ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​មែន​! ខ្ទី​ទូរស័ព្ទ​យក​ទៅ​លាក់​ទុក​ បែរជា​ឆ្លើយ​ថា​មិន​ខ្ចី តែ​សាក្សី​ពេញ​ឡានក្រុង

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អ្នកដំណើរ ក៏​ដូច​ជា​ជន​រង​គ្រោះ ចាប់​ឃាត់ខ្លួន រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ធ្វើការ​សាកសួរ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អ្នកដំណើរ ក៏​ដូច​ជា​ជន​រង​គ្រោះ ចាប់​ឃាត់ខ្លួន រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ខ្ចី​ទូរ​សព្ទ័​របស់​អ្នកដំណើរ​តេ ហើយ​ក៏​យក​ទៅ​លាក់​ទុក​បាត់ ដោយ​មិន​ព្រម​ប្រគល់​អោយ​ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​វិញ​នោះ​ទេ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ទល់មុខ​ក្រុមហ៊ុន​ឡានក្រុង​យីហោ «​ម៉ា​និ​ត​» ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ មានឈ្មោះ សំ ហេង អាយុ​២២​ឆ្នាំ មុខរបរ​ជា​ព្រូ​ឡា ស្នាក់​នៅ​តាម​រថយន្ត និង​មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ខេ​ត្តមរាប​។ ចំណែក​ស្ត្រី​ជា​ជន​រង​គ្រោះ​វិញ​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​នោះ គឺ ម៉ាក Oppo ចំនួន​មួយ​គ្រឿង ។

តាម​សម្តី​របស់​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​មក​ជិះ​រថយន្តក្រុង​នៅ​ចំណុច​ខាងលើ ក្នុង​គោលបំណង​ទៅ​ខេត្តបាត់ដំបង ដោយ​មាន​ភ្ញៀវ​ផ្សេង​ៗ​ទៀត​ជិត​នៅ​លើ​រថយន្តក្រុង​នោះ​ផង​ដែរ​។ ហើយ​ស្រប​ពេល​នោះ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ទៅ​លើ​រថយន្តក្រុង រួច​ក៏​មក​ខ្ចី​ទូរស័ព្ទ​របស់​គាត់​តេ​មួយ​ភ្លែត ។

ស្ត្រី​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​បន្ត​ថា ហើយ​ពេល​នោះ រូប​គាត់​ជា​ម្ចាស់​ទូរស័ព្ទ​ក៏​បានអោយ​ទូរស័ព្ទ​ទៅ​បុរស​ជា​ជនសង្ស័យ​ខ្ចី​តេ ព្រោះ​នឹក​ស្មានថា ជនសង្ស័យ​ជា​ព្រូ​នៅ​លើ​រថយន្តក្រុង​នេះ នៅ​ពេល​ដែល​បាន​ទូរស័ព្ទ​ហើយ ជនសង្ស័យ​នោះ​ក៏​បាន​ដើរ​ចុះ​ពីលើ​រថយន្តក្រុង រួច​ទៅ​បាត់​ប្រហែល​ជាង​៣០​នាទី​ហើយ​ក៏​ត្រលប់​មក​វិញ ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ពេល​នោះ រូប​គាត់​ជា​ម្ចាស់​ទូរស័ព្ទ​ក៏​បាន​សួរនាំ​រក​ទូរស័ព្ទ​គាត់​វិញ ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​រូប​នោះ ឆ្លើយ​ថា​មិន​បាន​យក តែ​ជាក់ស្ដែង​សាក្សី​ដែល​ជិះ​នៅ​លើ​រថយន្តក្រុង​ជា​ច្រើន​នាក់​បានឃើញ​ថា បុរស​រូប​នោះ​បាន​ខ្ចី​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពិតមែន ទើប​ធ្វើការ​ចាប់​ឃាត់​បុរស​ជា​ជនសង្ស័យ រួច​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ធ្វើការ​សាកសួរ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​សាក្សី​ដែល​ជិះ​នៅ​លើ​រថយន្តក្រុង​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​បន្ត និង​ដាក់​ពាក្យបណ្ដឹង ដើម្បី​ចាត់ការ​ជនសង្ស័យ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ