ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អនាធិបតេយ្យ​កើត​ពេញ​កោះ​រ៉ុ​ង​សន្លឹម​…​អ្នក​ខ្លាំង​ឈ្នះ !!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ហាក់​បង្ហាញ​អារម្មណ៍​លាយឡំ​នឹង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បាត់បង់​ធនធានធម្មជាតិ​ដ៏​មហាសាល​នៅ​លើ​ដែន​កោះ​មួយ​នេះ ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាត់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​និង​ដី​ព្រៃរបស់​រដ្ឋ រាប់​ពាន់​ហិ​កតា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាង​អនាធិបតេយ្យ​ពី​សំណាកបុគ្គល​អាង​អំណាច​អាង​ប្រាក់ ។ ល្បីឈ្មោះ​ជាងគេ​គឺ​នាយ​ឧត្ដមសេនីយ៍​ម្នាក់…


ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ហាក់​បង្ហាញ​អារម្មណ៍​លាយឡំ​នឹង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បាត់បង់​ធនធានធម្មជាតិ​ដ៏​មហាសាល​នៅ​លើ​ដែន​កោះ​មួយ​នេះ ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាត់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​និង​ដី​ព្រៃរបស់​រដ្ឋ រាប់​ពាន់​ហិ​កតា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាង​អនាធិបតេយ្យ​ពី​សំណាកបុគ្គល​អាង​អំណាច​អាង​ប្រាក់ ។ ល្បីឈ្មោះ​ជាងគេ​គឺ​នាយ​ឧត្ដមសេនីយ៍​ម្នាក់ ជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គ្រា​ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ តែងតែ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួម​គ្នា​ការពារ​នូវ​ធនធានធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​រួម ។ លេច ធ្លោ​ជាងគេ​ក្រៅពី​លោក​ផ្កាយ​៤​ម្នាក់​គឺ​លោក គៀត ច​ន្ថា​រិ​ទ្ធ ក៏​មាន​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថា​ន់​ផង​ដែរ សាងសង់​រី​សត​អត់​ច្បាប់​ព្រោងព្រាត​លើ​ឆ្នេរ ។

ជុំវិញ​ការ​ចាក់​ដី​លុប​យក​ឆ្នេរ​ខ្សាច់ លុប​ថ្ម​ប៉ប្រះ​ទឹក ការ​កាប់​បំផ្លាញ​-​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​សាងសង់​
ជា​បឹង​ហ្គា​ឡូ រី​ស៊​ត ឯកជន​នេះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​មួយ​រយះ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​រាជរដ្ឋា ភិបាល​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មាន​ពួក​ជន​ឆ្លៀតឱកាស ជា​មន្ត្រី​គ្រាក់​ៗ​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល មាន​ថ្នាក់​ផ្កាយ​ធំ​ៗ កំពុង​បង្ក​ភាព​អនាធិបតេយ្យ ចាប់​យក​ដី​ព្រៃរបស់​រដ្ឋ ក្នុង​ម្នាក់​ៗ រាប់​សិប​ហិ​កតា ។ ខណ​:​ហាងឆេង​ដីធ្លី​តំបន់​នោះ​ហក់​ឡើងថ្លៃ ដោយសារ​ឮដំណឹង​ថា​មាន​ក្រុមហ៊ុន​ចុះ​ទៅ​វិនិយោគ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ជាក់ស្ដែង​ ដី​នៅ​តាម​មាត់​ឆ្នេរ​ជុំវិញ​កោះ​រ៉ុ​ង​សន្លឹម និង​ដី​ព្រៃឈើ​នៅ​លើ​កោះ​ដ៏​ខៀវស្រងាត់ ពី​មុន​មក​បច្ចុប្បន្ន​បាន​ប្រែក្លាយ​មក​ជា​ដី​វាល​ដុំ​ៗ ដូច​ក្បាលទំពែក​អុ​ី​ចឹ​ង ព្រោះ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​អស់លោក​ដែល​ជា​អ្នកមាន​ប្រាក់ មាន​អំណាច បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​រហូត​ដល់​ផ្កាយ​៤​ម្នាក់​បាន​ទៅ​ធ្វើ​សកម្មភាព​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ បន្ទាប់​មក​ក៏​បាន​ចាត់ចែង​រៀបចំ​ឯកសារ​(​ទិញ​-​លក់​) ក្រៅ​ផ្លូវច្បាប់ រួច​ហើយ​ក៏​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃរបស់​រដ្ឋ និង​លុប​ឆ្នេរសមុទ្រ​យក​ធ្វើ​ជា​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន​យ៉ាង​រង្គាល គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​បង្ក្រាប ឬ​ក្អក​នោះ​ឡើយ ។ ដោយ​បាន​សាងសង់​រី​សត​ជា​ច្រើន​កន្លែង​ផង​ដែរ ហើយ​ការ​សាងសង់​នោះ ពុំ​មានច្បាប់​ត្រឹមត្រូវ​នោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីតាំង​រី​សត​ទាំងនោះ​បាន​បង្ហៀរ​-​បង្ហូរទឹក​កខ្វក់​ៗ​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ បាន​បង្ក​ឱ្យ​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅ​ជា​ខៀវ ដុះ​ស្លែ​ពាសពេញ​ផ្ទៃ​ឆ្នេរ​នៅ​តំបន់​ជុំវិញ​កោះ​រ៉ុ​ង​សន្លឹម​ទាំងមូល​ផង​ដែរ ។

លរដ្ឋ​ដ៏​ដែល​បន្ត​ថា ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ពួក​គាត់​កាប់​ឆ្កា​ព្រៃ​បន្តិចបន្តួច ដើម្បី​បង្ករ​បង្កើន​ផល​ជា​លក្ខណ​:​គ្រួសារ​នៅ​តំបន់ឆ្នេ​នេះ​គឺ​មាន​ចេញ​មុខមន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មក​ដល់​ភ្លាម ដោយ​បាន​សូត្រ​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ​ស្តាប់ រត់មាត់​ដូច​ព្រះសង្ឃ​សូត្រធម៌ ។ ដល់​ពេល​ក្រុម​អ្នកមាន​អំណាច​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ។ វា​ពិត​ណាស់​ឆ្លង​តាម​រយៈ​សកម្មភាព នា​ពេល​បច្ចុប្បន្ន វា​ពិតជា​បង្ហាញ​អំពី​ភាព​អយុត្តិធម៌​រវាង​ក្រុម​អ្នកមាន​អំណាច និង​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​វា​ក៏​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ក្រុមហ៊ុន​វិនិយោគ​ដ៏​ទៃ ក្នុង​ការ​យក​គំរូ​តាម ព្រោះថា​ការ​ហាម​បាន​ត្រឹមតែ​ហាម ឯ​អ្នក​ធ្វើ​គឺ​នៅ​តែ​ធ្វើ​ខុស​កាប់​ឆ្ការព្រៃ​លក់​ដី​ដែល​អ្នកមាន​លុយ​ចាំ​ប្រមូល​ទិញ​ថោក​ៗ​តាម​ចិត្ត ។

ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ​លោក ឈិ​ន ច​ន្ថា ចៅសង្កាត់​កោះ​រ៉ុ​ង​សន្លឹម​បាន​អះអាង​ថា នៅ​លើ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ពិតជា​មានការ​ទន្ទ្រាន​ឈូស​ឆាយដី​ព្រៃ​សាងសង់​រី​សត​ពិតមែន ប៉ុន្តែ​មិនមែន​ជា​ទូទៅ​នោះ​ទេ លោក​ក៏​ធ្លាប់​ចុះ​ហាមឃាត់​ដែរ តែ​ក្រុម​ឆ្លៀតឱកាស​ទាំងនោះ​នៅ​តែ​លប​លួច​ធ្វើ​សកម្មភាព​ដដែល ។ ដោយឡែក​ចំណុច​អាវ​២៣​ដែល​ជា​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​ម្ចាស់​ដី​គាត់​បាន​ទិញ​ពី​ភាគី​មួយទៀត ដោយ​មានការ​ទិញ​លក់​ត​ៗ​គ្នា ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ឈូស​ឆាយ និង​សាងសង់​រី​សត​នេះ គឺ​នៅ​ពុំ​ទាន់​មានច្បាប់​នៅឡើយ​ទេ គឺ​ចេះ​តែ​សាងសង់​តាម​គ្នា​តែ​ប៉ុណ្ណោះ​មាន​រហូត​ដល់​ផ្កាយ​៤​ឯណោះ គ្មាន​អ្នក​ណា​ហ៊ាន​ជាមួយ​គាត់​ទេ គឺ​សំដៅ​ទៅ​លើ​លោក គៀត ច​ន្ថា​រិ​ទ្ធ ។

ដោយឡែក​ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង​ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​កាន់កាប់​នៅ​លើ​កោះ​រ៉ុ​ង​សន្លឹម​នេះ គឺ​មាន​ច្រើន​ក្រុមហ៊ុន និង​ច្រើន​ម្ចាស់ ហើយ​រាល់​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ក៏​ដូច​ជា​ការ​សាងសង់​រី​សត​នេះ គឺ​សុទ្ធតែ​ពុំ​មានច្បាប់​ទាំងអស់ ដោយសារ​អាជ្ញាធរ​មិន​ទាន់​អាច​ចេញ​ច្បាប់​អនុញ្ញាត​នៅឡើយ ព្រោះ​ដី​នៅ​លើ​កោះ​រ៉ុ​ង​នេះ វា​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​កោះ​រ៉ុ​ង ដូចនេះ​ពុំ​មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ចុះហត្ថលេខា​ច្បាប់​អនុញ្ញាត​ឡើយ​គេ​នាំ​គ្នា​សង់​តាម​ចិត្ត​អ្នក​ណា​ខ្លាំង​អ្នក​នោះ​ឈ្នះ ។ សូម​បញ្ជាក់​ថា សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​គឺជា​សង្កាត់​មួយ ក្នុង​ចំណោម​សង្កាត់​ចំនួន​២ នៃ​ក្រុង​កោះ​រ៉ុ​ង​ដែល​ជា​ក្រុង​កំពុង​មានការ​អភិវឌ្ឍ យ៉ាង​គំហុក ។ កោះ​រ៉ុ​ង​សន្លឹម​មាន​ផ្ទៃដី​សរុប​ជាង​២៤០០​ហិ​កតា មាន​ប្រជាជន​រស់នៅ​៥២០​គ្រួសារ ។

មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោកនាយ​ឧត្តមសេនីយ៍ គៀត ច​ន្ថា​រិ​ទ្ធ ព្រោះ​ទូរស័ព្ទ​ចូល អត់​មាន​អ្នក​លើក ៕

អត្ថបទសរសេរ ដោយ