។ ការដែលអះអាងថាធ្វើឲ្យខ្សោះជាតិទឹកក៏ព្រោះតែក្នុងទឹកតែមានផ្ទុកសារធាតុកាហ្វេអ៊ីន ។ ប៉ុន្តែ តាមការស្រាវជ្រាវថ្មីនេះពុំបានរកឃើញផលប៉ះពាល់អវិជ្ជមានពីការផឹកទឹកតែក្នុងចំនួននេះទេ ។ ផ្ទុយទៅវិញគេរកឃើញថា ផឹកទឹកតែក្នុងចំនួនខាងលើវាមានផលល្អជួយសន្សំជាតិទឹកក្នុងខ្លួនទៅវិញ ។
ក្រុមអ្នកធ្វើពិសោធន៍នៅចក្រភពអង់គ្លេសបានអះអាងថា បរិមាណទឹកតែសរុបនៅក្នុងខ្លួនក្រោម១លីត្រ វាប្រហាក់ប្រហែលនឹងបរិមាណទឹកដាំពុះក្តៅឧណ្ហៗដែរ។ ការពិសោធន៍បានសាកល្បងទៅលើមនុស្ស២១នាក់។ អ្នកធ្វើពិសោធន៍បានអះអាងថា បើយើងផឹកតែ៦ពែងឬក៏ទឹកធម្មតា៦ពែង គឺវាស្មើនឹងវត្ថុរាវក្នុងខ្លួនជិត១,៥លីត្រ។ អត្ថប្រយោជន៍នៃការផឹកទឹកធម្មតានិងផឹកទឹកតែមិនខុសគ្នាទេ។
វេជ្ជបណ្ឌិតCarrie Ruxtonបាននិយាយថា ៖ «ទឹកតែជាមធ្យោបាយដ៏ល្អបំផុតជួយរក្សាកម្រិតវត្ថុរាវក្នុងខ្លួន។ ក្នុងន័យនេះ តែសំបូរទៅដោយសារធាតុហ្វ្លាវ៉ូណូអ៊ីដ (Flavonoids) ដែលជាសារធាតុអាចជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូងនិងជំងឺស្រ្តូក» ៕
ចែករំលែកព័តមាននេះ