ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ប្រើប្រាស់​អង្ករ​ក្នុងស្រុក​របស់​វៀតណាម​បាន​កើនឡើង

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ស្រូវ​អង្ករ​ក្នុងស្រុក​គួរតែ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​ស្រូវ​អង្ករ​នៅ​ក្នុងស្រុក ខណៈ​វិស័យ​នេះ​កំពុង​មាន​សក្តានុពល ។ នេះ​បើ​តាម​សម្តី​របស់​អ្នកជំនាញ​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​ស្រូវ​អង្ករ​ក្នុងស្រុក​គួរតែ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​ស្រូវ​អង្ករ​នៅ​ក្នុងស្រុក ខណៈ​វិស័យ​នេះ​កំពុង​មាន​សក្តានុពល ។ នេះ​បើ​តាម​សម្តី​របស់​អ្នកជំនាញ​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

ក្នុង​មួយ​ឆ្នាំ​ៗ វៀតណាម​ផលិត​ស្រូវ​បាន​ចំនួន​ចាប់ពី​២០ ទៅ​២១​លាន​តោន ក្នុង​នោះ​ស្រូវ​អង្ករ​ពី​៨ ទៅ​៩​លាន​តោន​ត្រូវ​បាន​នាំ​ចេញ​ប្រចាំឆ្នាំ ។ ចំណែក​ស្រូវ​អង្ករ​នៅ​សេសសល់ ត្រូវ​បាន​ទិញ​ដោយ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ។ នេះ​បើ​យោង​តាម​សមាគម​ស្បៀងអាហារ ។

ទោះជា​យ៉ាងណា សហគ្រាស​ស្រូវ​អង្ករ​មិន​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​ទីផ្សារ​ក្នុងស្រុក​ទេ ខណៈ​តម្រូវការ​ក្នុងស្រុក​កំពុង​តែ​កើនឡើង​ខ្ពស់ ប៉ុន្តែ​បែរជា​ផ្តោត​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​វិញ ។ កាលពី​ឆ្នាំ​២០០៨ មជ្ឈមណ្ឌល​ចំនួន​ពីរ​បាន​ចែកចាយ​ស្រូវ​អង្ករ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ និង Can Tho ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​អង្ករ​ក្នុងស្រុក ។

ជាង​នេះ​ទៀត មាន​ហាង​លក់រាយ​ស្រូវ​អង្ករ​ចំនួន​៣-៤​កន្លែង​សម្រាប់​លក់​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ។ ប៉ុន្តែ​ហាង​ទាំងនេះ​បាន​ប្រឈម​មុខ​នឹង​ផលវិបាក​ជា​ច្រើន​ក្នុង​ការ​លក់​។ មិនតែប៉ុណ្ណោះ ថែម​ទាំង​មានការ​ខាតបង់​ទៀត​ផង ពីព្រោះ​តែ​ហាង​ទាំងនេះ​ត្រូវ​បង់ពន្ធ​អាករ​បន្ថែម​៥% ទៀត ។ ហេតុនេះ​ហើយ តម្លៃ​លក់​ចេញ​របស់​ពួក​គេ​ខ្ពស់​ជាង​ការ​លក់​ជា​លក្ខណៈ​គ្រួសារ​ធម្មតា ដែល​មិន​តម្រូវ​ឲ្យ​បង់ពន្ធ ។

ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ចំណេញ​ក្នុង​ការ​លក់​ស្រូវ​អង្ករ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក សហគ្រាស​ត្រូវ​តែ​លក់​ស្រូវ​អង្ករ​ដែល​មានគុណ​ភាពល្អ ហើយ​មាន​តម្លៃ​ខ្ពស់​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់ ។ ជាង​នេះ​ទៀត ក៏​មានការ​ប្រកួតប្រជែង​ជាមួយ​កន្លែង​លក់​ស្រូវ​អង្ករ​ដទៃ​ទៀត​ផង​ដែរ ។

សមាគម​ស្រូវ​អង្ករ​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ជំនួញ​ស្រូវ​អង្ករ​ជា​លក្ខណៈ​គ្រួសារ គឺ​មានការ​បត់បែន​តាម​កាលៈទេសៈ​បាន​ល្អ ដែល​សេវាកម្ម​មាន​កម្រិត​ខ្ពស់ ទោះបីជា​នៅ​ក្នុង​តំបន់​ជនបទ ឬ​ទីប្រជុំជន​ក្តី ។

លោក Truong ThanhPhone អតីត​អគ្គនាយក​សមាគម​អង្ករ​ស្រូវ បាន​លើក​ឡើង​ថា ៖ « សមាគម​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ជា​ច្រើន​ដង​ហើយ ដើម្បី​លុប​ចោល​ពន្ធស្រូវ​អង្ករ​។ ប៉ុន្តែ​ក្រសួង​ហិរញ្ញវត្ថុ​បា​នប​ដិ​សេ​ដ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សហគ្រាស​អង្ករ​ស្រូវ​មើល​រំលង​ទីផ្សារ​ក្នុងស្រុក » ។

នៅ​តាម​តំបន់​ជនបទ ប្រជាជន​បាន​ទុក​ស្រូវ​ដោយឡែក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​គេ​ពួក​គេ​បាន​ប្រមូល​ផល​ហើយ ហើយ​លក់​ស្រូវ​ដែល​នៅ​សេសសល់​ទៅ​ឱ្យ​សហគ្រាស​ស្រូវ​អង្ករ ។

លោក Truong ThanhPhone សង្ឃឹមថា ៖ « ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត ជីវភាព​រស់នៅ​ក្នុង​តំបន់​ជនបទ​នឹង​ល្អ​ប្រសើរ​ជាង​នេះ ហើយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​តូច​ៗ​នឹង​ត្រូវ​បិទទ្វារ ។ ប្រសិនបើ​ករណី​នេះ​កើតឡើង​ពិតមែន ទីផ្សារ​ក្នុងស្រុក​នឹង​មានឱកាស​ដើម្បី​ពង្រីក​វិសាលភាព​របស់​ខ្លួន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត » ៕