ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ​អ្នកជំងឺ​កូ​វី​ដ​ស្លា​.​ប់​​៧​នាក់ ដែល​បាន​កើន​ដល់​១៦៧​នាក់​ហើយ​នៅ​បន្ទាយ​មាន​ជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រយៈពេល​តែ​១​ថ្ងៃ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ គឺ​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​០៧​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​អនុ​គណៈកម្មការ​បូជា​បញ្ចុះ​ស​.​ពនៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​ខេត្ត​ក៏​បាន​ជូន​ដំណើរ​

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​តែ​១​ថ្ងៃ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ គឺ​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​០៧​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​អនុ​គណៈកម្មការ​បូជា​បញ្ចុះ​ស​.​ពនៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​ខេត្ត​ក៏​បាន​ជូន​ដំណើរ​ស​.​ព​ទី​១៦៧ នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ ខណៈ​អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​បាន​ស្លា​.​ប់​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ បាន​កើនឡើង​រហូត​ដល់​១៦៧​នាក់​ហើយ​។

ក្នុង​នោះ​ក៏​មាន​ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ ហើយ​បាន​សម្រាក​ព្យាបាល ខណៈ​កូន​របស់​ពួក​គេ​បាន​រលូត​ស្លា​.​ប់​អស់​ចំនួន​២​នាក់​ផង​ដែរ កាលពី​០២​ថ្ងៃមុន ។ នេះ​បើ​តាម​លោក​ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​-​សមាជិក​អាចារ្យ​ខេត្ត និង​ជា​សមាជិក​អនុ​គណៈកម្មការ​បូ​ជាស​.​ពនៃ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ខេត្តបន្ទាយមានជ័យ បានអោយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា នេះ​ជា​ចំនួន​អ្នក​ស្លា​.​ប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​របស់​អ្នកជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តបន្ទាយមានជ័យ ចាប់​គិត​ចាប់តាំងពី​មាន​អ្នក​ស្លា​.​ប់​ពី​ខែមេសា ឆ្នាំ​២០២១ មក​នោះ ពោល​គឺ​កន្លង​មក អាច​មាន​អ្នក​ស្លា​.​ប់​ច្រើន​ត្រឹមតែ​ចំនួន​៤​នាក់​ទៅ​៥​នាក់​ប៉ុណ្ណោះ​ក្នុង​០១​ថ្ងៃ ។ ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ​មាន​ចំនួន​១៦១​នាក់​/​ស្រី​ចំនួន​៩០​នាក់​, ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​០៣​នាក់​/​ស្រី​០១​នាក់​, ជនជាតិ​ថៃ​០៣​នាក់​/​ស្រី​០២​នាក់​។

លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ហើយ​ក្នុង​នោះ​ផង​ដែរ ក៏​មាន​ស​.​ព​ទារក​ចំនួន​០៣​នាក់​ដែល​អវិជ្ជមាន​កូ​វី​ដ​១៩ ដែល​ត្រូវ​ស្ត្រី​ម្តាយ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​បាន​និង​កំពុង​សម្រាក​ព្យាបាល និង​បាន​ស្លា​.​ប់​ផង​ដែរ ។ ទន្ទឹម​នឹង​នោះ សាច់ញាតិ​នៃ​ស​.​ពស្ត្រី​ម្នាក់​បាន​ទៅ​ជូន​ដំណើរ​ស​.​ព ហើយ​ក៏​បាន​បង្ហោះ​សារ និង​រូបភាព​ដ៏​កម្រ​ក្នុង​ន័យ​រំជួលចិត្ត និង​អាឡោះអាល័យ​ជាទី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ