ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ពេជ្រ​ពិសី សម្រាល​កូនប្រុស​មុន​កំណត់

2 ឆ្នាំ មុន
  • ភ្នំពេញ

កែវ ពេជ្រ​ពិសី បាន​សម្រាលកូន​វះកាត់​មុន​កំណត់​បាត់​ទៅ​ហើយ​។ មុន​នេះ អ្នក​នាង​ប្រាប់​ថា វះកាត់​កូនប្រុស​ចុងខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។ យ៉ាងណា អ្នក​នាង​ឆ្លង​ផុត​ដល់​គោលដៅ

រាជធានី​ភ្នំពេញ ៖ កែវ ពេជ្រ​ពិសី បាន​សម្រាលកូន​វះកាត់​មុន​កំណត់​បាត់​ទៅ​ហើយ​។ មុន​នេះ អ្នក​នាង​ប្រាប់​ថា វះកាត់​កូនប្រុស​ចុងខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។ យ៉ាងណា អ្នក​នាង​ឆ្លង​ផុត​ដល់​គោលដៅ លែង​បុក​ពោះ​ហើយ ក្រោយ​ពេល​កូនប្រុស​រូប​នេះ​សម្រាល​បាន​ដោយ​ជោគជ័យ ។ អ្វី​ដែល​រីករាយ នាង​និង​កូន ទទួល​បាន​ភាពរឹងមាំ​ទាំង​ម្តាយ​និង​កូន ឯ​ស្វាមី​នាង​ក៏​រីកចិត្ត​មិន​ស្ទើរ​។ មក​ទល់​ពេល​នេះ កែវ ពេជ្រ​ពិសី បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ ងារ​ជា​ម្តាយ​លើ​កូនប្រុស​ជាទី​ស្រឡាញ់ ដែល​កើត​ចេញពី​ចំណង​ស្នេហ៍​ពិតប្រាកដ ក្រោយ​ជីវិត​ធ្លាប់​បរាជ័យ​ស្នេហា​។

អ្នក​នាង​ពេជ្រ​ពិសី បាន​សរសេរ​បង្ហោះ​ថា «​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​កូនប្រុស​សម្លាញ់​ម៉ាក់​បាន​ចាប់កំណើត បានឃើញ​ពិភពលោក​ដ៏​ស្រស់បំព្រង ម៉ាក់​និង​ប៉ា​សូម​ជូនពរ​កូន​ឲ្យ​មាន​សុខភាព​ល្អ កំលាំង​មាំមួន ប្រាជ្ញា​ឆ្លាត​វៃ ព្រមទាំង​មានសំណាង​ពេញ​មួយ​ជីវិត​។ ប៉ា​ម៉ាក់​ស្រឡាញ់​កូន​»​។

គួរ​រំលឹក​ថា កែវ ពេជ្រ​ពិសី មាន​ជម្រើស​ស្នេហ៍​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​បុរស​ជា​មន្ដ្រីរាជការ​ដែល​មាន​ឋានៈ​ជាន់ខ្ពស់​ធ្លាប់​តាម​ស្នេហា​នាង​ដែរ ពោល​គឺ​មាន​ន័យ​ថា បើ ពិសី ចង់បាន​តំណែង​ជំទាវ វា​មិន​ពិបាក​សម្រាប់​រូប​នាង​ឡើយ​។ ប៉ុន្ដែ​ក្រោយ​ទុក​ជីវិត​ឲ្យ​នៅ​ជា​ស្រី្ដ​មេម៉ាយ​ជិត​១០​ឆ្នាំ បន្ទាប់​ពី​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​គូស្នេហ៍​ជា​បុរស​អាណិកជន​ខ្មែរ​អូស្ដ្រាលី​កាលពី​ឆ្នាំ​២០១០ នោះ​។

ពេជ្រ​ពិសី ធ្លាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា នាង​មិន​ដែល​ចង់​ប្រាថ្នា​ចង់បាន​ប្ដី​ជាម​ន្ដ្រី​ធំ ឬ​ចង់បាន​ងារ​ជំទាវ​នោះ​ទេ ព្រោះ​បំណងប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ដែល​សាមញ្ញ​មាន​ប្ដី និង​កូន​រស់នៅ​ជុំ​គ្នា​នោះ នាង​ពេញចិត្ត​ហើយ​។ តែ​ពេជ្រ​ពិសី​ថា ចំពោះ​អ្នក​ផ្សេង​ដែល​បាន​ងារ​ជំទាវ នាង​ថា​មាន​តែ​អបអរសាទរ ព្រោះ​ពួក​គាត់​មានសំណាង​។

គួរ​រំលឹក​ទៀត​ថា កែវ ពេជ្រ​ពិសី បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​កា​ណា​ដា លោក​ពៅ សម្បតិ ជិត​១​ឆ្នាំ​កន្លះ ពេល​នេះ​នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នោះ គឺ​កូនប្រុស​។

ទាក់ទិន​នឹង​ការ​ចាកចេញ​ទៅ​សាង​អនាគត​ថ្មី​នៅ​លើ​ទឹកដី កា​ណា​ដា ត្រូវ​ពិសី​បញ្ជាក់​ថា មិន​ទាន់​ច្បាស់​ពី​គម្រោង ដោយ​ចង់​នៅ​ក្នុងស្រុក​យូរ​ទៀត ឬ​អាច​ទៅ​មក​ៗ​។ ឯ​សិល្បៈ​នៅ​មិន​ទាន់​ដឹង​ថា សម្តែង​ឡើង​វិញ​ឬ​យ៉ាងណា ក្នុង​ពេល​ដែល​នាង​កំពុង​ជាប់​ភារៈ​មើលថែ​ទាំ​កូន​តូច បាត់​ទៅ​ហើយ​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ