ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ប្រទេស​ស៊ី​លី

8 ឆ្នាំ មុន

ប្រទេស​ស៊ី​លី​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ស៊ី​លី​» គឺជា​ប្រទេស ស្ថិត​នៅ​អា​មេ​រិ​ក​ខាងត្បូង ដោយ​កាន់កា.ប់​ទឹកដី​នៃ​ជួរ​ភ្នំ​អង់​ដែ​ស នៅ​ភាគ​ខាងកើត និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅ​ភាគ​ខាងលិច ។ ប្រទេស​ស៊ី​លី​មាន​ព្រំប្រទល់​ជាប់​

ប្រទេស​ស៊ី​លី​មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ស៊ី​លី​» គឺជា​ប្រទេស ស្ថិត​នៅ​អា​មេ​រិ​ក​ខាងត្បូង ដោយ​កាន់កាប់​ទឹកដី​នៃ​ជួរ​ភ្នំ​អង់​ដែ​ស នៅ​ភាគ​ខាងកើត និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅ​ភាគ​ខាងលិច ។ ប្រទេស​ស៊ី​លី​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ប៉េ​រូ​នៅ​ភាគ​ខាងជើង​, ប្រទេស​បូ​លី​វី​នៅ​ភាគ​ខាង​ឦសាន និង​ប្រទេស​អា​ហ្ស​ង់​ទី​ន​នៅ​ភាគ​ខាងកើត ។ ទឹកដី​របស់​ប្រទេស​ស៊ី​លី​រួម​បញ្ចូល​ទាំង​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ដូច​ជា​កោះ Juan Fernández, Salas y Gómez, Desventuradas និង​កោះ​អីុស្ទើ ក្នុង​តំបន់​អូ​សេ​អា​នី ។ ប្រទេស​នេះ​ត្រូវ​បាន​គេ​អះអាង​ផង​ដែរ​ពី​ទំហំ​ដី​ប្រមាណ​ជា​១.២៥០.០០០ គីឡូ​ម៉ែត្រការ៉េ នៃ​ទ្វីបអង់តាក់ទិក ទោះបីជា​ការ​អះអាង​ត្រូវ​បាន​ផ្អាក​នៅ​ក្រោម​សន្ធិសញ្ញា​មហាសមុទ្រ​អង់តាក់ទិក​ក៏​ដោយ​ចុះ ។ 

-​ឈ្មោះ​ផ្លូវការ​សាធារណរដ្ឋ​ស៊ី​លី ។
-​បាវចនា ភាព​ត្រឹមត្រូវ ។
-​រាជធានី សាន់​ត្យា​ហ្គោ ។
-​ប្រធានាធិបតី Michelle Bachelet ។
-​ទទួល​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ទី ២៥ មេ​សា ១៨៤៤ ។
-​ផ្ទៃដី​សរុប ៧៥៦.០៩៦,៣​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី ៣៨ ។
-​បរិមាណ​ទឹក​១,០៧​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ១៨.០០៦.៤០៧​នាក់ ស្ថិត​ក្នុង​លំដាប់​ទី ៦២ ។
-​ដង់ស៊ីតេ​២៤​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី ១៩៤ ។
-GDP សរុប​ឆ្នាំ​២០១៤​ចំនួន ៤១០.២៧៧ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៤២ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ២៣.១៦៥ ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៥៣ ។
-​រូបិយប័ណ្ណ​ប៉េ​សូ ។
-​បើកបរ​ប្រកាន់​ស្តាំ ។
លេខ​កូដ​ប្រទេស +៥៦ ៕