ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ការពារព្រំដែន ចាប់ផ្តើម​រៀនយក​សំណាក រកកូវីដ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីងាយស្រួល ក្នុងការយកសំណាកពិនិត្យរកវីរុសកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស(RAPID TEST) និងរបៀបនៃការស្លៀកពាក់ខោអាវការពារកូវីដ ( PPE ) ​តាមបណ្តាអង្គភាព…

ខេត្តបន្ទាយមានជ័យ៖ ដើម្បីងាយស្រួល ក្នុងការយកសំណាកពិនិត្យរកវីរុសកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស(RAPID TEST) និងរបៀបនៃការស្លៀកពាក់ខោអាវការពារកូវីដ ( PPE ) ​តាមបណ្តាអង្គភាព អធិការដ្ឋាន វរសេនាតូចនិងការិយាល័យចំណុះ ឲ្យស្នងការដ្ឋាននគរបាលខេត្តប​ន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ផ្សព្វផ្សាយដល់​គ្រប់ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាល​ស្រុក ក្រុងទាំង​៩ និងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង​៤ ចាត់តាំងមន្ត្រីនគរបាលក្រោមឱវាទ​របស់ខ្លួន ក្នុង ១អង្គភាពចំនួន ៣នាក់ និងមន្ត្រីនគរបាលការិយាល័យបុគ្គលិក ចំនួន ២នាក់ ផងដែរ សរុចំនួន ៤១នាក់ រៀនពីវិធីយកសំណាកពិនិត្យរកវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (RAPID TEST) និងរបៀបនៃការស្លៀក​ពាក់​ខោ​អាវ ( ភី ភី អ៊ី ) ជាមួយ​មន្ត្រីសុខាភិបាល​ស្រុក​ក្រុង​។ នេះបើតាមការឲ្យដឹង​ពីលោកវរសេនីយ៍ត្រី អ៊ុក  សុវណ្ណ នាយរងការិយាល័យសុខាភិបាល នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។​

លោកវរសេនីយ៍ត្រី អ៊ុក សុវណ្ណ បានបញ្ជាក់ថា ការរៀនមានពីរបៀប៖ គឺ១/-របៀបនៃការស្លៀកពាក់​ខោ និង​អាវ ( ភី ភី អ៊ី ) និងរបៀបនៃការត្បាល់ច្រមុះ បំពង់​ក  គឺរៀន និងអនុវត្តជាក់ស្តែងផ្ទាល់ ជាមួយមន្ត្រីសុខាភិបាល ស្រុក ក្រុង  ដែលពួកគាត់ ប្រចាំការនៅតាមមណ្ឌលធ្វើចត្តឡីស័ក ​ហើយការរៀននេះ មិនកំណត់ពីពេលវេលានោះឡើយ និយាយរួម គឺមួយចេះ​។ ក្រោយពីទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ប្រើប្រាស់បានហើយនោះ គឺយកចំណេះ​ដឹងនោះ មក​អនុវត្តផ្ទាល់នៅ​អង្គភាពរៀងៗខ្លួន៕​ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ