ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Tiger ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ Tiger ឆ្នាំ​២០១៥

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ស្រា​បៀរ Tiger បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​តំបន់​យុវវ័យ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ដើម្បី​ផ្តល់​រង្វាន់​អស្ចារ្យ​ជា​ច្រើន​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ស្រា​បៀរ Tiger បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី​តំបន់​យុវវ័យ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ដើម្បី​ផ្តល់​រង្វាន់​អស្ចារ្យ​ជា​ច្រើន​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Tiger សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន រួម​មាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ រួម​ជាមួយ​ទឹកប្រាក់​5.000​ដុល្លារ ចំនួន​ប្រាំ​រង្វាន់​, ទូរទស្សន៍ Curved UHD TV ចំនួន​ប្រាំ​រង្វាន់ និង​ឧបករណ៍ Home Theatre System ចំនួន​៨​រង្វាន់​។

ពិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ Tiger ។ ក្នុង​ការ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ដែល​មានសំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ រួម​ជាមួយ​ទឹកប្រាក់​5.000​ដុល្លារ គឺ​១-​លោក អេ​ង ដា​ណាស់ និង​លោកស្រី គី​ម ណូ​គា ២-​លោក ម៉​ន សុវណ្ណ​រ៉ា និង​លោកស្រី ហេង លី ៣-​លោក ទេស សុ​ថុ​ល និង​លោកស្រី សុខ សុ​គ​ន្ធា​រី  ៤-​លោក ពិ សុវណ្ណ​តារា និង​លោកស្រី ឌី រស្មី​គ្រឹះ​ស្នា  និង​៥-​លោក អ៊ឹ​ង ជា​សេង និង​លោកស្រី ង៉ូ​វ ដា​លី​ន ។

 រីឯ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ដែល​មានសំណាង​បាន​ឈ្នះ​ទូរទស្សន៍ Curved UHD TV ចំនួន​ប្រាំ​រង្វាន់ ១-​លោក សាំង ហេង និង​លោកស្រី ជុក ចាន់​ណា​រ៉ា ។ ហើយ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំបី​គូ​បាន​ឈ្នះ​រង្វាន់​ឧបករណ៍ Home Theatre System​។ លោក​អ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​បាន​នៅ​លើ​កាសែត ឬ​លើ​គេហទំព័រ Facebook ( Tiger Beer KH)​។

ចំពោះ​គូ​ស្វាមី​ដែល​មានភ័ព្វ​សំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។​ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន​១​សន្លឹក​។

គួរ​រំលឹក​ផង​ដែរ​ថា Tiger ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើន​ជាង​៧០​ប្រទេស​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស​ជា​ស្រា​បៀរ​ដែល​ស័​ក្ត​សម​បំផុត   សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធី​ផ្សេង​ៗ​។ នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៦ ស្រា​បៀរ Tiger នឹង​ផ្តល់​រង្វាន់​កាន់តែ​ធំ​អស្ចារ្យ គឺ​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​លំដាប់​ខ្ពស់​ទៅ​ប្រទេស​សិង្ហ​បុរី រួម​ជាមួយ​ទឹកប្រាក់​៤.៥០០​ដុល្លារ​ចំនួន​១០​រង្វាន់ រួម​ជាមួយ​រង្វាន់​ជា​ច្រើន​ទៀត ដូច​ជា ទូរទស្សន៍ Smart TV ចំនួន​៥​រង្វាន់ Home Theatre System ចំនួន​៥​រង្វាន់ ទូរ​ទឹកកក​ចំនួន​៥​រង្វាន់ ។

ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ Tiger អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​កាន់តែ​ថ្លៃថ្នូរ និង​អធិកអធម សម្រេច​ក្តី​សុ​បិ​ន្ត​របស់​លោក​អ្នក​ជាមួយ​ស្រា​បៀរ Tiger ។