ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​! មន្ត្រី​ពន្ធនាគារ (​ម​២) ក្រោយ​ចៅ​ក្រុម​ស៊ើបសួរ​សាលាដំបូង​សម្រេច​ដីកា

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​(​មណ្ឌល​អប់រំ​កែប្រែ​ម​២) ម្នាក់

រាជធានី​ភ្នំពេញ ៖ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​(​មណ្ឌល​អប់រំ​កែប្រែ​ម​២) ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ញឹ​ម ប៉ែន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ (​ម​២) មាន​ទីលំនៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ហើយ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះ​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ រួច​បាន​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ (​រំ​លោ​.​ភលើ​ទំនុកចិត្ត​) ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែ​ត ស្ថិត​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ដែល​បទល្មើស​នេះ មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៣៩១ មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​សាលក្រម​ព្រហ្មទណ្ឌ​មុន​អង្គសេចក្ដី​លេខ ១៤១ ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ ញឹ​ម ប៉ែន ដាក់​ពន្ធនាគារ (​ម​១) ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត នោះ ។

បើ​តាម​អ្នក​តាមដាន​ព័ត៌មាន​តុលាការ​បាន​សង្កេត​ឃើញ​ថា មិន​គួរ​មន្ត្រី​បម្រើ​ការងារ​នៅ​ពន្ធនាគារ ហើយ​បែរជា​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស បណ្តាល​ឲ្យ​ធ្លាក់ខ្លួន​ចូល​ដេក​ពន្ធនាគារ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ