ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ថៅកែ​បកខ្សាច់​អត់ច្បាប់​ បានជា​មិន​បង្ក្រាប​

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​​ការ​បក​យក​ខ្សាច់ ​ពុំ​មានច្បាប់​អនុញ្ញាត កំពុង​មាន​ភាព​អនាធិបតេយ្យ ​កើត​មាន​យ៉ាងច្រើន​ ក្នុង​ទឹកដី​ស្រុក​សំរោង​ទង តែ​​បែរជា​លោក​ប៊ិ​ញ ​ជីវ​តុង​ ប្រធាន​មន្ទីរ​ មិន​ត្រឹមតែ​មិន​បង្ក្រាប​ទេ ថែម​ទាំង​និយាយ​ប្រាប់​អ្នក​សារ​ព័​ត៌​​មាន​ថា ​ទីតាំង​នោះ​មាន​ច្បាប់​ទៅ​វិញ​ ខណៈ​មន្ត្រី​របស់​លោក​ប្រាប់​ថា​ មិន​មានច្បាប់​ឡើយ ​គឺ​កំពុង​តែ​រៀបចំ​ ។

ខេត្តកំពង់ស្ពឺ ៖ ​​ការ​បក​យក​ខ្សាច់ ​ពុំ​មានច្បាប់​អនុញ្ញាត កំពុង​មាន​ភាព​អនាធិបតេយ្យ ​កើត​មាន​យ៉ាងច្រើន​ ក្នុង​ទឹកដី​ស្រុក​សំរោង​ទង តែ​​បែរជា​លោក​ប៊ិ​ញ ​ជីវ​តុង​ ប្រធាន​មន្ទីរ​ មិន​ត្រឹមតែ​មិន​បង្ក្រាប​ទេ ថែម​ទាំង​និយាយ​ប្រាប់​អ្នក​សារ​ព័​ត៌​​មាន​ថា ​ទីតាំង​នោះ​មាន​ច្បាប់​ទៅ​វិញ​ ខណៈ​មន្ត្រី​របស់​លោក​ប្រាប់​ថា​ មិន​មានច្បាប់​ឡើយ ​គឺ​កំពុង​តែ​រៀបចំ​ ។

ទីតាំង​បក​ខ្សាច់​នេះ​ ស្ថិត​ក្នុងភូមិ​រលាំងចក​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ។​ ថៅកែ​បក​ខ្សាច់​អត់​ច្បាប់​នេះ ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ​ភឿ​ង​ ប៊​ន ​អតីត​ជា​មន្ត្រី​យោធា​កង​អង្គរក្ស​ បច្ចុប្បន្ន​ ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​ ។

តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​រ៉ែ​បានឱ្យ​ដឹង​ថា ​លោក​ភឿ​ង​ ប៊​ន ​នេះ​ ធ្វើការ​បក​ខ្សាច់​នៅ​ទីតាំង​ខាងលើ​ គឺ​មិន​មានច្បាប់​អនុញ្ញាត​​ត្រឹម​ត្រូវ​នោះ​ទេ ​គឺ​គេ​យក​ច្បាប់​កន្លែង​ផ្សេង ​មក​កាយ​នៅ​កន្លែង​នេះ​ ។ ​ការ​ដែល​ធ្វើ​ទៅ​បាន​ គឺ​គាត់​មានការ​ត្រូវរ៉ូវ​គ្នា​​ជាមួយ​លោក​ប៊ិ​ញ​ ជីវ​តុង ​ជា​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ​ទើប​អាច​យក​គ្រឿងចក្រ​ទៅ​ដាក់ ​ដើម្បី​កាយ​បក​យក​ខ្សាច់​នៅ​ទីនោះ​ បាន​បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា ​ជាមួយ​លោក​ប្រធាន​ទេ​កុំ​ថា​ឡើយ​មួយ​ថ្ងៃ​ សូ​ម្បី​មួយ​នាទី​​ ក៏​ដឹក​គ្រឿងចក្រ​ចេញ​មិន​ទាន់​ផង ​។ ​មិន​មាន​ប្រភព​ណាមួ​យ​អះអាង​ជាក់លាក់​ថា ​លោក​ភឿ​ង ​ប៊​ន ​បាន​បង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​​លោក​ប៊ិ​ញ​ ជីវ​តុង​ ប៉ុន្មាន​ឡើយ​​ក្នុង​មួយ​ខែ​ៗ​ជា​ថ្នូរ​ទៅ​នឹង​ការ​ដែល​មិន​ចាំបាច់​ធ្វើ​អាជ្ញាប័ណ្ណ ​ដើម្បី​បង់​ចំណូល​ចូល​រដ្ ឋ​។

ប្រភព​បន្ត​ថា​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ ​សំបូរ​កន្លែង​បក ​និង​បូម​ខ្សាច់​ច្រើន​កន្លែង​ណាស់ ​ក្នុង​នោះ​ មួយ​ភាគ​ធំ​ គឺ​សុ​ទ្ធតែ​មិន​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ឡើយ​។

ពាក់​ព័​ន្ឋ​នឹង​ការ​ដែល​បណ្តែតបណ្តោយ​អោយ​មានការ​បក​ខ្សាច់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​នេះ​ដែរ​លោក​ប៊ិ​ញ​ជីវ​តុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ​ទីតាំង​បក​ខ្សាច់​ខាងលើ មាន​ម្ចាស់​ឈ្មោះ​ហេង​ថា​នី ​។ ​ប្រភព​បង្ហើប​ថា​អាជ្ញាប័ណ្ណ​ឈ្មោះ​ហេង​ថា​នី​នេះ គឺ​មាន​មែន​តែ​មិនមែន​កន្លែង​ដែល​អ្នក​ព័ត៌​មាន​ថត​បាន​នេះ​ទេ ។​ ​​ចំណែក​រឿង​ទទួល​សំណូក​ក្រៅ​ប្រ​ព័​ន្ធ ក៏​មិន​មាន​ពាក់​ព័​ន្ធនឹង​លោក​ដែរ ​(​យើង​មិន​អាច​អនុញ្ញាតឱ្យ​​មានការ​បក ​ឬ​កាយ​យក​ខ្សាច់​ដោយ​អនាធិបតេយ្យ​បាន​ទេ ​បើ​មាន​យើង​នឹង​ចាត់ការ​បិទ​បង្ក្រាប​ភ្លាម​)​។​

លោក​ភឿ​ង​ប៊​ន​បាន​ប្រាប់​តាម​ទុ​រ​ស័ព្ទ​ថា​កន្លែង​លោក​មាន​អាជ្ញាប័ណ្ណ​បើ​មិន​មាន​ច្បា​ស់ចា​ត្រូវ​ចាប់​ឃាត់​មិន​ខាន​។ ចំណែក​លោក
​ប៊ិ​ន ​ថេ​ត ​ប្រធាន​ការិយាល័យ​រ៉ែ​ និង​ថាមពល​បាន​ទទួលស្គាល់​ថា​ ទីតាំង​ដែល​លោក​ភឿ​ង​ ប៊​ន ​កំពុង​ធ្វើ​អាជីវកម្ម​បក​ខ្សាច់​នោះ​ពិតជា​មិន​មានច្បាប់​អនុញ្ញាតពិតមែន​ ពេល​នេះ​ខាង​ជំនាញ​កំពុង​តែ​ជំរុញ​អោយ​ភាគី​អ្នក​បក​ខ្សាច់​នោះ​ មក​រៀបចំ​ធ្វើ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ ។​ លោក​បន្ត​ថា ​ច្បាប់​កន្លែង​ផ្សេង​មាន​មួយ​ហិ​កតា​តែ​មិន​អាចយ​កមក​ធ្វើ​អាជីវកម្ម​នៅ​កន្លែង​ថ្មី​ជិត​នេះ​បាន​ទេ​។