ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​រក​ឃើញ​ទីតាំង​ខួង​ឧស្ម័ន​ទី​2 នៅ​ឈូង​សមុទ្រ Bengal

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុមហ៊ុន​អន្តរជាតិ Woodside Energy និង Daewoo បាន​រក​ឃើញ​ទីតាំង​ឧស្ម័ន​ទី​២ នៅ​ក្នុង​ឈូង​សមុទ្រ Bengal បន្ទាប់​ពី​ទីតាំង​ទី​១ ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​នោះ​កាលពី​ខែមករា កន្លង​មក ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុមហ៊ុន​អន្តរជាតិ Woodside Energy និង Daewoo បាន​រក​ឃើញ​ទីតាំង​ឧស្ម័ន​ទី​២ នៅ​ក្នុង​ឈូង​សមុទ្រ Bengal បន្ទាប់​ពី​ទីតាំង​ទី​១ ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​នោះ​កាលពី​ខែមករា កន្លង​មក ។

ការ​រក​ឃើញ​នូវ​ទីតាំង​ឧស្ម័ន​ថ្មី​នេះ គឺ​នៅ​ក្នុង​ប្លុក​A-6 និង​AD-7 បង្ហាញ​ថា វា​អាច​ជា​ប្រភព​នៃ​ផលិតកម្ម​ពាណិជ្ជកម្ម​ឧស្ម័ន​ក្នុង​តំបន់​នេះ​នា​ពេល​អនាគត ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រសួង​ថាមពល និង​ក្រុមហ៊ុន​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​ថា ការ​រុករក​ទីតាំង​ថ្មី​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​សម្រាប់​ប្លុក AD-7 ដែល​មាន​ជម្រៅ​៦៤​ម៉ែត្រ ។ ប្លុក​នេះ​មាន​ទីតាំង​ប្រមាណ​១០០​គីឡូម៉ែត្រ​នៃ​ឈូង​សមុទ្រ​ភាគ​ខាងលិច​មី​យ៉ា​ន់​ម៉ា ។

បើ​យោង​តាម​ក្រសួង​ថាមពល​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អន្តរជាតិ Daewoo គឺជា​អ្នក​ប្រតិបត្តិ​ក្នុង​ប្លុក AD-7 ដោយ​កាន់កាប់​៦០%​នៃ​ភាគហ៊ុន​សរុប ខណៈ​ភាគហ៊ុន​ដែល​នៅ​សល់​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន Woodside ។

ការ​រក​ឃើញ​ទីតាំង​ថ្មី​ដោយ​ក្រុមហ៊ុន​កាលពី​ខែ​មុន​នេះ គឺ​ការ​ជីក​រក​ឧស្ម័ន​មាន​ជម្រៅ​១២៩​ម៉ែត្រ ។ ក្រុមហ៊ុន Woodside ជា​អ្នកគ្រប់គ្រង​ប្លុក A-6 និង​កាន់កាប់​ភាគហ៊ុន​៤០% ។ ទន្ទឹម​នឹង​នេះ ប្រភព​ប្រេងឥន្ធនៈ​មាន​ភាគហ៊ុន​២០% ហើយ​ក្រុមហ៊ុន​បារាំង​មាន​ភាគហ៊ុន​៤០% ។

លោក​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថ្លែង​ថា ៖ « ការ​រក​ឃើញ​នូវ​ទីតាំង​ទាញ​យក​ឧស្ម័ន​ថ្មី​ទាំង​ពីរ​កន្លែង​នេះ គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន ក្នុង​ការ​ខិតខំ​ស្វែងរក​ទីតាំង​ថ្មី​បន្ត​ទៀត និង​ជា​តឹកតាង​បញ្ជាក់​ពី​ឈូង​សមុទ្រ​មី​យ៉ា​ន់​ម៉ា ដែល​មាន​ធនធានធម្មជាតិ​ដ៏​កម្រ​ផង​ដែរ » ។

ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត​ដើម្បី​ពង្រីក​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​រុករក​ឧស្ម័ន ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ទីប្រឹក្សា​សហគ្រាស​ប្រេង និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា ។

លោក​បន្ថែម​ថា ៖ « ក្រុមហ៊ុន Woodside មានសំណាង​ខ្លាំង​ណាស់​ដែល​បាន​រក​ឃើញ​នូវ​ទីតាំង​ថ្មី​នេះ ។ កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ក៏​បាន​រុករក​ឧស្ម័ន​ដែរ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​ឡើយ​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​ជា​អ្នក​ប្រតិបត្តិ​លើ​គម្រោង​ឧស្ម័ន​កាលពី​ឆ្នាំ​២០១៣​ផង​ដែរ និង​បាន​នាំ​ចេញ​ទៅ​កាន់​ចិន​ម្តង​រួច​មក​ហើយ » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Woodside មា​នទី​តាំងនៅ​ប្រទេស​អូស្ត្រាលី គឺជា​អ្នកកាន់កាប់​ទីតាំង​ខួង​ឧស្ម័ន​ធំ​ជាងគេ ដែល​មាន​ប្លុក​ចំនួន​៦ និង​មាន​ផ្ទៃក្រឡា​៤៧.០០០​ម៉ែត្រ​ការ៉េ ស្មើនឹង​២០% នៃ​ទំហំ​ទីតាំង​សរុប​របស់​ក្រុមហ៊ុន​ជាស​កល ។

ការ​ខួង​យក​ឧស្ម័ន​នៅ​ក្នុង​ប្លុក A-6 និង AD-7 នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​ឲ្យ​ចាប់ផ្តើម​រុករក​ឧស្ម័ន​នៅ​ក្នុង​ឈូង​សមុទ្រ​មី​យ៉ា​ន់​ម៉ា ។ ទោះជា​យ៉ាងណា ការ​វិនិយោគ​លើ​សកម្មភាព​រុករក​ឧស្ម័ន នឹង​អាច​រង​ផល​ប៉ះទង្គិច​ដោយសារ​ការ​ធ្លាក់​ថ្លៃ​នៃ​ឧស្ម័ន​សកល ។

ជាក់ស្តែង ការ​នាំ​ចេញ​ឧស្ម័ន​មាន​តម្លៃ​១១​ដុល្លារ​ក្នុង​មួយ mmbtu នៅ​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន​នេះ វា​បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​៧​ដុល្លារ​ក្នុង​មួយ mmbtu ។ នេះ​បើ​តាម​ក្រសួង​ប្រេង និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

ទោះជា​យ៉ាងណា មាន​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​គ្រោង​នឹង​ចាប់ផ្តើម​ផែនការ​រុករក​ឧស្ម័ន នៅ​ក្នុង​រដូវ​កាល​នេះ ។ មិនតែប៉ុណ្ណោះ នៅ​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​រំពឹង​ថា ជា​រយៈពេល​ដែល​មមាញឹក​បំផុត​សម្រាប់​វិស័យ​ថាមពល និង​ប្រេងឥន្ធនៈ​នៅ​មី​យ៉ា​ន់​ម៉ា ៕