ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​សិរី​សោភ័ណបើក​ឲ្យ​ដំណើរ​ការ​លក់ដូរ​ឡើង​វិញ​ហើយ ក្រោយបិទខ្ទប់ជិត១ខែ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អាជីវករ​ចំនួន​៦៨៧ នាក់​ ដែលលក់ដូរនៅ​ផ្ទះ​ជុំវិញ​ផ្សារ​ពង្រ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយ​ជា​លទ្ធផល​ពិនិត្យ​ធ្វើតេស្ត​រហ័ស​បាន​រក​ឃើញ​អាជីវករ​ក៏​ដូច​ជា…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អាជីវករ​ចំនួន​៦៨៧ នាក់​ ដែលលក់ដូរនៅ​ផ្ទះ​ជុំវិញ​ផ្សារ​ពង្រ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយ​ជា​លទ្ធផល​ពិនិត្យ​ធ្វើតេស្ត​រហ័ស​បាន​រក​ឃើញ​អាជីវករ​ក៏​ដូច​ជា អ្នកមាន​លំនៅ​ឋាន​ជុំវិញ​ផ្សារ វិជ្ជមាន​កូវ​វី​ដ​១៩ ចំនួន​៥៦​នាក់ កាលពីល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១​នោះ​មក ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ធ្វើការ​បិទ​ខ្ទប់​អស់​រយៈពេល​ជិត​១​ខែ ឥឡូវនេះ​ត្រូវ​បាន​បើក​ដំណើរការ​ឲ្យ​អាជីវករ​ចូល​លក់ដូរ​វិញ​ហើយ នៅ​ព្រឹក ថ្ងៃ​ទី​១៤ ខែ កញ្ញា ឆ្នាំ​២០២១​។

Picture

លោក ហ៊ី​ល រ៉ា យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​ឲ្យ​ដឹង​ថា ៖ មន្ត្រី​ក្រុមការងារ​នៅ​ថ្ងៃ​ទី ១៤ ខែកញ្ញា​នេះ បាន​ចុះ​ពិនិត្យ និង​កាត់​ខ្សែ​បិទ​ខ្ទប់​ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​ការ​បិទ​ខ្ទប់ និង​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ និង​អតិថិជន​បាន​ដំណើរការ​រកស៊ី​លក់ដូរ​បាន​ឡើង​វិញ​ហើយ ។ បញ្ចប់​ការ​បិទ​ខ្ចប់​នេះ គឺ​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​កូ​វី​ដ​១៩ ហើយ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ​នេះ​ពី​ថ្ងៃ​ទី ២១ ខែសីហា ឆ្នាំ​២០២១ កន្លង​មក ។

Picture

លោក​ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ៖ ស្រប​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​ពេល​ដែល​ឲ្យ​អាជីវករ​ចូល​លក់​ក្នុង​ផ្សារ​ពង្រ​នេះ ក្រុមការងារ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​អស់ហើយ ។ ក្នុង​នោះ​អា​ជីករ មុន​ចូល​លក់ដូរ​ក្នុង​ផ្សារ​ត្រូវ​បាញ់ថ្នាំ អាកុល​សម្លាប់​មេរោគ​រាល់​ស​ប្តា​ហ៍​ករណី​មាន​បុគ្គល​ណា​មាន​អាកា​រៈ​សង្ស័យ​ត្រូវ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បី​យក​សំណាក​ភ្លាម​អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​តូប​របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ស្រឡះ​ទូលាយ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​រៀបចំ​ដាក់​ឲ្យ​មាន​របៀបរៀបរយ​មាន​អាកុល​ពាក់​ម៉ាស់ និង​មិន​អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ឡើយ​។

Picture

ចំណែក​អ្នក​មក​ទិញ​ឥ​វ៉ា​ន់ ឬ​អតិថិជន​ត្រូវ​តែ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​ឲ្យ​បាន​១,៥​ម៉ែត្រ ពី​គ្នា ប្រសិនបើ​ម្ចាស់​តូប​មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ ឬ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​អា​ជ្ញ​ធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​រក​ឃើញ​ថា អាជីវករ​ណា​មិន​ធ្វើ​តាម​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ នឹង​ត្រូវ​ផ្អាក​មិន​ឲ្យ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ផ្សារ​នេះ​បន្ត​ទៀត​ឡើយ​ចំពោះ​អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​ទទួលខុសត្រូវ និង​ធានា​បាន​នូវ​ការ​អនុវត្ត​ការ​ណែនាំ នេះ ឲ្យ​មាន​ប្រសិទ្ធភាព ៕

Picture