ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាមម្នាក់ ដែលរត់គេចខ្លួន ក្រោយពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ រកឃើញវិញហើយ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វូដ​-១៩ ខេត្តស្វាយរៀង បានប្រកាស នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា​នេះ ពី​ការរកឃើញ​បុរស​ជនជាតិ​វៀតណាម ឈ្មោះ Trinh…

ខេត្តស្វាយរៀង​៖ ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វូដ​-១៩ ខេត្តស្វាយរៀង បានប្រកាស នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា​នេះ ពី​ការរកឃើញ​បុរស​ជនជាតិ​វៀតណាម ឈ្មោះ Trinh Phat Dat អាយុ ១៩​ឆ្នាំ​។ បុរស​វៀតណាម​នេះ ក្រោយពី​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ បាន​រត់គេច​ពី​កន្លែង​យក​វត្ថុ​វិភាគ​សំណាក នៅ​យានដ្ឋាន MR.SO នៅវេលា​ម៉ោង ២០:៣០ នាទី ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​។​

​សេចក្តីប្រកាស​លើកឡើងថា «​បច្ចុប្បន្ន ក្រុមការងារ បាន​ស្រាវជ្រាវ​រកឃើញ​ហើយ និង​រៀបចំ​អនុវត្ត​តាមច្បាប់ ដែល​បានកំណត់​»​។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី ក៏បានប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ជាយុវជនជនជាតិខ្មែរ បានរត់ចេញពី​មន្ទីរពេទ្យ​បង្អែកខេត្តរតនគិរី ផងដែរ។

​ច្បាប់​កូ​វីដ ដែល​បាន​បង្កើតឡើង កាលពី​ខែមីនា ឆ្នាំ​២០២១​នេះ បាន​កំណត់ថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​រត់គេច​ពី​ការព្យាបាល ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល​។ បើ​ការ​រត់គេច​ពី​កន្លែង​ព្យាបាល​នោះ បណ្តាល​ឲ្យ​ឆ្លង​កូ​វីដ​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ​។​

​កន្លងមក មាន​អ្នក​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កូ​វីដ រួមទាំង​អ្នករំលោភ​បំពាន​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ជាច្រើន​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ អនុវត្ត​ទោស ក្រោយ​ព្យាបាល​ជា​កូ​វីដ​១៩៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ