ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូ​ត​សាលអាស៊ាន ​៖ ពីក្រោយ​ការ​បរាជ័យ​របស់​ក្រុម​កម្ពុជា នៅ​ប្រទេស​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​នៅ​លើ​ទឹកដី​ថៃ ក្រុម​តំណាង​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រកួត​បាល់ទាត់

រាជធានីភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​នៅ​លើ​ទឹកដី​ថៃ ក្រុម​តំណាង​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រកួត​បាល់ទាត់ Fulsal Asian 2021 ឬ ហៅ​ថា​ការ​ប្រកួត​បាល់ទាត់​លេង​ក្នុង​សាល ដោយ​ប្រើ​តារាង​ខ្លី ប្រើ​សំណាញ់​នៅ​ក្នុង​ប្រទេស​ថៃ ទទួល​ការ​បរាជ័យ​ជាប់សូរ ដោយ​ធ្វើ​អោយ​ក្ដី​សង្ឃឹម​ហាក់​នៅ​ឆ្ងាយ​ពី​ដៃ​។ យ៉ាងណាមិញ ​ប្រធាន​ក្រុម​របស់​ក្រុមបាល់ទាត់​មួយ​នេះ នៅ​តែ​អះអាង​ថា​តស៊ូ ដោយ​បន្ត​លើកទឹកចិត្ត​កីឡាករ​គ្រប់​រូប មិន​អោយ​បាក់ទឹកចិត្ត​នោះ​ទេ​។

សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​សម្រេច​ជ្រើស​ក្រុម​មហាហង្ស អោយ​ក្លាយជា​ក្រុមបាល់ទាត់​តំណាង​ជាតិ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ប្រទេស​ថៃ ដោយ​ក្រុម​មួយ​នេះ កំពុង​បន្ត​បេសកកម្ម​ប្រកួត​ជាមួយ​ក្រុម​បរទេស​តំណាង​អោយ​មុខមាត់​ជាតិ​។

យ៉ាងណាមិញ លទ្ធផល​ដែល​បាន​បង្ហាញ​កន្លង​មក​គឺ​ធ្វើ​អោយ​ហ្វេ​ន​ៗ​ក្នុងស្រុក​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​សូ​ម្បី​តែ​កីឡាករ​មួយ​ចំនួន​ក៏​បង្ហាញ​ក្ដី​អស់សង្ឃឹម​សម្រាប់​ឱកាស​ឈាន​ឡើង​ផង​ដែរ បើ​ទោះជា​ការ​ប្រកួត​នៅ​តែ​មាន​បន្ត​ដើម្បី​សន្សំ​ពិន្ទុ​។ ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ក្រុម​តំណាង​កម្ពុជា ត្រូវ​បាន​ថៃ​បំបាក់​ក្នុង​លទ្ធផល 5-1​។ យ៉ាងណាមិញ​លទ្ធផល​នេះ បើ​ទោះជា​បាក់មុខ​ខ្លាំង តែ​ក៏​ចាត់​ទុក​ថា​ល្អជា​មុន​ផង​ដែរ ដោយសារ​តែ​ក្រុម​ថៃ​នេះ ធ្លាប់​បំបាក់​ក្រុម​កម្ពុជា​ក្នុង​លទ្ធផល​ច្រើន​ៗ​ជាង​នេះ នា​ពេល​កន្លង​មក​។

ការ​ប្រកួត​ជា​ថ្មី​ជាមួយ​ក្រុម Pahang Ranger ដែល​ជា​ក្រុម​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មុន​នេះ ក៏​ទទួលលទ្ធផល​កាន់តែ​ខកចិត្ត​ផង​ដែរ ដោយ​ត្រូវ​ក្រុម​នោះ​បំបាក់​រហូត​ដល់ 12-1​។ ប៉ុន្តែ​ហេតុផល​នៃ​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​មេក្រុម​អះអាង​ថា ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បង្ខំចិត្ត​ដាក់​បញ្ចូល​ដើម្បី​បង្គ្រប់​។ ថ្វី​ដ្បិតតែ​ការ​ប្រកួត​វិល​ជុំ​នៅ​មាន​បន្តបន្ទាប់​ទៀត ប៉ុន្តែ​ក្ដី​សង្ឃឹម​លែង​មាន​​សន្ទុះ​​ច្រើន​សម្រាប់​ក្រុម​កម្ពុជា​ទៀត​ហើយ ដោយសារ​តែ​ក្រុម​ដែល​កម្ពុជា​ត្រូវ​ប៉ះ​បន្ត គឺ​សុទ្ធតែ​ជា​ក្រុម​ខ្លាំង​។

លោក អ៊ិ​ន សុ​ភិន ប្រធាន​ក្លិប​បាល់ទាត់ តារា​មហាហង្ស (Mohahang All Star FC) បាន​បញ្ជាក់​ថា ក្រោយ​ការ​បរាជ័យ​ផ្ទួន​ៗ ក្រុម​កម្ពុជា​ពិតជា​ពិបាក​មើលឃើញ​ពី​ពន្លឺ​។ ប៉ុន្តែ​លោក​ថា មិនមែន​ជា​បរាជ័យ​ដ៏​អាម៉ាស់​នោះ​ទេ ព្រោះ​បើ​ធៀប​នឹង​លទ្ធផល​ដែល​ក្រុម​កម្ពុជា​មុន​ៗ​ធ្លាប់​បាន​ទទួល​មេរៀន គឺ​ក្រុម​របស់​កម្ពុជា​របស់​លោក​មាន​លទ្ធផល​ល្អ​ជាង​។ លោក​ថា មក​ទល់​ពេល​នេះ កីឡាករ​ដែល​បាន​ប្ជូ​ន​ទៅ មាន​បញ្ហា​សុខភាព​រហូត​ដល់​៤-៥,​ដោយសារ​តែ​ការ​ប្រកួត​ប៉ះ​គ្នា​ក្នុង​ថ្ងៃ​ដំបូង​ជាមួយ​ក្រុម​ថៃ​គឺ​កីឡាករ​ម្នាក់​ប្រឹង​ខ្លាំង ហើយ​ក្រោយ​ទៅ​ដល់​គឺ​កីឡាករ​ខ្លះ​ក៏​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​របប​អាហារ ប្លែក​កន្លែង និង​បញ្ហា​អាកាសធាតុ​ជាដើម​។

លោក​ថា ការ​តំណាង​ប្រទេស​លើក​នេះ សូ​ម្បី​តែ​បញ្ហា​កូ​វីត​ផ្ទុះ​ខ្លាំង ក៏​​ជា​​កត្តា​ធ្វើ​អោយ​កីឡាករ​ចេញ​ប្រកួត​មិនសូវ​ស្រលះ​ចិត្ត​ដែរ ប៉ុន្តែ​ក្រុម​របស់​លោក​នៅ​តែ​បន្ត​ប្រឹងប្រែង​។ ក្នុង​នោះ​សូ​ម្បី​តែ​លោក​ដែល​មិន​បាន​ទៅ​ដោយ​ផ្ទាល់ ក៏​ប្រឹង​ទំនាក់ទំនង​តាមដាន​ព័ត៌មាន និង លើកទឹកចិត្ត​ក្រុម​កីឡាករ​ទាំងអស់ ដើម្បី​កុំអោយ​ពួក​គេ​បាក់ទឹកចិត្ត​ផង​ដែរ​។ លោក​ថា ការ​បរាជ័យ ដែល​បាន​កើតឡើង​គឺ​មាន​ហ្វេ​ន​ខ្លះ​បង្ហាញ​ការ​មិន​ពេញចិត្ត​។ ប៉ុន្តែ​នៅ​ពីក្រោយ​ការ​បរាជ័យ​ដែល​បាន​កើតឡើង គឺ​កីឡាករ​ក្នុង​ក្រុម​ម្នាក់​ប្រឹង​ណាស់ ដោយ​អ្នកខ្លះ​គឺ​ប្រឹង​ទាំង​របួស ហើយ​កម្លាំង​មិន​ដល់​ក៏​ប្រឹង​ពុះពារ​។ ជាក់ស្ដែង ក្រុម​ដែល​កម្ពុ​ប៉ះ​ជាមួយ គឺ​អាច​និយាយ​បាន​ថា មុន​មាន​ក្រុម​ខ្សោយ ហើយ​មិន​ធ្លាប់​កាន់​ពាន​នោះ​ទេ ទើប​​ក្រុម​កម្ពុជា​យល់​ថា​អ្វី​ដែល​លទ្ធផល​បាន​បង្ហាញ​គឺ​ប្រឹង​អស់ពី​លទ្ធភាព​ហើយ​។

យោង​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​ប្រជែង​ចំនួន​៦​ក្រុម​ស្មើនឹង​៦​ប្រទេស ដោយ​ការ​ប្រកួត​ទាំងមូល បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ ខេត្ត នគររាជ​សី​ម៉ា ប្រទេស​ថៃ​។ ប្រទេស​ទាំង​៦​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​នេះ រួម​មាន​៖ ក្រុម​Port FC (​ថៃ​), ក្រុម​Sahako (​វៀតណាម​), ក្រុម SKN Kabumen FC (​ឥណ្ឌូ​ណេ​ស៊ី​), ក្រុម Selangor (​ម៉ា​ឡេ​ស៊ី​), ក្រុម MIU (​មី​យ៉ា​ន់​ម៉ា​) និង ក្រុម Mahahang All Star FC របស់​កម្ពុជា​។ កាលពី​រដូវ​កាល​មុន ក្រុម​ជើងឯក ដែល​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា គឺ​ក្រុម​ដោ​ន​ថោ​ន​ស្ព​ត​ក្លិប ដែល​ពេល​នោះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន​៧​ប្រទេស ហើយ​សម្រាប់​លទ្ធផល​គឺ​នៅ​មាន​កម្រិត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ