ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​ស្រី​មួយ​ដួង ត្រូវ​​រើស​ជា​តួអង្គ​តំណាង​ឱ្យ​លោកស្រី ហួយ មាស​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បាន​រៀបចំ​ការងារ​សំខាន់​មួយ​។ អ្វី​ដែល​អ្នក​នាង មាស អា​លី​ស រំភើប​ស្ទើរតែ​ស្រក់​ទឹកភ្នែក គ៊ឺ​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បាន​រៀបចំ​ការងារ​សំខាន់​មួយ​។ អ្វី​ដែល​អ្នក​នាង មាស អា​លី​ស រំភើប​ស្ទើរតែ​ស្រក់​ទឹកភ្នែក គ៊ឺ​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា «​តារា​តំណាង​សំឡេង អ្នកស្រី​ហួយ មាស ឬ​ហួយ មាស​ទី​២» ។

មូលហេតុ​សំឡេង ដូច​ចង់​១០០% មក​ពី​ធម្មជាតិ​ដែល​កម្រ​ណាស់ ហើយ​ក៏​ជា​តារាចម្រៀង​ម្នាក់​មាន​ធនធាន ទាំង​ចំណេះដឹង និង​ចរិយា​មាយា​ទ និង​បទ​ពិសោធន៍​ច្រៀង​។ ការណ៍​ពិត​ទៅ មាស អា​លី​ស បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំទៅ​ហើយ ទំ​រាំ​មាន​វាសនា មហាជន​ក្នុង​និង​ក្រៅ​ស្រុក​ចូល​ចិត្ត​។

អ្នក​នាង​បាន​ធ្វើ​អោយ​តារា​ចាស់​ៗ​ជា​ច្រើន សរសើរ​ថា សំឡេង​ល្អ ដូច​អតីត​តារាចម្រៀង​ហួយ មាស​។ បែប​នេះ​ហើយ​ទើប មាស អា​លី​ស ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​តន្ត្រី​តាម​កញ្ចក់​ទូរទស្សន៍ ដូច​ជា​បាយ័ន​ជាដើម​បាន​ផ្តល់​ឱកាស​អោយ អា​លី​ស បាន​ពង្រីក​ទីផ្សារ​សិល្បៈ​ជា​ប្រចាំ ដូច​ជា កម្មវិធី «​តន្ត្រី​ស្រុកស្រែ​» «​រាត្រី​ពណ៌​ស្វាយ​» ដែល​បណ្តា​កម្មវិធី​ទាំងនេះ​ផ្តោត​លើ​ការ​អភិរក្ស​ចម្រៀង​ជំនាន់​ដើម​។

អ្នក​នាង មាស អា​លី​ស មិន​ត្រឹមតែ​ជា​តារាចម្រៀង​បែប​មនោសញ្ចេតនា​នោះ​ទេ តែ​ជា​ពិធីករ​វិទ្យុ​ដែល​មាន​ទឹកដម​សំឡេង​ឆ្វាច​ល្អ​បម្រើ​ការងារ​មិន​តិច​ឆ្នាំ​ឡើយ​។ ពេល​ឡើង​ឆាក​ច្រៀង ក្រៅពី​ចេះ​ចាំ​បទ​ចម្រៀង លោកស្រី​ហួយ មាស ក៏​ឃើញ​លើកយក​បទ​របស់​អ្នកស្រី ពៅ វ​ណ្ណា​រី ប៉ែន រ៉​ន និង​រស់ សេរី​សុ​ទ្ឋា​ជាដើម​។

ប៉ុន្តែ​អា​លី​ស ត្រូវ​បាន​អ្នក​ស្តាប់​លើក​ឡើង​ថា តុង​សំឡេង​លើកដាក់ គឺ​កាច់​ស្ទីល​ទៅ​រក ហួយ មាស​ជាង​ដែល​ស្តាប់​ទៅ​ចង់​ច្រឡំ​។
មាស អា​លី​ស បានអោយ​ដឹង​ថា អត់​នឹក​ស្មានថា មាន​រៀមច្បង​សិល្បៈ​កំណត់​យើង​ជា​តារាចម្រៀង តំណាង​លោកស្រី ហួយ មាស​ឡើយ ព្រោះ​ម្ចាស់​ដើម​គាត់​សំឡេង​ល្អ ហើយ​មានការ​ទទួលស្គាល់​ពី​មហាជន​។ នេះ​ជា​ផល​បាន​មក​ពី​ធម្មជាតិ ទើប​ចេះ​តែ​រក​បទ​ចាស់​ៗ របស់​លោកស្រី​ហួយ មាស លើក​មក​ច្រៀង រាល់ពេល​ឡើង​ឆាក​។

ម្យ៉ាងទៀត​នាង​ក៏​បាន​រួម​សហការ​ស្រាវជ្រាវ​ជាមួយ​រៀមច្បង និង​អ្នកភ្លេង​រក​បទ​ចាស់​ៗ គាស់កកាយ​មក​សម្តែង​ច្រៀង​។ បែប​នេះ​ហើយ ទើប​មួយ​រយៈ​នេះ បង្កើត​បានជា​ក្រុម​មួយ មានឈ្មោះ​ថា «Happy Band» ដែល​ជា​ក្រុម​ផ្តោត​គិត​លើ ការ​អភិរក្ស​បទ​ចម្រៀង​សម័យ​ដើម លើកយក​មក​អោយ​យុវវ័យ​ជំនាន់​ក្រោយ​បានដឹង​។ ចង់​ដឹង​ថា មាស អា​លី​ស មាន​សំឡេង​ស្រ​ដៀង​ហួយ មាស បែប​ណា ចូលរួម​ស្តាប់​កម្សាន្ត​ទាំងអស់​គ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ