ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង johnson & johnson យក​ចាក់​ជូន​ជនជាតិ​ដើម​ភាគតិច “​សួយ​” ដល់​ជណ្ដើរ​ផ្ទះ​!

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បានអោយ​ដឹង​នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា…

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បានអោយ​ដឹង​នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ បាន​នាំ​យក​វ៉ាក់សាំង johnson & johnson របស់​សហរដ្ឋអាមេរិក ទៅ​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច “​សួយ​” ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។

លោក វ៉ី សំណាង បន្ត​ថា ក្នុង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ស្ពឺ​ទាំងអស់ ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច “​សួយ​” សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែបាន​យកចិត្តទុកដាក់ នៅ​ក្នុង​ការ​ថែរក្សា​សុខភាព​សាធារណៈ ជូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​មានការ​រើសអើង ។

លោក​អភិបាលខេត្ត​កំពង់ស្ពឺ សូម​ឲ្យ​ពុក​ម៉ែ​មាមីង​បងប្អូន​ទាំងអស់ មេត្តា​កុំ​ភ្លេច ៣​កុំ ៣​ការពារ ឲ្យ​សោះ បើ​ទោះបីជា​យើង​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ក៏​ដោយ ។

គួរ​ជ​ម្រាម​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ កំណើន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា មាន ៩៧,៨៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន ៨៧,៣៨% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ