ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​​១០​ថ្ងៃ​ចុង​ក្រោយ ​ឆ្លង​ប្រចាំ​ថ្ងៃជា​​មធ្យម​​៦៥៧​នាក់ ខណៈ​ស្លា.ប់​សរុប​ច្រើន​ជាង​២១០០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ទី ០៩ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី ១៨ ខែកញ្ញា ឬ​រយៈពេល ១០ ថ្ងៃ​ចុង​ក្រោយ កម្ពុជា​ជា​មធ្យម មានការ​ឆ្លង​ថ្មី​ចំនួន ៦៥៧ នាក់​ក្នុង​មួយ​ថ្ងៃ ។

តួយ៉ាង​នៅ​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​១៩ ខែកញ្ញា ម្សិលមិញ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ថ្មី បន្ថែមចំនួន ៦១២​នាក់ និង​រក​ឃើញ​អ្នក​ស្លា.ប់​ថ្មី​ចំនួន ១៣​នាក់​បន្ថែម ខណៈ​ចំនួន​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​កាលពី​ថ្ងៃ​ម្សិលមិញ មាន​ចំនួន ៤៦០ នាក់ ។

ដូច្នេះ​រយៈពេល ១០ ថ្ងៃ​ចុង​ក្រោយ គិត​ចាប់ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១៨ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ សរុប ៦៥៧០ នាក់ (​ក្នុង​នោះ​ករណី​នាំ​ចូល​មាន​ចំនួន ១៣៥៩ នាក់​) ករណី​ស្លា.ប់​ចំនួន ១០២ នាក់ និង​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៧៣២ នាក់ ។

សូម​បញ្ជាក់​ថា កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ដំបូង​បង្អស់​លើ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២១ ។ គិត​មក​ដល់​ប​ច្ចុ​ប្ប​ន្នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន ១០៤ ០៩៤ នាក់ នឹង​អ្នកជា​សះស្បើយ​ចំនួន ៩៧ ២២៧ នាក់ អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩ សរុប​ក៏​កើន​ដល់ ចំនួន ២ ១០៩ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ