មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ប្រាក់កម្ចីដល់ទៅ៨,១១ពាន់លានផោន ប្រហែល១១,១៧ពាន់លានដុល្លារអាមេរិក ។ នេះបើតាមការឱ្យដឹងដោយសេចក្តីថ្លែងការណ៍ចេញដោយ IMF ។ IMF និយាយថា កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដោយសហគមន៍អឺរ៉ុបកាលពីខែមីនា ឆ្នាំ២០០៩ កន្លងមក ដែលសន្យាផ្តល់វិភាគទាន៧៥ពាន់លានផោន ប្រហែល១០០ពាន់លានដុល្លារអាេមរិក ដើម្បីទ្រទ្រង់ដល់សមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន ។
តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយធនាគារអ៊ីតាលីមានន័យថា IMF អាចបន្ថែមធនធានរបស់ខ្លួន ដែលត្រូវផ្តល់ឱ្យដោយប្រទេសជាច្រើនទៀត៕
ចែករំលែកព័តមាននេះ