ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់ ដល់​ម្ចាស់​អាហារ​ដ្ឋា​ន​មាន់​ស្រែ បន្លែ​ធម្មជាតិ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់​អាហារ​ដ្ឋា​ន​មាន់​ស្រែ បន្លែ​ធម្មជាតិ​នៅ​ស្រុក​ប​សេដ្ឋ ដែល​លួចលាក់​បើក​ទទួល​ឆ្នោត​ខុសច្បាប់ និង​ជា​មេ​ឆ្នោត​ដ៏​ធំ​ប្រចាំ​ស្រុក​ប​សេដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ ល្បែងស៊ីសង​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ខ្លួន និង​គ្រួសារ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី រសៀល​ថៃ្ង​ទី​១៩…

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់​អាហារ​ដ្ឋា​ន​មាន់​ស្រែ បន្លែ​ធម្មជាតិ​នៅ​ស្រុក​ប​សេដ្ឋ ដែល​លួចលាក់​បើក​ទទួល​ឆ្នោត​ខុសច្បាប់ និង​ជា​មេ​ឆ្នោត​ដ៏​ធំ​ប្រចាំ​ស្រុក​ប​សេដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ ល្បែងស៊ីសង​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ខ្លួន និង​គ្រួសារ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី រសៀល​ថៃ្ង​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ម្ចាស់​ទីតាំង​អាហារ​ដ្ឋា​ន មាន់​ស្រែ បន្លែ​ធម្មជាតិ និង​KTV ស្ថិត​នៅ​ភូមិ​បឹង​ស្ដុក ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មេ​ឆ្នោត​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឈ​.​ស​.​ធ​.​វ ភេទ​ស្រី និង​ប្ដី​ឈ្មោះ យ​.​អ​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មេ​ឆ្នោត​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​ក្រោយ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ កាលពី​ថៃ្ង​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង ក្រោម​បទបញ្ជា​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​។ ការ​ឈាន​ដល់​បង្ក្រាប​នេះ​ក្រោយ​ពី​សមត្ថកិច្ច​ទទួល​សេចក្ដីរាយការណ៍​ពី​មហាជន​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​ជិត​នោះ​បាន​អះអាង​ថា ទីតាំង​អាហារ​ដ្ឋា​ន មាន់​ស្រែ បន្លែ​ធម្មជាតិ បាន​ទទួល​លួចលាក់​កត់​ឆ្នោត​វៀតណាម​គ្មាន​ច្បាប់ និង​ជា​អ្នក​ស៊ីសង​ទទួល​ពី​កូនកញ្ច្រែង​ពី​គ្រប់​ទិស​ទី​បញ្ជូន​មក​តាម​ប្រព័ន្ធ online​។

ប្រភព​បន្ត​ទៀត​ថា ករណី​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​បាន​ជាក់ស្ដែង​ក្នុង​នេះ​សមត្ថកិច្ច​ចាប់​យក​វ​ត្ដុ​តាង​បម្រើ​ឲ្យ​ការ​លេងឆ្នោត​បាន​មួយ​ចំនួន​។ ក្រោយ​ពី​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​។ មហាជន​ក៏​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ចំណាត់ការ​មួយ​នេះ​ហើយ​ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​ខេត្ត​សូម​មេត្តា​ចាត់វិធានការ​បង្ក្រាប​ល្បែង​ឆ្នោត​វៀតណាម​នេះ​ឲ្យ​ដូច​ភ្លៀងរលឹម​ដើម្បី​ស្រប​តាម​គោលការណ៍​ភូមិ​ឃុំ​សុវត្ថិភាព​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ