ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ខ្សាច់​មួយ​កន្លែង​ត្រូវ​គេ​ឃើញ​ថា​បាន​អនុវត្តន៍​ល្មើស​នឹង​ច្បាប់​រដ្ឋ

8 ឆ្នាំ មុន

ខេត្តរតនគិរី​៖​ទីតាំង​គ្រោង​នឹង​ធ្វើ​ការដ្ឋាន​ខ្សាច់​មួយ​កន្លែង​ត្រូវ​គេ​ឃើញ​ថា​បាន​អនុវត្តន៍​ល្មើស​នឹង​ច្បាប់​រដ្ឋ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​មានការ​មិន​សុខចិត្ត​ពី​ក្រុម​អ្នក​ភូមិ​នោះ ហើយ​ក៏​ត្រូវ​

ខេត្តរតនគិរី ​៖​ទីតាំង​គ្រោង​នឹង​ធ្វើ​ការដ្ឋាន​ខ្សាច់​មួយ​កន្លែង​ត្រូវ​គេ​ឃើញ​ថា​បាន​អនុវត្តន៍​ល្មើស​នឹង​ច្បាប់​រដ្ឋ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​មានការ​មិន​សុខចិត្ត​ពី​ក្រុម​អ្នក​ភូមិ​នោះ ហើយ​ក៏​ត្រូវ​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​សម្តែង​នៅ​ការ​ព្រួយបារម្ភ​ពី​ទីតាំង​គ្រោង​ធ្វើ​ការដ្ឋាន​ខ្សាច់​នោះ​មិន​ចំ​ទិស​ដៅ​អាច​នឹង​មានការ​លួច​ធ្វើ​រ៉ែ​មាស​ដោយសារ​តែ​ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ឃើញ​ឧបករណ៍​ស្រូប​យក​រ៉ែ​មាស​នោះ​នៅ​ក្នុង​ការដ្ឋាន​នេះ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

​ទីតាំង​គ្រោង​និង​ធ្វើ​ការដ្ឋាន​ខ្សាច់​គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ឆៃ​លី​ហាង ស្ថិត​នៅ​ចំណុច​កោះ​ខ្យង​ក្នុងភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។ ប្រភព​ពី​ក្រុម​អ្នក​ភូមិ បានឱ្យ​ដឹង​ថា​ពួក​គេ​បានឃើញ​ឧបករណ៍​ស្រូប​រ៉ែ​មាស​កាលពី​ពេល​កន្លង​ទៅ​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ​ហើយ​ប្រាកដ​ថា​ក្រុមហ៊ុន​អាច​នឹង​មិន​ធ្វើ​រ៉ែ​ខ្សាច់​នោះ​ទេ​។​ប្រភព​បាន​បន្ត​ថា​កាលពី​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​បាន​ទិញ​ទឹកចិត្ត​អ្នក​ភូមិ​ដោយ​ឱ្យ​អាជ្ញាធរ​ឃុំ​ហៅ​ក្រុម​អ្នក​ភូមិ​មុន​២​ថ្ងៃ​ឱ្យ​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​នៅ​បរិវេណ​លើ​វាល​ខ្សាច់​នៅ​កោះ​ខ្យង​នោះ​។ ប៉ុន្តែ​ត្រូវ​ក្រុម​អ្នក​ភូមិ​បដិសេធន៍​ដោយ​ពួក​គាត់​មិន​បាន​ទៅ​ចូលរួម​ពិធីជប់លៀង​នោះ​ទេ​។​ហើយនឹង​អាច​មាន​មតិ​អ្នក​ភូមិ​ប្រឆាំង​ក្រុមហ៊ុន​ប្រសិនបើ​មិន​បាន​បង្ហាញ​ឱ្យ​ច្បាស់លាស់​អំពី​ផែនការ​អនុវត្តន៍​របស់​ខ្លួន​នោះ​ទេ​។​បុរស​ម្នាក់​ដែល​គេ​ប្រាប់​ថា​ជា​មេការ​របស់​ក្រុមហ៊ុន​នោះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដោយ​ខ្លី​ថា​ខាង​សហគមន៍​បាន​យល់ព្រម​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ​។

​ដោយឡែក​អភិបាលស្រុក​អណ្តូង​មាស​ស្តីទី លោក ផាត់ សម្បត្តិ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន​នោះ​គឺ​នៅ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​ហើយ​ការ​ធ្វើ​សកម្មភាព​គឺ​បាន​ផ្អាក​បណ្តោះអាសន្ន​ហើយ​។​លោក​បាន​បញ្ជាក់​ទៀត​ថា​ក្រុមហ៊ុន​នេះ​គឺ​បាន​សុំ​ធ្វើ​អាជីវកម្ម គ្រួ​ស​ខ្សាច់​ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន​ធ្វើ​អ្វី​ខុស​ពី​ការ​ស្នើ​សុំ​នោះ​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​ប្តឹង​ទៅ​ស្ថាប័ន​ជំនាញ​ឬ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​បាន​។

​លោក​បាន​បញ្ជាក់​ថា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​វា​មិន​ស្រប​ទៅ​នឹង​ច្បាប់​រដ្ឋាភិបាល​ទេ បើជា​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ចិញ្ចឹម​ពួក​គេ​ទៅ​វិញ​នោះ​ដែល​គេ​អះអាង​ថា​បឹងបួរ​ទន្លេ ជា​សម្បត្តិ​ដូនតា​របស់​ពូក​គាត់​។​លោក​ថា​ទោះ​យ៉ាងណា​ក៏​ដោយ​មក​ដល់​ពេល​នេះ​ខាង​សហគមន៍​បាន​យល់ព្រម​ជាមួយ​ក្រុមហ៊ុន​នោះ​ហើយ​។​ចំណែក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តរតនគិរី លោក​ហ៊ុន ប៊ុ​ន​ថា​ន​បាន​ស្នើ​ឱ្យ​ទំនាក់ទំនង​ទៅ​មន្ត្រី​នៅ​សាលាខេត្ត​ព្រោះ​ពេល​នេះ​លោក​កំពុង​ជាប់រវល់​បុណ្យសព​នៅ​ឯ​ភ្នំពេញ​៕