ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ បា.ញ់​សាក​មី​ស៊ីល​ចេញពី​រថភ្លើង​មួយ (វីដេអូ)

2 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA ​បាន​រាយការណ៍​ថា កងឯកភាព​មី​ស៊ី​​ល​​ផ្លូវដែក​របស់​ប្រទេស បាន​ធ្វើ​នូវ​សមយុទ្ធ​បា.ញ់​មី​ស៊ីល​ចេញពី​រថភ្លើង​មួយ​ខ្សែ​។ វា​ហាក់ដូចជា​ការ​បា.ញ់​មី​ស៊ី​ល​នោះ​ចេញពី​

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA ​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៦ ខែ​​កញ្ញា ឆ្នាំ​២០២១​ថា កងឯកភាព​មី​ស៊ី​​ល​​ផ្លូវដែក​របស់​ប្រទេស បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា នូវ​សមយុទ្ធ​បាញ់​មី​ស៊ីល​ចេញពី​រថភ្លើង​មួយ​ខ្សែ​។ វា​ហាក់ដូចជា​ការ​បាញ់​មី​ស៊ី​ល​នោះ​ចេញពី​រថភ្លើង ជា​ការ​បាញ់​មី​ស៊ីល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​។

តាម ​KCNA ​កងឯកភាព​មី​ស៊ីល​ផ្លូវដែក បាន​ចូលរួម​ក្នុង​សមយុទ្ធ​មួយ ជាមួយ​បេសកកម្ម​វាយប្រហារ​តំបន់​ជា​គោលដៅ​មួយ ស្ថិត​នៅ​ចម្ងាយ​៨០០​គីឡូម៉ែត្រ​ក្រោយ​ពី​រថភ្លើង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ភ្នំ​មួយ នា​ភាគ​កណ្ដាល​ប្រទេស នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​។ កូរ៉េ​ខាងជើង​និយាយ​ថា ​ការ​បាញ់​មី​ស៊ី​ល​ទាំង​២​គ្រាប់​នេះ គឹ​ចំ​គោលដៅ​ក្នុង​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​ផង​ដែរ​។

តាម​បណ្ដា​រូបភាព​ចេញផ្សាយ​ដោយ​ KCNA មី​ស៊ី​ល​ហាក់​បាញ់​ចេញពី​រថភ្លើង​ហើយ​មិនមែន​ចេញពី​ត្រាក់ទ័រ​មាន​ជើង​ទម្រ​បាញ់​មី​ស៊ីល​​ឡើយ​។ ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​នោះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​កូរ៉េ​ខាងជើង​បាញ់​សាក​មី​ស៊ី​ល​បណ្ដែត​ដែល​ផលិត​ថ្មី​។ KCNA​គូសបញ្ជាក់​ថា សមយុទ្ធ​នេះ ​ត្រូវ​បាន​រៀបចំ​ធ្វើ ដើម្បី​បង្កើន​សមត្ថភាព ឆ្លើយ​តប​ដ៏​សកម្ម​ចំពោះ​បណ្ដា​ការ​គំរាមកំហែង​ប្រឆាំង​យើង​។ ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ក៏​ធ្វើ​ឡើង ដើម្បី​អះអាង​ពី​ភាព​សុ​ក្រិត​នៃ​ប្រព័ន្ធ​មី​ស៊ី​លតា​ម​ផ្លូវដែក ដើម្បី​ធានា​ដល់​ស្ថានភាព​រៀបចំ​ការ​ប្រយុទ្ធ ក្នុង​ករណី​មាន​សង្គ្រាម​ពិតប្រាកដ​មួយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​គណៈកម្មាធិការ នាយ​អគ្គសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា កូរ៉េ​ខាងជើង​បច្ចុប្បន្ន​បាន​ផលិត​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ចល័ត​នានា​។ ប្រព័ន្ធ​ថ្មី​នោះ​អាច​ឲ្យ​កូរ៉េ​ខាងជើង​មាន​លទ្ធភាព​កាន់តែ​ប្រសើរ ក្នុង​ការ​ប្រើ​បណ្ដាញ​ផ្លូវដែក​សម្រាប់​បាញ់​បណ្ដា​មី​ស៊ី​ល​។ រថភ្លើង​យោធា​អាច​ប្រែក្លាយ បន្លំ​ជា​រថភ្លើង​ដឹក​អ្នកដំណើរ ចៀសវាង​ការ​តាមដាន​របស់​បណ្ដា​ផ្កាយ​រណប​យោធា ដែល​ធ្វើ​ឲ្យ​កាន់តែ​លំបាក​ខ្លាំង​ក្នុង​ការ​ចាប់​រក​សញ្ញា​នៃ​ការ​បាញ់​មី​ស៊ី​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ