ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​ឡូយ​ម៉​ង ជាមួយ​ស្មា​ត​ហ្វូ​ន Huawei GR5 បំពាក់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ ក្នុង​តម្លៃ​ទាប

8 ឆ្នាំ មុន

Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ឈានមុខ និង​លំដាប់ថ្នាក់​លេខ​3 ផ្នែក​ស្មា​ត​ហ្វូ​ន ក្នុង​ពិភពលោក បាន​ចេញ​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត តម្លៃ​ត្រឹមតែ​259​ដុល្លារ ដែល​បំពាក់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​កាន់តែ​ឆ្លាត​វៃ

Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ឈានមុខ និង​លំដាប់ថ្នាក់​លេខ​3 ផ្នែក​ស្មា​ត​ហ្វូ​ន ក្នុង​ពិភពលោក បាន​ចេញ​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត តម្លៃ​ត្រឹមតែ​259​ដុល្លារ ដែល​បំពាក់​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​កាន់តែ​ឆ្លាត​វៃ ស្រួល​ប្រើ មានមុខ​ងារ​ច្រើន និង​មាន​លក្ខណៈ​ពិសេស​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត គឺ Huawei GR5 ។ Huawei GR5 គឺជា​ស្មា​ត​ហ្វូ​ន​សម្រាប់​យុវវ័យ មនុស្ស​ជំនាន់​ថ្មី ប្រើ​ហើយ​ស្រលាញ់ និង​កាន់តែ​ទាក់ទាញ ។

Huawei GR5 បំពាក់​នូវ​មុខងារ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ជំនាន់​ថ្មី​ទី​2 ដែល​អាច​ឱ្យ​អ្នក​ប្រើ​កាន់តែ​ងាយ ស្រួល លឿន កាន់តែ​ឆ្លាត​វៃ មានមុខ​ងារ​ច្រើន​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ។ មិន​ថា ក្រ​យ៉ៅ​យើង សើម ឬ​ស្ងួត លោក​អ្នក​អាច​ប្រើ​ក្រ​យ៉ៅ​ដៃ​ដើម្បី​ដោះ​សោ​លឿន​តែ​មួយ​ប៉​ប្រ៊ិ​ច​ភ្នែក ថតរូប​សែ​ល​ហ្វី  អូស​ក្រ​យ៉ៅ​ដៃ​មក​ក្រោម​ដើម្បី​មើល notification ប៉ះ​ក្រ​យ៉ៅ​ដៃ ដើម្បី​បិទ​សំលេង​នាឡិការ​រោ​ទិ៍ ឬ​បើក App ដែល​ទើបនឹង​ប្រើ​ថ្មី​កាន់តែ​ងាយស្រួល និង​រហ័ស ។

បើ​និយាយ​ពី​តួ​ទូរ​សព្ទ័​វិញ គឺ​មាំ ហាប់ ធន់ ដែល​ផលិត​ពី​លោហៈធាតុ ដោយ​មាន​ថ្ម​ជាប់ និង ម៉ាស៊ីន ដែល​ធ្វើ​ឱ្យ​តួ​កាន់តែ​ស្រាល ស្តើង រលោង​ស្រី​ល ស្រស់​ស្អាត​មើលទៅ​កាន់តែ​ទាក់ទាញ និង​ពេញចិត្ត​កាន់តែ​ខ្លាំង ។

បើ​លោក​អ្នក​មើល​វី​ដេ​អូ ឬ​រូបភាព​នោះ​ឃើញច្បាស់​ដូច​ធម្មជាតិ ត្រជាក់​ភ្នែក ជាមួយនឹង​អេ​ក្រង់ ទំហំ​5.5​អ៊ី​ញ (1080×1920) កំរិត Full High Definition ធ្វើ​ឱ្យ​លោក​អ្នក​ពេញចិត្ត​រាល់​គ្រប់​រូបភាព វី​ដេ​អូ ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

កាមេរ៉ា Huawei GR5 បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី មានមុខ​ងារ F2.0 Aperture អាច​កែ​រូប​មនុស្ស រូបថត និង​ផ្ទៃ​ខាងក្រោយ​ឱ្យ​ច្បាស់ ឬ​មិន​ច្បាស់​ជាមួយនឹង​សិន​សឺរ​ប្រភេទ CMOS ថត​វី​ដេ​អូ​ថត​យឺ​តិ​ៗ (Slow-motion) ថត​វី​ដេ​អូ​លឿន (All Focus) ថតរូប​លឿន (Time-lapse) ដែល​ជួយ​សម្រួល អ្នក​ថត​វី​ដេ​អូ​អាជីព ថត​រឿង​ខ្លី​ៗ ឬ​វី​ដេ​អូ ជាមួយនឹង​មុខងារ​មុខ​ស្អាត​រលោង ថត​ម្ហូបអាហារ​ដោយ​មាន​ពណ៌​គួរ​ឱ្យ​ចង់​ញ៉ាំ និង​មើលទៅ​កាន់តែ​ឆ្ញា​ញ់ ដែល​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 PM និង​កាមេរ៉ា​មុខ​ទំហំ 5MP។

បើ​និយាយ​លក្ខណៈ​ពិសេស​ដទៃ​ទៀត គឺ​កាន់តែ​ឱ្យ​ទុកចិត្ត​ដែល​មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 615 (4×1.5Ghz+4×1.2Ghz) ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿន​ដំណើរការ RAM 2GB និង​ទំហំ​ក្នុង​ម៉ាស៊ីន ROM 16GB ។ ជាង​នេះ​ទៅ​ទៀត Hauwei GR5 អាច​ប្រើ​បាន​ស៊ី​ម​ពីរ និង​ល្បឿន​អ៊ី​ន​ធើ​រ​ណេ​ត 4G LTE ។ ចំណែកឯ​ថាមពល​ថ្ម​ខ្លាំង​ទំហំ 3000 MAh និង​ប្រើ​បាន​យូរ​ពេញ​១​ថ្ងៃ  បំពាក់​ដោយ​បច្ចេកវិជ្ជា​ផ្តាច់មុខ​សន្សំ​សំចៃ​ថ្ម​ប្រើ​បាន​យូរ​ជាង​ស្មា​ត​ហ្វូ​ន ។

គួរ​បញ្ជាក់​ផង​ដែរ Huawei GR5 ដែល​ទើបនឹង​ចេញ​លក់​ថ្មី​ៗ​នេះ មាន​លក់​នៅ​គ្រប់​ហាង​ធំ​ៗ នៅ​ទូ​ទាំង​ប្រទេស ពោល​គឺ​25​ខេត្ត​ក្រុង ដែល​មាន​តម្លៃ​ត្រឹមតែ​259​ដុល្លារ ដោយ​មាន​ថែម​កាដូ ដូច​ជា ស្រោម​ទូរស័ព្ទ​ខាងក្រោយ និង​ដង​ថតរូប​សែ​ល​ហ្វី​មួយ​ផង​ដែរ ។