ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណតម្លៃស្នូលដែលកុមារគ្រប់រូបត្រូវការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គុណតម្លៃស្នូល គឺដូចជាប្រព័ន្ធរុករកដែលដឹកនាំសកម្មភាព និងអាកប្បកិរិយារបស់កូនអ្នក ។ វាគឺជាក្រមសីលធម៌ដែលកូនអ្នករស់នៅ ហើយប៉ះពាល់ដល់ការសម្រេចចិត្ត  និងកំណត់ជម្រើសរបស់ពួកគេ ។…

រាជធានីភ្នំពេញ ៖ គុណតម្លៃស្នូល គឺដូចជាប្រព័ន្ធរុករកដែលដឹកនាំសកម្មភាព និងអាកប្បកិរិយារបស់កូនអ្នក ។ វាគឺជាក្រមសីលធម៌ដែលកូនអ្នករស់នៅ ហើយប៉ះពាល់ដល់ការសម្រេចចិត្ត  និងកំណត់ជម្រើសរបស់ពួកគេ ។ គុណតម្លៃស្នូលរបស់កូនអ្នកនឹងជះឥទ្ធិពលដល់រាល់ការសម្រេចចិត្តដែលពួកគេធ្វើ ។ ការជួយពួកគេអភិវឌ្ឍគុណតម្លៃស្នូល គឺចាំបាច់សម្រាប់ជីវិត គោលបំណង និងសារៈសំខាន់ ។

ខាងក្រោមនេះ គឺជាគុណតម្លៃស្នូលចំនួន ៧ ដែលអាចផ្លាស់ប្តូរជីវិតរបស់កូនអ្នក ៖

. ការពឹងពាក់គ្នាទៅវិញទៅមក ៖ វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនៗរបស់អ្នកឱ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃតាមរបៀបដែលមានសីលធម៌ ។

. ភាពធន់ ៖ ជីវិតជួបតែការខកចិត្ត និងបរាជ័យ ។ វាមានសារៈសំខាន់សម្រាប់កុមារក្នុងការរៀនពីរបៀបយកឈ្នះឧបសគ្គដ៏ឈឺចាប់ ។ ការក្រោកពីលើការខកចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ហើយរក្សាក្តីសង្ឃឹម គឺជាវិធីដ៏មានឥទ្ធិពលបំផុតក្នុងការបង្រៀនភាពអត់ធន់ ។ ចូរនិយាយអំពីការខកចិត្តជាមួយពួកគេ ហើយបង្ហាញការអាណិតអាសូរ និងការយល់ចិត្តចំពោះអ្វីដែលពួកគេកំពុងឆ្លងកាត់ ។ បន្ទាប់មកគិតគូរជាមួយពួកគេសម្រាប់ជំហានវិជ្ជមានឆ្ពោះទៅមុខ ។

. ការគោរពខ្លួនឯង ៖ ការគោរពខ្លួនឯងនឹងអនុញ្ញាតឱ្យកូនរបស់អ្នកនិយាយថា “ទេ” នៅពេលពួកគេត្រូវការ ។ ការដឹងថា វាមិនអីទេក្នុងការនិយាយថា “ទេ” នៅពេលត្រូវបានគេដាក់សម្ពាធឱ្យធ្វើអ្វីមួយដែលពួកគេមិនចង់ធ្វើ នោះបញ្ជាក់ថា តម្រូវការរបស់ពួកគេក៏សំខាន់ដែរ ។ ហើយការគោរពចំពោះពាក្យថា “ទេ” របស់អ្នកដទៃបញ្ជាក់ថា តម្រូវការរបស់អ្នកដទៃក៏សំខាន់ផងដែរ ។

៤. ទំនាក់ទំនងជាមួយព្រះពុទ្ធ ៖ វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនៗរបស់យើងអំពីសារៈសំខាន់នៃការរស់នៅជាមួយព្រះពុទ្ធ ។ ជីវិតដែលផ្តោតលើព្រះនាំមកនូវស្ថេរភាព និងកម្លាំងថាមពល ។

. សុចរិតភាព ៖ សុចរិតភាព មានន័យថា ភាពស្មោះត្រង់ និងភាពជឿជាក់ ។ នៅពេលដែលអ្នកឃើញថា អ្នកខកខាន ឬបំពានការប្តេជ្ញាចិត្តរបស់អ្នក វាជាការសំខាន់ក្នុងការសុំទោស និងរៀបចំយុទ្ធសាស្ត្រអំពីរបៀបរក្សាពាក្យរបស់អ្នកនាពេលអនាគត ។ ទាំងនេះគឺជាឱកាសដើម្បីបង្កើនភាពសុចរិតផ្ទាល់ខ្លួនរបស់អ្នក ដែលបង្រៀនពួកគេពីតម្លៃពិតនៃការធ្វើជាមនុស្សគួរឱ្យទុកចិត្ត ។

. ក្រមសីលធម៌ការងាររឹងមាំ ៖ ដើម្បីឱ្យកូនៗរបស់យើងទទួលបានជោគជ័យក្នុងជីវិត ក្រមសីលធម៌ការងាររឹងមាំ គឺជាការចាំបាច់ ។ វាគឺជារបៀបដែលគេត្រូវគោរពថៅកែ មិត្តរួមការងារ និងអតិថិជនរបស់គេ ។ ការបង្រៀនក្មេងៗជួយរៀបចំអាហារពេលល្ងាច បម្រើជីដូនជីតារបស់ពួកគេ និងការស្ម័គ្រចិត្តនៅវត្ត ឬសាលា គឺជាវិធីទាំងអស់ដើម្បីបង្កើតក្រមសីលធម៌ការងារល្អសម្រាប់កុមារ ។

៧. សុបិន និងការស្រមើស្រមៃលទ្ធភាព ៖ ការមានសេរីភាពក្នុងការស្រមៃ និងក្តីសុបិនអាចជំរុញឱ្យកុមារចាប់យកសក្តានុពលរបស់ពួកគេ ។ កុមារនឹងដឹងថា ពួកគេមានសមត្ថភាពច្រើននៅពេលផ្តល់ឱកាសមានក្តីសុបិន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។