ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ៦នាក់ទៀត ដែលនាំអ្នកឆ្លងដែន​ខុសច្បាប់ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុង ២ករណី ដោយឡែកពីគ្នា ពាក់ព័ន្ធករណីនាំមនុស្ស​ចេញ ដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។ ជនទាំងនោះ…

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុង ២ករណី ដោយឡែកពីគ្នា ពាក់ព័ន្ធករណីនាំមនុស្ស​ចេញ ដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។ ជនទាំងនោះ ត្រូវ​បានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ មានឈ្មោះ ១/-ផុន សុហុង ភេទប្រុស អាយុ ២៥ឆ្នាំ ២/-ប្រាក់ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ៣/- វេត សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ​៤/-កែវ សិរី ភេទប្រុស អាយុ ៣១ឆ្នាំ ៥/- លី ប៊ុនថន ភេទប្រុស អាយុ ៣៦ឆ្នាំ។ ទាំង ៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង៦/-ម៉ឺន រុន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ។

លោកអធិការ បានបញ្ជាក់ថា ក្នុងចំណោម ៦​​នាក់នេះ គឺមាន ៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងម្នាក់​ទៀត ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនប្រគល់​ឲ្យ​នគរបាលការពារព្រំដែនគោកលេខ​៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនជនសង្ស័យទាំង ៦នាក់ ឲ្យកម្លាំងជំនាញអធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។   

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាន​បញ្ជាក់​ថា ជនសង្ស័យទាំង ៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ