ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​ៗ​គ្នា​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង Galaxy S​ស៊េរី​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង់ចាំ​មើល​នូវ​ទូរស័ព្ទ​សេ​៊​រី​ថ្មី​របស់​ក្រុមហ៊ុន​សាម​សុង ប្រព័ន្ធ​ផ្សព្វផ្សាយ អន្តរជាតិ​ជា​ច្រើន​កំពុង​តែ​និយាយ​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​សាម​សុង​ទាំង​ពីរ​ម៉ូ​ដែល​ដែល

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង់ចាំ​មើល​នូវ​ទូរស័ព្ទ​សេ​៊​រី​ថ្មី​របស់​ក្រុមហ៊ុន​សាម​សុង ប្រព័ន្ធ​ផ្សព្វផ្សាយ អន្តរជាតិ​ជា​ច្រើន​កំពុង​តែ​និយាយ​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​សាម​សុង​ទាំង​ពីរ​ម៉ូ​ដែល​ដែល​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ។

យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា GSMarena បានឱ្យ​ដឹង​ថា ទូរស័ព្ទ​សាម​សុង Galaxy S7 និង S7 edge នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ក្នុង​កម្មវិធី​ទូរស័ព្ទ​ពិភពលោក ។ ទូរស័ព្ទ​មួយ​នេះ​នឹង​មាន​អង្គ​ចង​ចាំ​ទំហំ​32GB ហើយ​អ្នក​ប្រើប្រាស់​អាច​បន្ថែម​អង្គ​ចង​ចាំ​បាន​ទៀត​ផង​។

ចំណែកឯ​គេហទំព័រ​Cnet បាន​និយាយ​ថា សាម​សុង Galaxy S7 Edge នឹង​មាន​ថ្ម​ធំ​ជាង​សាម​សុង Galaxy S6 Edge រហូត​ដល់​ទៅ​៣៨%​។ បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ​គឺ S7 Edge​មាន​រហូត​ដល់​ទៅ​3.600mAh​ហើយ​មាន​អេ​ក្រង់​ទំហំ​រហូត​ដល់​ទៅ​5,5​អុ​ី​ន ខណៈ​ពេល​ដែល​S6 Edge មាន​ថាមពល​ថ្ម​ត្រឹមតែ​2600mAh  និង​មាន​អេ​ក្រង់​ទំហំ​ត្រឹមតែ​5,1​អុ​ី​ន​ប៉ុ​ណ្ណេ​ាះ​។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេហទំព័រ CNN Money បាន​និយាយ​ថា ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​សាម​សុង​កំពុង​តែ​នាំមុខ​គេ​នៅ​លើ​ពិភពលោក ហើយ​ទូរស័ព្ទ​ដៃ​ប្រមាណ​ជា​២២%​ដែល​កំពុង​ប្រើ​នៅ​ក្នុង​ពិភពលោក​នេះ ជា​របស់​ក្រុមហ៊ុន​សាម​សុង ។ ទូរស័ព្ទ​សាម​សុង​ទាំង​ពីរ​នេះ នឹង​មាន​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​3D touch​ដូច​ទូរស័ព្ទ iPhone 6S ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចុច​លើ​អេ​ក្រង់​របស់​ទូរស័ព្ទ​តិច​ឬ​ខ្លាំង ។ លើស​ពី​នេះ​ទៀត ទូរស័ព្ទ​នេះ​អាច​ការពារ​ធូលី និង​ការ​ជ្រាប​ទឹក​ជម្រៅ​រហូត​ដល់​មួយ​ម៉ែត្រ ។ បើ​និយាយ​ពី​កាមេរ៉ា​វិញ វា​មិន​លៀន​ចេញ​ដូច​ពី​មុន​ៗ​នោះ​ឡើយ ហើយ​អាច​ថតរូប​បាន​ស្អាត​ទោះជា​នៅ​ក្នុង​ទីកន្លែង​ងងឹត​ក៏​ដោយ ។

បច្ចុប្បន្ន​នេះ មាន​អត្ថបទ​ជិត​២០​លាន​នៅ​លើ​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​កំពុងនិយាយ​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​សាម​សុង ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ពិត​ពី​ទូរស័ព្ទ​សាម​សុង Galaxy S7 និង S7 Edge នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ​នេះ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ទូរស័ព្ទ​ទាំងនេះ​នឹង​មាន​វត្តមាន​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​។ សូម​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​ទូរស័ព្ទ​ទាំង
ពីរ​នេះ​មាន​អ្វី​ពិសេស​ប្លែក​ខ្លះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​៖
http://money.cnn.com/2016/02/01/technology/samsung-galaxy-7-rumors/
http://www.cnet.com/news/samsung-galaxy-s7-could-boast-3600mah-battery-fcc-docs-suggest/
http://www.gsmarena.com/rumor_reveals_samsung_galaxy_s7_s7_edge_price-news-16585.php