ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធានការ​ក្តៅ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់ ក្រោយ​បិទ​ខ្ទប់​សង្កាត់​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ក្នុង​ពេល​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន ដោយ​កំណត់​ជា «​តំបន់​ក្រហម​» ដើម្បី​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ពេល​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន ដោយ​កំណត់​ជា «​តំបន់​ក្រហម​» ដើម្បី​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តសៀមរាប ។

ក្នុង​ការ​កំណត់ «​ជា​តំបន់​ក្រហម​» ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ល​ក្រាម​, សង្កាត់​ស្វាយ​ដង្គំ​, សង្កាត់​គោក​ចក​, សង្កាត់​ជ្រាវ និង​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក​, ភូមិ​ព្រៃធំ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្នុង​ក្រុង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប បាន​អនុវត្ត​វិធានការ​ក្តៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មិន​គោរព​នូវ​បំរាម​ដែល​រដ្ឋបាល​ខេត្ត បាន​សម្រេច​កំណត់​ជា «​តំបន់​ក្រហម​» ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ដ្ឋា​ន ឬ​ទី​សំណាក់​របស់​ខ្លួន រួម​ទាំង​ការ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ចេញ​ក្រៅពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ឡើយ ។

ចំពោះ​ករណី​ដែល​បងប្អូន​បំពាន​វិធានការ ការ​ហាមឃាត់ ក្នុង​ពេល​ដែល​កំពុង​បិទ​ខ្ទប់​ជា​បណ្តោះ​អាស​ន្ត​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ គិត​ចាប់ពី​វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀល នា​ថ្ងៃ​ទី​១៧ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រហូត​មានការ​ចេញ​សេចក្តីសម្រេច​ជា​ថ្មី ។

ចំពោះ​បងប្អូន​មិន​គោរព​វិធានការ​នេះ កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ និង​ធ្វើការ​ឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ទាំងឡាយ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន ។ ចំណែក​ការ​ចេញចូល​នៅ តំបន់​ក្រហម និង​តំបន់​លឿងទុំ គឺ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំ​បាត់ ។

ក្នុង​សកម្មភាព​ការ​បិទ​ខ្ទប់​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប បាន​ធ្វើការ​ឃាត់​ទុក​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើន​គ្រឿង ដែល​ល្មើស​ទៅ​នឹង​បំរាម រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​មួយ​រយៈ​ផង​ដែរ ។

រដ្ឋបាល​ខេត្ត មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ការ​ដាក់​ជា តំបន់​ក្រហម នៅ​ក្នុង​ក្រុង​សៀមរាប​នេះ ដោយសារ​មូលហេតុ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​សហការ មិន​អនុវត្ត​តាម​ការ​ណែនាំ មិន​ចេះ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​រ​សប់​ខ្លួន ដែល​ជា​ហេតុ​នាំ​មេរោគ​ចម្លង​បន្ត​ទៅ​ដល់​អ្នក​ដទៃ​ក្នុង​សហគមន៍ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល «៣​កុំ ៣​ការពារ​» និង​ការ​ណែនាំ​របស់​ក្រសួងសុខា​ភិបាល ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ