ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​១៨ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩១១
-​លោក​អឺ​ហ្សែ​ន អ៊ី​លី ដែល​ជា​អ្នក​កែ​ច្នៃ យន្ដហោះ​ជាតិ​អា​មេ​រិ​ក បាន​ចុះ​ចត​យន្ដហោះ នៅ​លើ​នាវា USS Pennsylavania នៅ សមុទ្រ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ហើយ​នេះ​ជា​ការ ចុះ​ចត​យន្ដហោះ​នៅ​លើ​នាវា​ជា​លើក​ទី​១ ។ លោក​អឺ​ហ្សែ​ន អ៊ី​លី បាន​ក្លាយជា​អ្នក​កែ​ច្នៃ យន្ដហោះ​ទី​មួយ​ដែល​អាច​ឱ្យ​យន្ដហោះ​ចុះ ឡើង​នៅ​លើ​នាវា​បាន ។

ឆ្នាំ​១១២៦
-​ព្រះ​ចៅ​អធិរាជ​ចិន​ហ៊ូ​យ​ហ្សុ​ង ដែល​ជា ស្ដេច​ទី​៨​នៃ​រជ្ជកាល​សុង បាន​ដាក់រាជ្យ​ឱ្យទៅ បុត្រា​របស់​ព្រះ​អង្គ​ព្រះ​នាម​ហ្សា​វ ហួ​ន ហើយ ពេល​ឡើង​គ្រងរាជ្យ​មាន​ព្រះ​នាម​ថា ព្រះ​ចៅ អធិរាជ​គី​ន​ហ្សុ​ង ។ ស្ដេច​ហ៊ូ​យ​ហ្សុ​ង​ជា​ស្ដេ ច​ដែល​បាន​ផ្សព្វផ្សាយ​លទ្ធិ​តា​វ​ឱ្យ​មានការ​រីក​លូតលាស់ ព្រះ​អង្គ​មាន​សមត្ថភាព​ខាង​គំនូរ កំណាព្យ តន្ដ្រី ដែល​គេ​រក​ឃើញ​គំនូរ​របស់ ព្រះ​អង្គ​មាន​ចំនួន​៦.០០០​ផ្ទាំង ។
ឆ្នាំ​១៥៣៥
-​លោក​ហ្វ្រ​ង់​ស៊ី​ស្កូ ពី​ហ្សា​រ៉ូ ជា​អ្នក​ផ្សង ព្រេង​អេ​ស្ប៉ា​ញ បាន​រក​ឃើញ​ទីក្រុង​លី​ម៉ា ដែល​ជាទី​ក្រុង​បច្ចុប្បន្ន​របស់​ប្រទេស​ប៉េ​រូ ។
ឆ្នាំ​១៥៩១
-​ស្ដេចSomde Phra Naresuan Ma-harat នៃ​ប្រទេស​សៀម បាន​សម្លាប់​ព្រះរាជ ទាយាទ​នៃ​ប្រទេស​ភូមា​ព្រះ​អង្គ​ម្ចាស់​មីន ជី​ត​ស្រា ដោយ​ការ​ប្រយុទ្ធ​តែ​២​ព្រះ​អង្គ​តទល់ ដោយ​គង់​លើ​ខ្នង​ដំរី ។ ក្រោយមក​ប្រទេស ថៃ​បាន​យក​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​នៃ​កងទ័ព​របស់ ព្រះរាជា ។
ឆ្នាំ​១៧៧៨
-​លោក​ជេ​ម ឃូ​ក ជនជាតិ​អង់គ្លេស​បាន ក្លាយជា​ជនជាតិ​អឺរ៉ុប​ទី​១ ដែល​បាន​រក​ឃើញ កោះ​ហា​វ៉ៃ ហើយ​គាត់​ដាក់​ឈ្មោះ​ថា “​កោះ សាំង​វិច​” ។ បច្ចុប្បន្ន កោះ​នេះ​ជា​រដ្ឋ​ទី​៥០ របស់​សហរដ្ឋអាមេរិក​ដែល​បាន​ដាក់​បញ្ចូល នៅ​ឆ្នាំ​១៩៥៩ ។
ឆ្នាំ​១៨៧១
-​វី​ល​ហេម បាន​ប្រកាស​ខ្លួន​ជា​ស្ដេច​ទី​១ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ការ​ប្រកាស​របស់ ព្រះ​អង្គ​បាន​នាំ​ឱ្យ​បញ្ចប់សង្គ្រាម​រវាង ប្រទេស​បារាំង និង​អា​ល្លឺ​ម៉​ង់ ។ ក្នុង​រយៈ ពេល​សង្គ្រាម​នៃ​ប្រទេស​ទាំង​២ ខាង​ប្រទេស បារាំង​មាន​ទ័ព​ទាំងអស់​១.២០០.០០០​នាក់ ហើយ​បាន​ស្លាប់​៤៤.៧៨១​នាក់ និង​របួស ៨៩.៧៣២​នាក់ ។ ចំណែក​ខាង​អា​ល្លឺ​ម៉​ង់
មានកំ​លាំង​ទ័ព​៩០៩.៩៥១​នាក់ ស្លាប់ ១៣៨.៨៧១​នាក់ របួស​១៤៣.០០០​នាក់ និង​ត្រូវ​បាន​ចាប់ខ្លួន​៤៧៤.៤១៤​នាក់ ។
ឆ្នាំ​១៨៩៦
-​ម៉ាស៊ីន​ឆ្លុះ​ដោយ​ប្រើ​កាំរស្មីអ៊ិច​ត្រូវ បាន​គេ​ដាក់​តាំងពិព័រណ៍​ជា​លើក​ទី​១ ។
ឆ្នាំ​១៩១១
-​លោក​អឺ​ហ្សែ​ន អ៊ី​លី ដែល​ជា​អ្នក​កែ​ច្នៃ យន្ដហោះ​ជាតិ​អា​មេ​រិ​ក បាន​ចុះ​ចត​យន្ដហោះ នៅ​លើ​នាវា USS Pennsylavania នៅ សមុទ្រ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ហើយ​នេះ​ជា​ការ ចុះ​ចត​យន្ដហោះ​នៅ​លើ​នាវា​ជា​លើក​ទី​១ ។ លោក​អឺ​ហ្សែ​ន អ៊ី​លី បាន​ក្លាយជា​អ្នក​កែ​ច្នៃ យន្ដហោះ​ទី​មួយ​ដែល​អាច​ឱ្យ​យន្ដហោះ​ចុះ ឡើង​នៅ​លើ​នាវា​បាន ។
ឆ្នាំ​១៩១៥
-​ប្រទេស​ជប៉ុន​បាន​ដាក់​ចេញ​ការ​ទាមទារ ២១​ចំណុច​ទៅ​ឱ្យ​ប្រទេស​ចិន ដើម្បី​ពង្រីក អំណាច​របស់​ខ្លួន​នៅ​លើ​តំបន់​អាស៊ី​ខាង
កើត ។ ការ​ទាមទារ​ជា​គោល​គំនិត​របស់ ព្រះ​ចៅ​អធិរាជ​ជប៉ុន តែ​គ្រប់គ្រង​ដោយ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​អូ​គូ​ម៉ា ស៊ី​ហ្កេ​ន នូ​ហ៊ូ ព្រោះ​ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស ភាគ​ខាងត្បូង និង​ម៉ា​ន់​ជូ​រី ក្រោម​ស្នាដៃ​ឈ្នះ សង្គ្រាម​២​លើក ។ លើក​ទី​១ សង្គ្រាម​រវាង ស្ដេច​គី​ង​របស់​ចិន និង​ស្ដេច​ម៉ី​អ៊ិ​យិ​របស់​ជប៉ុន ដើម្បី​ដណ្ដើម​ការ​ត្រួតត្រា​លើ​កូរ៉េ ហើយ លើក​ទី​២​ឈ្នះ​សង្គ្រាម​រវាង​រុ​ស្ស៊ី​និង​ជប៉ុន លើ​ការ​គ្រប់គ្រង​ប្រទេស​កូរ៉េ និង​តំបន់​ម៉ា​ន់ ជូ​រី ។
សំណើ​ទាមទារ​២១​ចំណុច​នេះ​បាន​គំរាម ថា បើ​ប្រទេស​ចិន​មិន​ព្រម​ទទួល នឹង​កើត មាន​វិបត្ដិ​ធ្ងន់ធ្ងរ ។ សំណើ​២១​ចំណុច​បាន ចែក​ចេញ​ជា​៥​ក្រុម​សំខាន់​ៗ​មាន ទី​១-​ទទួល បាន ខេត្ដ​សាន​ដេ​ង ហើយ​មាន​អំណាច ឬ ឥទ្ធិពល​លើ​ផ្លូវដែក​របស់​ចិន និង​ខេត្ដ​ធំ​ៗ របស់​ចិន ។ ទី​២-​មាន​ឥទ្ធិពល​លើ​តំបន់ ម៉ា​ន់​ជូ​រី ហើយ​ការ​វិនិយោគ​របស់​ជប៉ុន គឺជា រឿង​សំខាន់ ។ ទី​៣-​ឱ្យ​ជប៉ុន​គ្រប់គ្រង​កន្លែង យក​រ៉ែ ហាន​យី​ពីង ។ ទី​៤-​ហាម​ប្រទេស ចិន​ប្រគល់​កោះ ឬ​ឆ្នេរ​ណាមួយ​ធ្វើ​ជាស​ម្ប ទាន​លើ​ពួក​បរទេស លើកលែងតែ​ប្រទេស ជប៉ុន ។ ទី​៥-​តែងតាំង​ទីប្រឹក្សា​ជប៉ុន​ឱ្យ មាននៅ​ក្នុង​រដ្ឋាភិបាល​កណ្ដាល​ចិន ឬ​រដ្ឋបាល ចិន និង​កងកំលាំង​ប៉ូលិស​ចិន ព្រមទាំង​អនុ ញាត​ឱ្យ​អ្នក​ផ្សព្វផ្សាយ​សាសនាព្រះពុទ្ធ របស់​ជប៉ុន​មាននៅ​លើ​ទឹកដី​ចិន ។ ក្រុម​ទី​៥ ដែល​ជា​សំណើ​របស់​ជប៉ុន​មានការ​ប្រឆាំង ជំទាស់​យ៉ាង​ខ្លាំង​នាំ​ឱ្យ​ជប៉ុន​ទុកជា​រឿង សំងាត់ ។
ឆ្នាំ​១៩១៩
-​កិច្ចប្រជុំ​សន្ដិភាព​ទី​ក្រុងប៉ារីស​នៅ ប្រទេស​បារាំង ដោយ​មាន​ប្រទេស​ចំនួន​៣០ ចូលរួម ។ កិច្ចប្រជុំ​នេះ​ដើម្បី​ដាក់​លក្ខខណ្ឌ សន្ដិភាព​ទៅ​លើ​ប្រទេស​អា​ល្លឺ​ម៉​ង់​ពី​សំណាក់​កងកំលាំង​សម្ព័ន្ធមិត្ដ​ដែល​ឈ្នះ​សង្គ្រាមលោក​លើក​ទី​១ ។
ឆ្នាំ​១៩៤៤
-​កងទ័ព​សហភាព​សូ​វៀត បាន​រំដោះ​ទី ក្រុង​លេ​នី​ន​ក្រា​ដ ចេញពី​ការ​គ្រប់គ្រង​របស់ កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ដែល​គ្រប់គ្រង អស់​រយៈពេល​៣​ឆ្នាំ ។
ឆ្នាំ​១៩៤៥
-​កងទ័ព​ក្រហម​របស់​សហភាព​សូ​វៀត បាន​រំដោះ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ដ ទាន់​ពេលវេលា ពី​គំរោងការ​សម្លាប់​ជនជាតិ​ជ្វី​ហ្វ​ទាំងអស់ ក្នុង​ទីក្រុង​នោះ ។ កងទ័ព​ក្រហម​សហភាព សូ​វៀត ជួយ​បាន​មនុស្ស​៧០.០០០​នាក់​ក្នុង ចំណោម​២០០.០០០​នាក់ ។
ឆ្នាំ​១៩៥៥
-​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស ចិន មានការ​ប្រយុទ្ធ​គ្នា​នៅ​លើ​កោះ​យី​ចាង សាន ជា​មូលដ្ឋាន​ចុង​ក្រោយ​របស់​កងទ័ព​ប​ដិ វត្ដ​ន៍​ជាតិ ដែល​នៅ​មានកំ​លាំង​តែ​១.០០០ នាក់ ចំណែក​ខាង​កុម្មុយនីស្ដ​មានកំ​លាំង​ទ័ព ៥០០០​នាក់ យន្ដហោះ​ចំបាំង​១៨៤​គ្រឿង នាវា​១៣៧​គ្រឿង ។ ជា​លទ្ធផល​ខាង​កងទ័ព បដិវត្ដន៍​ជាតិ​ស្លាប់​៥៦៧​នាក់ ក្រៅពី​នេះ​ត្រូវ ចាប់ខ្លួន ចំណែក​ខាង​កុម្មុយនីស្ដ​ស្លាប់​៣៩៣ នាក់ របួស ១.០២៤​នាក់ ។
ឆ្នាំ​២០០០
-​មាន​ដុំ​អាចម៍ផ្កាយ​ថ្មី​បាន​ធ្លាក់​មក​លើ បឹង​តា​ហ្គី​ស នៃ​ប្រទេស​កា​ណា​ដា ។ ដុំ​អាចម៍ ផ្កាយ​ថ្មី​នេះ មុន​ពេល​ធ្លាក់​មក​លើ​ផែនដី​មាន ទំងន់​ប្រហែល​៥៦​តោន តែ​ពេល​មក​ដល់​ផែន ដី​គេ​រក​ឃើញ​តែ​ទំងន់​១,៣​តោន ។
ឆ្នាំ​២០០២
-​សង្គ្រាមស៊ីវិល​នៅ​សៀ​រ៉ា​ឡេ​អូន ត្រូវ បាន​ប្រកាស​ជា​ផ្លូវការ​ថា បាន​បញ្ចប់ ។ សង្គ្រាម​នេះ មាន​រយៈពេល​១១​ឆ្នាំ​បណ្ដាល ឱ្យ​ស្លាប់​មនុស្ស​១០០.០០០​នាក់ និង​២​លាន នាក់​បាត់បង់​ជំរក៕